Top

មជ្ឈមណ្ឌលត្រចៀក ច្រមុះ និងបំពង់ក​ (ENT)

យើងផ្តល់នូវការថែទាំយ៉ាងទូលំទូលាយចំពោះបញ្ហាជាច្រើនដែលទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ក ចាប់ពីការវាយតម្លៃ និងការវះកាត់ជា​ប្រចាំរហូតដល់ការវះកាត់ដែលស្មុគស្មាញបំផុត។ ក្រុមរបស់យើងរួមមាន គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក​ និងគ្រូពេទ្យជំនាញផ្នែកត្រចៀក ដើម្បីរៀបចំផែនការព្យាបាលដ៏​ល្អបំផុត និងដែលសមស្របបំផុតសម្រាប់បញ្ហារបស់អ្នកជំងឺម្នាក់ៗ។ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត និងវិធីសាស្ត្រដ៏ទំនើប អ្នកអាចធានាថាអ្នកនឹងទទួលបានការថែទាំដែលមានគុណភាពខ្ពស់បំផុត។ ក្រៅពីសេវាកម្មព្យាបាលសម្រាប់មនុស្សពេញវ័យ យើងក៏មានអ្នកឯកទេសខាងជំងឺត្រចៀក ច្រមុះ និងបំពង់ក​ (ENT) សម្រាប់កុមារ ដើម្បីព្យាបាលកុមារដោយការយកចិត្តទុកដាក់ និងការគោរព។ ក្រុមអ្នកជំនាញរបស់យើង​​ ព្យាបាលជំងឺទូទៅ និងជំងឺស្មុគ្រស្មាញតាមរយៈការវាយតម្លៃ ការព្យាបាល ការវះកាត់ រហូតដល់ជាសះស្បើយ។ មិនត្រឹមតែអ្នកទទួលបានការព្យាបាលពេញលេញទេ ប៉ុន្តែយើងក៏ផ្តល់ការណែនាំ​ និងចំណេះដឹងដើម្បីចៀសវាងបញ្ហាមិនឲ្យកើតមានឡើងម្តងទៀត។

 

គ្រឿង​បរិក្ខាររបស់យើង

 

បន្ទប់ពិនិត្យជំងឺ ត្រូវបានបំពាក់ដោយឧបករណ៍កែវយឹត និងមីក្រូទស្សន៍ ព្រមទាំងឧបករណ៍ថតរូបភាពទំនើបៗ ដែលជួយឱ្យគ្រូពេទ្យពិនិត្យឃើញរោគសញ្ញានៃជំងឺ និងផ្ដល់ជម្រើសព្យាបាលល្អបំផុតសម្រាប់​ អ្នកជំងឺម្នាក់ៗ ។

    • បន្ទប់ Audiogram (អូឌីយ៉ូក្រាម)

    • បន្ទប់ ABR និង ECOG

    • ផូស្តូរ៉ូក្រាហ្វីយ៉ាងល្អ​ដោយប្រព័ន្ធកុំព្យូរទ័រ (CDP) - ការវាយតម្លៃប្រព័ន្ធតុល្យភាព

    • បន្ទប់សម្រាក

    • ឧបករណ៍សុងតាមច្រមុះ និង បំពង់ក

 

សេវាកម្មរបស់យើង

បញ្ហាស្ថានភាពមួយចំនួនទាក់ទងនឹងត្រចៀក ច្រមុះ និងបំពង់ក អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់យើង ប្រសិនបើមិនបានព្យាបាលដោយអ្នកឯកទេសទេនោះ។ ក្រុមអ្នកជំនាញរបស់យើងអាចផ្តល់ការប្រឹក្សាយោបល់ខាងត្រចៀក ច្រមុះ បំពង់ក និងការវះកាត់ដូចខាងក្រោម៖

 

ត្រចៀក

 

ការធ្វើតេស្ត​អំពីការស្តាប់លឺច្បាស់ ការរលាកត្រចៀក ត្រចៀកអំបៅអំពែក អាចម៍ត្រចៀក ហឹងត្រចៀក ដំណើរវិលមុខ និងធីងធោង បាត់បង់សោតវិញ្ញាណ និង ឧបករណ៍ជំនួយក្នុងការស្តាប់ ។

 

ច្រមុះ

 

ឈាមច្រមុះ ដុះសាច់ច្រមុះ រលាករន្ធច្រមុះ, អាឡែកហ្ស៊ីសាច់ច្រមុះ ឬ គ្រុនញាក់ ការ​ដង្ហើមពេលគេង​ ការគេងស្រមុក។

 

បំពង់ក

 

ឈឺក រលាកដុំសាច់ក្នុងបំពង់ក ជំងឺរលាកបំពង់អាហារ ជំងឺដុះសាច់ក្នុងបំពង់ក និងជំងឺមហារីក និងស្អកក។

សេវាកម្មផ្សេងៗ

ការវះកាត់ឆ្អឹងខ្នង មហារីកក្បាល និងក ជំងឺកុមារ ENT ជំងឺគេងស្រមុក និង​ជំងឺពិបាកលេបអាហារ។

 

ទីតាំង និងម៉ោងផ្តល់សេវាកម្ម

ម៉ោងបំរើសេវាប្រចាំថ្ងៃ៖ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.00 ព្រឹក​ដល់ម៉ោង 20.00 ​យប់។

ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 19, អគារ B

ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជន ផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 1235, 1237