Top

មជ្ឈមណ្ឌលស្ត្រី

 

មជ្ឈមណ្ឌលស្ត្រី ផ្តល់ជូននូវសេវាកម្មយ៉ាងទូលំទូលាយសម្រាប់ស្ត្រី រួមមានការធ្វើតេស្តពិនិត្យ និងការព្យាបាលតាមរយៈការវះកាត់ ដោយអ្នកជំនាញខាងផ្នែកជំងឺស្រ្តីដែលមានការបណ្តុះបណ្តាល​ និងជំនាញខ្ពស់​។ បច្ចេកទេសវះកាត់ច្នៃប្រឌិតថ្មី ដំណើរការនៅក្នុងមជ្ឈមណ្ឌលនេះមានដូចជា

 

បច្ចេកទេស ការវះកាត់ខាងផ្នែកស្រ្តីដោយ​គ្មានស្លាកស្នាម (បច្ចេកទេសច្រកតែមួយ) ។ លើសពីនេះ យើងក៏បានផ្តល់ សម្រាប់អ្នកម្តាយមានផ្ទៃពោះ ដែលមានហានិភ័យខ្ពស់នូវការថែទាំព្យាបាល  វេជ្ជសាស្រ្ត​ ដោយវេជ្ជបណ្ឌិតជំនាញផ្នែកព្យាបាលស្បូនម្តាយ (វេជ្ជបណ្ឌិត MFM) ។ មជ្ឍមណ្ឌលនេះ ក៏មានបន្ទប់ពិនិត្យចំនួនដប់ ដែលបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្រ្តទាន់សម័យដូចជាម៉ាស៊ីនឆ្លុះ

 

អេកូ 4D ម៉ាម៉ូក្រាមឌីជីថ ម៉ាស៊ីនវ៉ាស់ដង់ស៊ីតេឆ្នឹងខ្នង។  ការធ្វើតេស្ត Thin -Pep ម៉ាស៊ីនពិនិត្យស្បូន និងការធ្វើច្រិបសាច់សម្រាប់ពិនិត្យជំងឺ។ យើងផ្តល់ជូននូវ "ក្លឹបមាតា" ជាវេទិកាសម្រាប់អ្នកម្តាយថ្មី ដើម្បីទទួលបានព័ត៌មានដែលមានប្រយោជន៍ និងចែករំលែកបទពិសោធន៏រវាងគ្នាទៅវិញទៅមក។

 

លើសពីនេះទៀត យើងក៏មានគ្លីនិកបច្ចេកវិទ្យាជំនួយការបន្តពូជជំនួយដែលផ្តល់នូវបច្ចេកវិទ្យាភាព ជំនួយដល់ភាពគ្មានកូន ដែលមានប្រសិទ្ធភាពខ្ពស់ ដូចជាការបង្កើតសិប្បនិម្មិត Microarray, IUI, IVF និងបច្ចេកវិទ្យាសុវត្ថិភាពដ៏គួរឲ្យកត់សម្គាល់គឺ ICSI ។