Top

ជំងឺសរសៃឈាមក្រហម

សរសៃឈាមក្រហមធំ គឺជាសរសៃឈាមដែលផ្ទុកឈាម​សម្បូរអុកស៊ីហ្សែនចេញពីបេះដូងទៅគ្រប់សរីរាង្គនៅក្នុងខ្លួន។ សរសៃឈាមក្រហម​ចាប់ផ្តើមនៅក្នុងបេះដូងធ្វើដំណើរឆ្ពោះទៅ ​ពត់កោង និងរត់តាមឆ្អឹងខ្នង។ បន្ទាប់មក វាឆ្លងកាត់ទៅបំពង់ចន្លោះពោះ និង​ដើមទ្រូង មុនពេលបំបែកទៅជាសាខាដែលផ្គត់ផ្គង់ឈាមទៅជើង និងឆ្អឹងអាងត្រគាក។ សរសៃឈាមក្រហមធំ គឺមានសារៈសំខាន់ហាក់ដូចជា​បំពង់ទឹកមេដែរ។ វាបញ្ជូនឈាមអុកស៊ីសែនទៅសរីរាង្គសំខាន់ ដូចជាបេះដូង ខួរក្បាល ខួរឆ្អឹង ខ្នងអវយវៈ និងសរីរាង្គពោះ​ រួមទាំងថ្លើម តម្រងនោម និងពោះវៀនធំ។ ហេតុដូច្នេះ​ ភាពមិនធម្មតានៃសរសៃឈាមក្រហមធំ អាចប៉ះពាល់ដល់ផ្នែកផ្សេងៗនៃរាងកាយ ហើយប្រសិនបើជំងឺ​ដាច់សរសៃឈាម អាចបណ្តាលឱ្យស្លាប់។

 

រោគសញ្ញា

អ្នកជំងឺជាច្រើនមិនមានរោគសញ្ញាអ្វីទេ​ ហើយសរសៃឈាមត្រូវបានរកឃើញដោយចៃដន្យពីកាំរស្មីអ៊ិច ឬ ម៉ាសជីពចរនៅក្នុងក្រពះ។ ប៉ុន្តែអ្នកជំងឺដែលមានជំងឺសរសៃឈាមក្រហម អាចមានរោគសញ្ញាដោយសារតែការសង្កត់លើសរីរាង្គនៅក្បែរនោះ អាចជាការពិបាកដកដង្ហើមបណ្តាលមកពីសម្ពាធលើបំពង់ខ្យល់ ការពិបាកលេបចូលក្នុងបំពង់អាហារបណ្តាលមកពីសម្ពាធលើបំពង់អាហារ ឬភាពស្អកបណ្តាលមកពីសម្ពាធនៃសរសៃបំពង់ក។ លើសពីនេះទៅទៀត ការឈឺទ្រូង ឬឆ្អឹងខ្នង ការបាត់បង់ស្មារតី ឬការក្អកចេញឈាម ក៏អាចជាសញ្ញានៃ​ការធ្លាយ ឬការដាច់សរសៃឈាម​ផងដែរ។

 

កត្តាហានិភ័យ

ជំងឺសរសៃឈាមក្រហមធំ ជាញឹកញាប់ត្រូវបានគេរកឃើញនៅក្នុងមនុស្សចាស់ ឬមនុស្សដែលមានជំងឺសេនេទិចដូចជា Marfan (ភាពមិនប្រក្រតីនៅក្នុងផ្នែកជាច្រើននៃរាងកាយ មនុស្សដែលមាន Marfan ភាគច្រើន មានកម្ពស់ខ្ពស់ និង​ស្គម ព្រមទាំងមានដៃជើងជើងម្រាមដៃវែងៗ និងក្រអូមមាត់ធំ បញ្ហាភ្នែក និងបេះដូងចំហ​) ។ បញ្ហាសរសៃឈាម អាចកើតមានតាំងពីវ័យក្មេង។

 

ការជក់បារី ជំងឺលើសឈាម និងជំងឺសួតរ៉ាំរ៉ៃ ទាំងអស់គឺជាកត្តាហានិភ័យនៃជំងឺសរសៃឈាម​ក្រហម។

 

ការព្យាបាលជម្មើសជំនួសថ្មី

​Endometrial Aortic Aneurysm Repair​ (EVAR) សម្រាប់ការវះកាត់សរសៃឈាមក្នុងពោះ​ (AAA) និង​ Thoracic Aortic Aneurysm (TEVAR) សម្រាប់ការជួសជុលការស្ទះសរសៃឈាម​ ក្លាយទៅជាជម្រើសព្យាបាលថ្មីដ៏មានប្រសិទ្ធភាព។ ការប្រើប្រាស់រូបភាពកាំរស្មីអ៊ិចសម្រាប់ការណែនាំ សរសៃ stent-graft ​ត្រូវបានបញ្ចូលតាមរយៈសរសៃឈាមឡើងដល់សរសៃឈាមក្រហម ដែលជាកន្លែង​សរសៃឈាមក្រហមឡើងប៉ោង។ បន្ទាប់មក​ តំបន់ប៉ោងសរសៃ ត្រូវបានពង្រីក​ ហើយត្រូវបានរឹតនឹងកន្លែងដើម្បីបង្កើតជាស្ថេរភាពនៃលំហូរឈាម ដើម្បីបង្ការកុំអោយសរសៃឈាមធ្លាយ ។ អត្ថប្រយោជន៍នៃបច្ចេកទេសនេះ គឺ​វាពាក់ព័ន្ធនឹងតែការវះមុខកាត់តូចមួយ; ដូច្នេះវាមានការ​រីករាលដាលតិចតួច ការឈឺចាប់តិច បាត់បង់ឈាមតិច ​ពេលវេលាឆាប់រហ័ស និងផលវិបាកតិចជាងការវះកាត់បើកចំហ។ ទោះជាយ៉ាងណា ការវះកាត់សរសៃឈាមវ៉ែន ក៏តម្រូវឱ្យមានកត្តាដទៃទៀត ដូចជាចំណេះដឹង និងបទពិសោធន៍របស់គ្រូពេទ្យវះកាត់បន្ទប់វះកាត់ បន្ទប់វះកាត់ស្តង់ដារដែលត្រូវបានរចនាឡើងសម្រាប់ករណីស្មុគស្មាញនៃការវះកាត់។

 

បន្ទប់វះកាត់ហាយប្រ៊ីដ គឺសាកសមសម្រាប់អ្នកជំងឺ ដែលត្រូវការការអន្តរាគមន៍តាមបំពង់បញ្ចូល និងសម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់នៃការវះកាត់កែតម្រូវ នៅពេលមានផលវិបាក ឬកំហុសឆ្គងកើតឡើងចំពោះដំណើរការសរសៃឈាមវ៉ែន នាំមកនូវលទ្ធផលនៃផលវិបាកតិចតួច។ វាក៏សមរម្យសម្រាប់ ការវះកាត់ប្តូរសន្ទះបេះដូងតាមរយៈបំពង់បូម (TAVI) ដែលអាចធ្វើបានដោយមិនចាំបាច់បើកបេះដូង​ ជាពិសេសសម្រាប់អ្នកជំងឺដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់ធំ ៗ និងការព្យាបាលមួយចំនួនដែលត្រូវធ្វើរួមគ្នាដើម្បីប្រសិទ្ធិភាពខ្ពស់បំផុតដូចជាវះកាត់បេះដូងដោយប្រព័ន្ធអគ្គីសនី (Cardiac Electrophysiology) ជាដើម។

 

បន្ទប់វះកាត់ហាយប្រ៊ីដ ត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់ក្រុមពហុជំនាញដើម្បីធ្វើការរួមគ្នាក្នុងពេលដំណាលគ្នា ដូចជាគ្រូពេទ្យវះកាត់ រូបភាពវេជ្ជសាស្រ្ត អ្នកឯកទេសខាងជំងឺបេះដូង គ្រូពេទ្យ​ថ្នាំសណ្តំ គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេស។ បច្ចេកវិជ្ជារូបភាពវេជ្ជសាស្ត្រ -Flexmove- នៅក្នុងបន្ទប់វះកាត់ហាយប្រ៊ីដ អាចប្តូរទីតាំងបាន 360 ដឺក្រេ ដើម្បីបង្កើតរូបភាព 3D ដែលអាចឱ្យគ្រូពេទ្យដឹងពីទីតាំងពិតប្រាកដនៃជំងឺបេះដូងតាមអេក្រង់ LED។ មន្ទីរពេទ្យផះយ៉ាថៃ 2 បាននាំយកបច្ចេកវិទ្យាទំនើបដើម្បីព្យាបាលជំងឺសរសៃឈាមក្រហម ដែលការធានាថាសុវត្ថិភាពអ្នកជំងឺ គឺជាអាទិភាពមួយ។

 

 

អ្នកអាចទាក់ទងមកកាន់អ្នកឯកទេសរបស់យើងនៅមជ្ឈមណ្ឌលបេះដូង

មន្ទីរពេទ្យផះយ៉ាថៃ 2

មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ

ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែល៖ onestop@phyathai.com



Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Pain or Numbness in the Wrists due to Carpal Tunnel Syndrome

Read More

Voice Feminization Surgery

Read More

Hemifacial spasm

Read More

Laryngeal Cancer

Read More