Top

ទ្យាស្ថានសណ្ឋានឆ្អឹង

មជ្ឈមណ្ឌលព្យាបាលសណ្ឋានឆ្អឹងស្តង់ដារពិភពលោករបស់យើង ផ្តល់ការព្យាបាល​​ស្ថានភាពដែលពាក់ព័ន្ធនឹងប្រព័ន្ធសាច់ដុំ។ តំបន់ជាក់លាក់ដែលយើងអាចផ្តល់ការថែទាំសុខភាព និងការព្យាបាលគឺ ឆ្អឹងសាច់ដុំ សរសៃពួរ សរសៃប្រសាទ និងសន្លាក់។ យើងផ្តល់ជូននូវសេវាកម្មជំនាញ​វះកាត់ឆ្អឹង​ និងធ្វើរោគវិនិច្ឆ័យយ៉ាងទូលំទូលាយ ដែលជួយសម្របសម្រួលអ្នកជំងឺនៅមួយកន្លែង​​ រួមទាំងការថតកាំរស្មីពេញលេញ និងកន្លែងពិនិត្យ។ យើងយល់ថាអ្នកជំងឺម្នាក់ៗមានតម្រូវការ​ផ្សេងៗគ្នា ដែលគោលដៅរបស់ពួកគេគឺ ដើម្បីត្រឡប់ទៅធ្វើការវិញ អាចលេងកីឡាបានល្អប្រសើរ​ជាងមុន ឬជាសះស្បើយវិញពីរបួស អ្នកជំនាញថែរក្សាសុខភាពរបស់យើងនឹងធ្វើការរួមគ្នា ដើម្បីកំណត់ច្បាស់អំពីរបៀបដោះស្រាយតម្រូវការទាំងនោះ និងធ្វើការសហការដោយយកចិត្តទុកដាក់​ ដើម្បីធានាលទ្ធផលល្អបំផុត។

 

គ្រឿងបរិក្ខាររបស់យើង

គ្លីនិកព្យាបាលអ្នកជំងឺដោយយកចិត្តទុកដាក់

បន្ទប់​ឯកទេស និងតំបន់ព្យាបាល

កំណត់ត្រាព័ត៌មានអ្នកជំងឺតាមកុំព្យូទ័រ នៅគ្រប់បន្ទប់ពិគ្រោះយោបល់

ការពិគ្រោះវេជ្ជសាស្រ្តស្តារនីតិសម្បទាការ និងការព្យាបាលដោយចលនា

សេវាកម្មរបស់យើង

​ឯកទេសខ្លះៗផ្នែកឆ្អឹង៖

 

    • ​រោគសន្លាក់

    • ការ​ជួយទ្រទ្រង់ឆ្នឹងរបស់មនុស្សពេញវ័យ និងការជំនួសសន្លាក់

    • ឱសថកីឡា

    • វះកាត់ដៃ និងកដៃ

    • ការវះកាត់ជើង

    • វះកាត់ស្មា និងកែងដៃ

    • ការវះកាត់ដុំសាច់ដុះ

    • វះកាត់របួសឆ្អឹងខ្នង

    • ព្យាបាលឆ្អឹង​កុមារ

    • ថ្នាំពេទ្យសម្រាប់រាងកាយរឹងមាំ​ និងការស្តារនីតិសម្បទា

    • វះកាត់ឆ្អឹងខ្នង

 

សេវាកម្មបន្ថែម៖ ការវះកាត់ឆ្អឹងទូទៅ, ជំងឺពកឆ្អឹង (ដុំពកសាច់ដុំ), រោគសន្លាក់ និង ការវះកាត់ជួរឆ្អឹងខ្នង និង ការអបឆ្នឹងខ្នង ។

 

 

ទីតាំង និងម៉ោងបម្រើសេវាកម្ម

ម៉ោងបំរើសេវាប្រចាំថ្ងៃ៖ 8 ព្រឹក - ម៉ោង 8 ល្ងាច។

ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 5, អគារ B

ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជនផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 3523, 3528