Top

មជ្ឈមណ្ឌលវះកាត់

នៅពេលការវះកាត់ក្លាយជាជម្រើសសមរម្យសម្រាប់អ្នកជំងឺ អ្នកជំងឺជាធម្មតាព្រួយបារម្ភអំពីលទ្ធផល និងផលប៉ះពាល់ដែលអាចកើតឡើងក្រោយការវះកាត់។ នៅមន្ទីរពេទ្យផះយ៉ាថៃទី 2 យើងបានបង្កើតមជ្ឈមណ្ឌលវះកាត់ ដើម្បីផ្តល់ជូននូវការព្យាបាលដោយការវះកាត់ក្នុងបរិយាកាសសុវត្ថិភាព និងភាពកក់ក្តៅ ដោយការប្រើប្រាស់ឧបករណ៍ និងសម្ភារៈទំនើប។

 

ក្រុមគ្រូពេទ្យវះកាត់ដែលមានគុណវុឌ្ឍិខ្ពស់ និងគ្រូពេទ្យឯកទេសខាងថ្នាំស្ពឹក​ ​​គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេសខាងវះកាត់ បានកំពុងប្តេជ្ញាផ្តល់សេវាវេជ្ជសាស្រ្តដោយដាក់​សុវត្ថិភាពរបស់អ្នកជំងឺជាអាទិភាពទីមួយ។ ការទទួលយកនូវបច្ចេកវិទ្យាចុងក្រោយបំផុត ដូចជាការវះកាត់​តូច វាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺ។ ការវះកាត់រាលដាល​តូច គឺនៅពេលដែលគ្រូពេទ្យវះកាត់​ដោយមានជំនួយពីកាមេរ៉ាខាងក្នុង ដូច្នេះអ្នកជំងឺទទួលការឈឺចាប់ក្រោយការវះកាត់តិចតួច ស្នាក់នៅក្នុងមន្ទីរពេទ្យខ្លី និងជាសះស្បើយវិញលឿន។ លើសពីនេះទៀត ដោយសារការវះកាត់​​តូច តម្រូវឱ្យមាន​មុខវះតូចជាងមុន, ស្លាកស្នាម គឺ​តូច និងមើលមិនសូវច្បាស់។

 

គ្រឿងបរិក្ខាររបស់យើង

​បន្ទប់វះកាត់ដែលបំពាក់ឧបករណ៍ទំនើបយ៉ាងពេញលេញ

រូបភាព និងកាំរស្មី៖ កាំរស្មីអ៊ិច, អេកូ, ស្កេន MRI and CT

 

សេវាកម្មរបស់យើង

ក្នុងអំឡុងពេលនៃការពិគ្រោះយោបល់, ការព្យាបាលលម្អិត ត្រូវបានពិភាក្សា និងការថែទាំមុនពេលវះកាត់ ត្រូវបានធ្វើមុនពេលវះកាត់ដោយមិនគិតថា តើនីតិវិធីនេះគឺជាការវះកាត់រាលដាលតូច ឬជាទម្រង់នៃការវះកាត់ធំ។ ការថែទាំមុនពេលវះកាត់​ ទាក់ទងនឹងប្រវត្តិវេជ្ជសាស្ត្រ និងការពិនិត្យរាងកាយ។ គោលបំណងនៃដំណើរការនេះ គឺដើម្បីផ្តល់ព័ត៌មានដល់អ្នកជំងឺ និងសាច់ញាតិអំពីការថែទាំដោយប្រើថ្នាំស្ពឹក និងក្រោយការវះកាត់ រួមទាំងការគ្រប់គ្រងការឈឺចាប់ ដែលអាចជួយកាត់បន្ថយការភ័យខ្លាចរបស់អ្នកជំងឺ។ នេះក៏ចាំបាច់ផងដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការវះកាត់។

 

សេវាកម្មវះកាត់របស់យើងរួមមាន៖

    • វះកាត់ទូទៅ

    • ការព្យាបាលជំងឺធាត់

    • មហារីកពោះវៀនធំ

    • ការវះកាត់ឆ្អឹងខ្នង

    • ការវះពោះ

    • វះកាត់​កែសម្ផស្ស និងប្តូរអ​វៈយវៈ

    • បស្សាវវិទ្យា

    • ការថែទាំសរសៃ និងរបួស

 

 

ទីតាំង​ និងសេវាកម្មម៉ោង

ម៉ោងបំរើសេវាប្រចាំថ្ងៃ៖ 7 ព្រឹក​ - ម៉ោង 8 ល្ងាច។

ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 1, អគារ A

ទំនាក់ទំនង៖​ មជ្ឈមណ្ឌលផះយ៉ាថៃ 1772 ឬទូរស័ព្ទ + 66- (0) 2 617-2444 លេខបន្ថែម 4126, 46161