Top

មជ្ឈមណ្ឌលលើកកម្ពស់សុខភាព

 

ជាមួយនឹងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកគ្លីនីកដែលមានការយកចិត្តទុកដាក់ អ្នកនឹង ទទួលបានការពិគ្រោះយោបល់ និងការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុត សម្រាប់តម្រូវ ការសុខភាពចម្បងរបស់អ្នក។ មជ្ឈមណ្ឌល ផ្តល់ជូននូវកញ្ចប់ពិសេស ដើម្បីបំពេញនូវតម្រូវការ របស់បុគ្គលម្នាក់ៗដូចជាការពិនិត្យមុនពេលចូលធ្វើការ ពិនិត្យសុខភាពមុនពេលទៅបរទេស និងការពិនិត្យសុខភាពប្រចាំឆ្នាំ។

 

នេះអាចធានាថាជំងឺណាដែលរកឃើញ អាចព្យាបាលបាន និងជួយកាត់បន្ថយបានភ្លាមៗ។ គោលបំណងរបស់យើង គឺដើម្បីជួយអ្នកជំងឺរបស់យើងឱ្យមានសុខភាពល្អ និងផ្តល់ដំបូន្មាន តាមវិធីត្រឹមត្រូវបំផុត  ដូចជា ការកែប្រែរបៀបរបររស់នៅទាំងស្រុង​(Total Lifestyle Modifications (TLM)) ដើម្បីគ្រប់គ្រងស្ថានភាពរបស់អ្នក និងរក្សាគុណភាពជីវិតរបស់អ្នក។ យើងបានសហការ ជាមួយសាកលវិទ្យាល័យសុខភាព និងវិទ្យាសាស្រ្តអូរីហ្គោន (OHSU) សហរដ្ឋអាមេរិក ដើម្បីក្លាយ ជាមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសុខភាព ។