Top

រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU

រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU មានបំពាក់​ជាមួយនឹងឧបករណ៍វេជ្ជសាស្រ្តកម្រិតខ្ពស់ពេញលេញ ដែលបង្កើនអត្រាការរស់រានមានជីវិតនៃអ្នកជំងឺបេះដូង។

 

អ្នកជំងឺជាច្រើនដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ មិនសូវទទួលបានការព្យាបាលទាន់ពេលវេលាទេ ហើយនេះបាននាំឱ្យមានការស្លាប់ ដែលអាចចៀសវាងបាន។ មន្ទីរពេទ្យផះយ៉ាថៃ 2 ផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់​ចល័ត CCU ​ផ្នែកថែទាំ​យ៉ាងម៉ត់ចត់​ដែលអាចចល័ត ដើម្បីជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU គឺជាផ្នែកថែទាំ​យ៉ាងម៉ត់ចត់​ដែលអាចចល័ត ជាពិសេសសម្រាប់អ្នកជំងឺបេះដូង និងអ្នកជំងឺដែលមាន​អាការៈធ្ងន់ធ្ងរ។ រថយន្តសង្គ្រោះបន្ទាន់ចល័តដែលបំពាក់ដោយឧបករណ៍ពិសេសនេះ​ ត្រូវបានភា្ជប់មកជាមួយនឹងឧបករណ៍វេជ្ជសាស្រ្តដែលចាំបាច់សម្រាប់ជួយសង្គ្រោះជីវិតដូចជាម៉ាស៊ីន​​បញ្ចូលស៊ីសែន ម៉ាស៊ីនតាមដាន EKG ម៉ាស៊ីនវាស់ចង្វាក់ជីបចរ និងឧបករណ៍ច្របាច់ខ្យល់ចូល។ ក្រុមវេជ្ជបណ្ឌិតជំនាញនិងគិលានុបដ្ឋាយិកាដែលទទួលបានការបណ្ដុះបណ្ដាលក្នុងករណីគ្រាអាសន្ន  នឹងអមដំណើរជាមួយអ្នកជំងឺក្នុងរថយន្តសង្គ្រោះបន្ទាន់។ ដូច្នេះរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU អាចធ្វើប្រតិបត្តិការដូចគ្នានឹងបន្ទប់សង្គ្រោះបន្ទាន់ ICU ចល័ត ដើម្បីធានាថាអ្នកជំងឺនីមួយៗ ទទួលបានការព្យាបាលរហ័សនិងច្បាស់លាស់។

 

តើរថយន្តសង្គ្រោះបន្ទាន់ចល័ត​ CCU មានសារៈសំខាន់សម្រាប់អ្នកជំងឺបេះដូងដោយរបៀបណា? អ្នកជំងឺបេះដូង មានហានិភ័យខ្ពស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយរោគសញ្ញាអាចផ្លាស់ប្តូរក្នុងរយៈពេលខ្លីដែលអាចបណ្តាលអោយស្លាប់ ឬផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីការព្យាបាល​បន្ទាន់ដោយគ្រូពេទ្យ ឬអ្នកឯកទេស។​ ការព្យាបាលជាមួយនឹងឧបករណ៍បច្ចេកវិជ្ជាកម្រិតខ្ពស់ ដែលអាចរកបាននៅក្នុងរថយន្តសង្គ្រោះបន្ទាន់ចល័ត​ ​​CCU នឹងកាត់បន្ថយអត្រាស្លាប់ និងផលវិបាកដែលអាចកើតមាន។ គោលដៅរបស់យើងគឺមិនត្រឹមតែការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានគោលបំណង ជួយអោយអ្នកជំងឺមានគុណភាពនៃជីវិត រស់នៅបានល្អដូចមនុស្សធម្មតាដែរ។

 

 

យើងរង់ចាំបម្រើលោកអ្នក សូមទំនាក់ទំនងមកកាន់យើងខ្ញុំ​

អ៊ីម៉ែល៖ onestop@phyathai.com

ទូរស័ព្ទ៖ +66 2617 2444 ext. 2020, 2057, 5221

ទូរសារ៖ +66 2619 8555



Innovation and Technology

Hybrid Operating Theater

Read More

Pediatric Intensive Care Unit (PICU)

Read More

MOBILE CCU

Read More

Fibroscan

Read More

Computerized Dynamic Posturography (CDP)

Read More

Digital Mammography

Read More