Top

មជ្ឈមណ្ឌលកុមារ

 

យើងយល់ថាកូនៗរបស់អ្នកមានតម្លៃណាស់។ នោះហើយជាមូលហេតុដែលយើងប្តេជ្ញាខ្លួន​ក្នុងការផ្តល់ការថែទាំ និងការគាំទ្រដ៏ល្អបំផុតសម្រាប់កូនរបស់អ្នក​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងការថ្នាក់ថ្នម។ សេវាកម្មរបស់យើង រួមមានការធ្វើរោគវិនិច្ឆ័យ និងជម្រើសព្យាបាលដែលផ្តល់ដោយគ្រូពេទ្យដែលមានការទទួលស្គាល់​ក្នុងផ្នែកកុមារ និងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងការថែទាំកូនពីកំណើត​ រហូតដល់ក្មេងវ័យជំទង់។ យើង ក៏មានគិលានុបដ្ឋាយិកាដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ដែលនឹងថែរក្សាកូន និងគ្រួសាររបស់អ្នកប្រកបដោយភាពរួសរាយរាក់ទាក់។  ប្រសិនបើអ្នកជាជនបរទេស យើងក៏មានអ្នកបកប្រែភាសានៅក្បែរលោកអ្នក ដើម្បីដោះស្រាយបញ្ហាឧបសគ្គខាងភាសាណាមួយផងដែរ។

 

 គ្រឿងបរិក្ខាររបស់យើង

 

    • ផ្នែក​ជំងឺ​កុមារសម្រាកព្យាបាលខាងក្រៅមន្ទីរពេទ្យ

    • ផ្នែក​ជំងឺកុមារសម្រាកព្យាបាលខាងក្នុងមន្ទីរពេទ្យ

    • ផ្នែកថែទាំ​​ជំងឺកុមារធ្ងន់ធ្ងរ

    • ផ្នែកថែទាំទារកពិសេស

 

សេវាកម្មរបស់យើង

កម្មវិធីអប់រំ និងអភិវឌ្ឍន៍កុមារ

យើងលើកកម្ពស់ការគិត និងការអភិវឌ្ឍខួរក្បាលដោយឯករាជ្យ តាមរយៈកម្មវិធីជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជំរុញខួរក្បាលកុមារ។ ទាំងនេះរួមមានសកម្មភាពដែលផ្តោតលើផ្នែកដូចខាងក្រោម៖

    • ភាពល្អិតល្អន់

    • ការតភ្ជាប់

    • ការរៀនចេះបត់បែន

    • ​ភាពប្រកួតប្រជែង

    • សាមគ្គីភាព

    • គំនិតផ្តួចផ្តើម

    • ភាពរហ័សរហួន

    • ការស្រមើស្រម៉ៃ

    • ការច្នៃប្រឌិត

 

 

កម្មវិធីសិក្សាពិសេសសម្រាប់កុមារដែលមានតម្រូវការពិសេស

ដោយសារកុមារជាច្រើនដែលមានតម្រូវការពិសេសមិនអាចចូលរៀនបាន​ សេវាកម្មខាងក្រោមនេះ​តម្រូវតាមបំណង និងសមត្ថភាពរបស់កុមារដែលមានការលំបាកក្នុងការរៀនដើម្បីផ្តល់ឱ្យពួកគេនូវការអប់រំដែលពួកគេត្រូវការ។ កុមារដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ អាចបង្ហាញសញ្ញា ការពន្យារពេលការអភិវឌ្ឍ, អត្តចរិត, សុខភាពផ្លូវចិត្ត ឬស្មារតី (ជំងឺ Autism, Asperger syndrome); ឱនភាពនៃការយកចិត្តទុកដាក់, បញ្ហាផ្ចង់អារម្មណ៍ខ្លាំង ឬបញ្ហាការរៀន។

    • កម្មវិធីអភិវឌ្ឍន៍ជំនញនៃការរៀន (IQ)

    • កម្មវិធីជំរុញផ្នែកអារម្មណ៍ និងសីលធម៌ (EQ and MQ)

    • ជំនាញសង្គម និងដំណើរការសិក្សា (SQ និង AQ)

 

ការអភិវឌ្ឍកុមារ

សេវាកម្មពិសេសមួយដើម្បីវាយតម្លៃការអភិវឌ្ឍរបស់កុមារដោយខ្លួនឯង ហើយរកឃើញសមត្ថភាពរបស់ពួកគេដើម្បីកែសម្រួលកម្មវិធី ដែលនឹងអភិវឌ្ឍសមត្ថភាពរៀនសូត្រសក្តានុពលរបស់ពួកគេ។

 

ផ្នែកអភិវឌ្ឍន៍ស្នូល៖

    • បង្កើនជំនាញអភិវឌ្ឍគំនិត 9

    • រៀបចំ​ និងពង្រឹងដំណើរការសិក្សាជាប្រព័ន្ធ

    • ជម្រុញសក្តានុពលការសិក្សា

    • ជម្រុញការរួមបញ្ចូលនៃញាណទាំង 5 ​

    • ពង្រឹងសាច់ដុំ

    • ផ្តល់ការបង្រៀនបន្ថែម

    • ការព្យាបាលអាកប្បកិរិយាបុគ្គល/ក្រុម

 

 

ទីតាំង និងម៉ោងបម្រើសេវាកម្ម

ម៉ោងបម្រើសេវាប្រចាំថ្ងៃ៖ 6:30 ព្រឹក - ម៉ោង 8:00 យប់ និងពីម៉ោង 8:00 យប់ ដល់ម៉ោង 10:00 ល្ងាច (អគារ A ជាន់ទី 1)

ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 2, អគារ B

ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជនផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 3219 3220