Top

មជ្ឈមណ្ឌល​ព្យបាលរបួស​ និងតឆ្អឹង

 

មជ្ឈមណ្ឌលនេះ ផ្តល់ជូននូវការព្យាបាលសម្រាប់ការរងរបួស និងការតឆ្អឹងឡើងវិញនៅលើឆ្អឹងដែល បាក់ និងដាច់សរសៃឈាមសម្រាប់អ្នកជំងឺដែលរងគ្រោះថ្នាក់ចរាចរណ៍។ សេវាកម្មនេះ រួមមានការ វះកាត់តភ្ជាប់ឆ្អឹងឡើងវិញ ការថែទាំរបួសទាំងស្រុង និងការថែទាំក្រោយការវះកាត់​​​ ទាំងផ្នែកខាងរាង កាយ និងខាងសតិអារម្មណ៍។ ឧទាហរណ៍ ដើម្បីបញ្ចូលឆ្អឹងរួមគ្នា ជួសជុលសាច់ដុំ សរសៃពួរ សរសៃ ឈាមក្រហម, សរសៃប្រសាទ និងសរសៃឈាមខ្មៅ ដែលត្រូវការអ្នកឯកទេសក្នុងផ្នែកនីមួយៗ។

 

ការយកចិត្តទុកដាក់របស់យើង ត្រូវបានពង្រឹងដោយជំនាញរបស់យើងដែលមានកេរ្តិ៍ឈ្មោះល្បី ល្បាញនៅក្នុងទ្វីបអាស៊ី។ អ្នកឯកទេស​ និងក្រុមការងាររបស់យើង ដែលជាអ្នកពិគ្រោះយោបល់ គិលានុបដ្ឋាយិកា គ្រូពេទ្យនីតិសម្បទា និងអ្នកព្យាបាលរាងកាយ កំពុងធ្វើការជាមួយគ្នា ដើម្បីធ្វើ រោគវិនិច្ឆ័យ និងព្យាបាលស្ថានភាពជំងឺរបស់អ្នក។ អ្នកជំងឺអាចទទួលបានអត្ថប្រយោជន៍ពីការថែទាំ វេជ្ជសាស្ត្រជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ។ 

 

គោលដៅ គឺដើម្បីផ្តល់ជូនអ្នកជំងឺនូវឱកាសមួយដើម្បី ត្រឡប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃវិញបាន។ យើងក៏ធ្វើការស្រាវជ្រាវវេជ្ជសាស្រ្តនៅលើបច្ចេកទេស កែច្នៃថ្មីក្រោមស្តង់ដារអន្តរជាតិ យើងបានបង្កើត “ផ្នែកស្រាវជ្រាវ​ និងការច្នៃប្រឌិត ផះយ៉ាថៃ 2” របស់យើង 

ដើម្បីបង្កើនជំនាញរបស់យើងសម្រាប់ការថែទាំអ្នកជម្ងឺ។