Top

រោគដែលតែងតែមកជាមួយនឹងរដូវក្តៅខ្លាំង

ដោយសារមានការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានហានិភ័យដល់ប្រជាជនជាច្រើន ហើយរោគភាគច្រើន អ្នកដែលងាយរងគ្រោះមានដូចជា ១. អ្នកដែលមានរោគប្រចាំខ្លួន ២. មនុស្សចាស់ ៣. អ្នកដែលងាយគ្រោះថ្នាក់ ដូចជា ស្ត្រីមានគភ៌ កុមារ ជាដើម ។ ៤. អ្នកដែលមានមុខបរដូចជា អ្នកដែលធ្វើការនៅហាលវាលយូរ ។ រោគដែលតែងជួបប្រទះមានដូចជា ៖ 


១. រោគ និងបញ្ហាគ្រោះថ្នាក់សុខភាពដែលកើតចេញពីអាកាសធាតុក្តៅខ្លាំង ដូចជា ការឈឺចាប់ ឬការបាត់បង់ជីវិតដែលបណ្តាលពីអាកាសធាតុក្តៅខ្លាំង (Heat Stroke) គឺជាសភាពដែលរាងកាយមិនអាចផ្លាស់ប្តូរទៅនឹងអាកាសធាតុបាន ហើយជួបប្រទះជាញឹកញាប់គឺអ្នកដែលធ្វើការហាលវាលអស់រយៈពេលយូរ ដូចជា លេងកីឡា ឬអ្នកដែលប្រើកំលាំងធ្វើការកណ្តាលថ្ងៃ ជាដើម ។ រោគសញ្ញានោះមានដូចជា អស់កំលាំង ងងឹតមុខ ប្រសិនបើធ្ងន់ធ្ងរគឺអ្នកជំងឺមានគ្រុនក្តៅខ្លាំង មិនចេញញើស ចង្អោរ ក្អួត ឈឺក្បាល បាត់ស្មារតី ហើយអ្នកខ្លះត្រូវបាត់បង់ជីវិត ។ 
 
២. រោគ និងបញ្ហាសុខភាពដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដូចជា ផលប៉ះពាល់ចំពោះបញ្ហាសុខភាពដោយសារផ្សែងផ្សេងៗ ជាពិសេសផ្សែងដែលកើតឡើងដោយសារភ្លើងឆេះព្រៃ កន្លែងដែលមានការដុតសម្រាមផ្សេងៗ ទាំងនេះហើយគឺជាបញ្ហាដែលជះឥទ្ធិពលដោយផ្ទាល់ដល់សុខភាពយើងតែម្តង ។ 
 
៣. រោគឆ្លងដែលជួបប្រទះជាញឹកញាប់ មានដូចជា រោគឆ្លងតាមអាហារនិងទឹក មានដូចជា ជំងឺរាករុស ការពុលអាហារ អាសន្នរោគ និងគ្រុនពោះវៀន ជំងឺទាំងនេះបណ្តាលមកពីការទទួលទានអាហារ ឬទឹកដែលមានលាយឡំនឹងបាក់តេរី វីរុស ដង្កូវទឹកជាដើម ហើយនៅរដូវក្តៅមេរោគលួតលាស់បានល្អ ។ ប្រើសិនបើមានរោគសញ្ញា ដូចជា ឈឺពោះ រាកលើសពី ៣ ដងក្នុងមួយថ្ងៃ ឬមានចង្អោរ ក្អួត មានគ្រុនក្តៅ លាមកមានសំបោរ ឬមានលាយឈាម អ្នកខ្លះមានអាការធ្ងន់ធ្ងរ រហូត់ដល់បាត់បងជីវិត ។ ដូច្នេះហើយគួរប្រកាន់យកនូវការទទួលទានអាហារដែល “ឆ្អិន ក្តៅ មានអនាម័យ” ទទួលទានហារដែលចំអិនឆ្អិនល្អ មិនមានរុយមកទំជាដើម លាងដៃដោយសាប៊ួជាញឹកញាប់ ។សម្រាប់អាហារដែលចំអិនទុកជាមុនដូចជា បាយកញ្ចប់ អាហារដាក់ថង់ ត្រូវនាំយកទៅកំដៅមុនញ៉ាំរាល់លើក ហើយគួរពិនិត្យមើលអាហាររាល់លើក បើមានក្លិន រសជាតិ ឬខុសប្លែកពីធម្មតា មិនគួរញ៉ាំនោះទេ ។ 
 
៤. រោគឆ្លងដែលមានរបាយការណ៍រីករាលដាលជាបន្តបន្ទាប់ មានដូចជា ១) ជំងឺគ្រុនឈាម មានមួសខ្លាជាភ្នាក់ងារចម្លង និងអាចជួបប្រទះចំពោះមនុស្សគ្រប់វ័យ បើឈឺហើយតែងមានរោគសញ្ញា ក្តៅខ្លាំងស្រួចស្រាវ ឈឺចាប់ មុខមាត់ក្រហម ជួនកាលមានកន្ទួលឡើងតាមស្បែក តាមដៃ ជើង គន្លាក់ដែជើង បើមានគ្រុនក្តៅលើសពី ២-៣ ថ្ងៃ ហើយមិនប្រសើរឡើងវិញ ត្រូវប្រញាប់ទៅជួបពេទ្យដើម្បីទទួលការពិនិត្យវិនិច្ឆ័យ ២) រោគឆ្កែឆ្កួត អាចជួបប្រទះរាល់ឆ្នាំ ពេញមួយឆ្នាំ ប៉ុន្តែនៅពេលរដូវក្តៅ ទំនងជាធ្វើឱ្យសត្វឆ្កែឆាប់មួរម៉ៅ ដូច្នេះគួរប្រុងប្រយ័ត្ន និងគួរមើលថែកូនចៅមិនឱ្យឆ្កែខាំ ដើម្បីកាត់បន្ថយការឆ្លងមេរោគ ។ 
 
៥. គ្រោះថ្នាក់បញ្ហាសុខភាពក្នុងពេលអាកាសធាតុក្រៅខ្លាំង ដូចជា មូលហេតុការលង់ទឹក ភាគច្រើនក្មេងៗនាំគ្នាទៅលេងទឹក ដើម្បីបន្ថយភាពក្តៅខ្លាំង ដោយមិនបានប្រាប់អាណាព្យាបាល នេះក៏ជាមូលហេតុដែលនាំឱ្យមានការបាត់បង់ជីវិតផងដែរ ។ 
 
 

មន្ទីរពេទ្យផះយ៉ាថៃ 2

មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ

ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែលៈ onestop@phyathai.com

 
 
 


مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More