Top

មជ្ឈមណ្ឌលព្យាបាលធ្មេញ

សុខភាពមាត់ធ្មេញល្អ មានសារៈសំខាន់ចំពោះសុខភាពរាងកាយទាំងមូល។ មជ្ឈមណ្ឌលព្យាបាលធ្មេញ នៅមន្ទីរពេទ្យផះយ៉ាថៃ 2 ផ្តល់ការថែទាំទូទៅ និងជំនាញ ដោយទន្តបណ្ឌិត និងជំនួយការពេទ្យធ្មេញ ដែលមានសមត្ថភាពខ្ពស់​ ។ សេវាកម្មព្យាបាលធ្មេញ ​ផ្តល់ជូនទាំងកុមារ និងមនុស្សពេញវ័យ ប្រកបដោយស្តង់ដារអន្តរជាតិ។ ជាមួយនឹងគ្រឿងបរិក្ខារដ៏ទំនើប និងសេវាកម្ម​ពេញលេញនៃ​ទន្ត​វិទ្យា យើងខិតខំបង្កើតស្នាមញញឹមដ៏ស្រស់ស្អាត និងមានទំនុកចិត្តសម្រាប់មនុស្សគ្រប់វ័យ។

 

ដោយព្រោះអាទិភាពទីមួយរបស់យើង គឺផ្តល់ជូននូវសេវាដ៏ល្អឥតខ្ចោះសម្រាប់អ្នកជំងឺ, អ្នកជំនាញវិជ្ជាជីវៈផ្នែកព្យាបាលធ្មេញរបស់យើង នឹងផ្តោតលើតម្រូវការផ្ទាល់ខ្លួនរបស់អ្នក មិនថាជាសេវាកម្មទូទៅ​ ឬ​ការកែសម្ផស្សធេ្មញ ឲ្យបានទាន់ពេលវេលា​ប្រកបដោយមានចំណេះដឹងខ្ពស់។ យើងព្យាបាលអ្នកជំងឺម្នាក់ៗដោយការគោរព ដោយចាត់ទុកពួកគេដូចជាសមាជិកគ្រួសារយើងផ្ទាល់។

 

គ្រឿងបរិក្ខាររបស់យើង

បំពាក់ដោយបន្ទប់ពិនិត្យ និងព្យាបាលធ្មេញជាច្រើនបន្ទប់, បន្ទប់ថតកាំរស្មីមាត់ធ្មេញ

 

សេវាកម្មរបស់យើង

សេវាកម្មទូទៅ

 

    • ការធ្វើតេស្តមាត់ធ្មេញ, ការពិនិត្យ

    • ថតកាំរស្មី X

    • ការសម្អាតធ្មេញ

    • ការដកធ្មេញ

    • ប៉ះធ្មេញ

    • ស្រោបធ្មេញ

    • ធ្មេញស្ពាន

    • សេវាកម្មឯកទេស  

    • ការព្យាបាលធ្មេញកុមារ (កុមារតូច)

    • ពត់តម្រង់ធ្មេញ

    • ការព្យាបាលតាមរយៈ​

    • ការព្យាបាលរន្ធ ឬសធ្មេញ, ការព្យាបាលបណ្តូលធ្មេញ

    • ការព្យាបាលជំងឺអញ្ចាញធ្មេញ

    • ការដាំបង្គោលធ្មេញ

    • ការកែសម្ផស្សធ្មេញ

    • ការធ្វើឲ្យធ្មេញសស្អាត

    • ​បិទធ្មេញ៖ ជាសម្ភារៈធ្វើពីសារធាតុប៉សឺឡែន ឬសារធាតុធ្វើពីជ័រ ដែលអាចដាក់នៅខាងមុខធ្មេញដើម្បីកែលម្អរូបរាងរបស់ធ្មេញដែលមានពណ៌, សឹករិចរិល, មិនស្មើ, ឬមានទ្រទ្រង់មិនប្រក្រតី ក៏ដូចជាដើម្បីបិទគម្លាតចន្លោះធ្មេញ។

 

 

ទីតាំង និងម៉ោងបម្រើសេវាកម្ម

ម៉ោងបំរើសេវាប្រចាំថ្ងៃ៖ 8 ព្រឹក​ - ម៉ោង 8 ល្ងាច។

ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, អគារទី 2 អគារ A

ទំនាក់ទំនង៖ មជ្ឈមណ្ឌលផះយ៉ាថៃ ​ 1772 ឬទូរស័ព្ទ + 66-(0)2 617-2444 លេខបន្ថែម 4221-3