Top

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់

នាពេលបច្ចុប្បន្នវិធីសាស្ត្រការព្យាបាលជំងឺមហារីកដែលត្រូវបានគេទទួលស្គាល់ច្រើនបំផុតនោះគឺ គីមីបំបាត់ ឬការប្រើថ្នាំគីមី ដើម្បីចូលទៅបំផ្លាញកោសិកាមហារីកក្នុងខ្លួនអ្នកជំងឺ ហើយយើងក៏ធ្លាប់បានដឹងខ្លះហើយអំពីផលវិបាកនៃការប្រើថ្នាំគីមីបំបាត់ ដូច្នេះហើយធ្វើឱ្យអ្នកជំងឺជាច្រើនមានការកង្វល់ក្នុងចិត្តលោក វេជ្ជបណ្ឌិត វិឈីត អាផនវិរ័តន៍ ឯកទេសជំងឺមហារីក មន្ទីរពេទ្យផ្យាថៃ ២ បាន

អធិប្បាយពីវិធីសាស្ត្រការព្យាបាលដោយវិធីគីមីបំបាត់ ដើម្បីឱ្យអ្នកជំងឺ និងបុគ្គលទូទៅ បានស្វែងយល់កាន់តែច្រើនឡើងអំពីបញ្ហានេះ ។
 
តើអ្វីទៅគឺជា គីមីបំបាត់ ? 
គីមីបំបាត់ ឬ Chemotherapy គឺជាប្រភេទសារធាតុដែលមានឥទ្ធិពលទៅបញ្ឈប់ទប់ទល់ និង
កម្ចាត់កោសិកាដែលមានការរីកលួតលាស់ ឬបែកខ្លួនយ៉ាងលឿន ដូចជា កោសិកាមហារីកក្នុងរាងកាយមនុស្ស ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ គីមីបំបាត់ក៏មានចំណែកក្នុងការបំផ្លាញកោសិកាប្រក្រតីដែលមានការរីកលួតលាស់លឿនផងដែរ ដូចជា កោសិកាគ្រាប់ឈាមស កោសិកាទាក់ទងនឹងសរសៃសក់ កោសិកាភ្នាសក្រពះអាហារ ជាដើម ដូច្នេះហើយទើបយើងតែងតែបានលឺជាញឹកញាប់ពីផលវិបាកនៃការប្រើគីមីបំបាត់ ដូចជា ជ្រុះសក់ អស់កំលាំងខ្លាំង ងាយឈឺពោះជាដើម ។
 
ប៉ុន្តែដោយធម្មជាតិរបស់មនុស្សយើងនៅពេលដែលកោសិកាប្រក្រតីត្រូវបានកម្ចាត់នោះ រាងកាយនឹងបង្កើតកោសិកាថ្មីមកជំនួស ក្រោយពីការឱ្យថ្នាំគីមីបំបាត់ហើយនោះ គ្រូពេទ្យនឹងណែនាំឱ្យអ្នកជំងឺសម្រាកប្រហែលជា ៣-៤ សប្តាហ៍ ឬរងចាំរហូតចំនួនគ្រាប់ឈាមស និងសភាពរាងកាយរឹងមាំល្មមអាចនឹងទទួលថ្មាំគីមីបំបាត់ជាបន្តទៀត ហើយនៅក្នុងវិធីសាស្ត្រការព្យាបាលជំងឺមហារីកប្រភេទខ្លះអាចត្រូវប្រើការព្យាបាលដោយគីមីបំបាត់រួមជាមួយនឹងការបាញ់កាំរស្មី និងការវះកាត់រហូតដល់ចប់ការព្យាបាល ។ 
 
តើអ្នកជំងឺចំបាច់ត្រូវតែទទួលថ្មាំគីមីបំបាត់គ្រប់គ្នាឬទេ ?
អ្នកជំងឺមហារីក អាចមិនចាំបាច់ទទួលការព្យាបាលដោយវិធីសាស្ត្រឱ្យថ្នាំគីមីបំបាត់រហូតនោះទេ ជាដំបូងយើងត្រូវដឹងថាជំងឺមហារីកគឺជាជំងឺដែលអាចកើតនៅគ្រប់អវយវៈក្នុងរាងកាយយើង សូម្បីតែអវយវៈតែមួយក៏អាចកើងជំងឺមហារីកប្រភេទផ្សេងគ្នាបាន ។ ដូច្នេះ រូបបែប វិធីសាស្ត្រការព្យាបាលក៏មិនដូចគ្នា អ្នកជំងឺម្នាក់ៗ អាចទទួលការព្យាបាលក្នុងទម្រង់ផ្សេងៗ ដែលមិនមែនជាការឱ្យថ្នាំគីមីបំបាត់ក៏បានដូចគ្នាដែរ ។ 
 
គីមីបំបាត់អាចព្យាបាលមហារីកគ្រប់ប្រភេទមែនទេ ?
ថ្នាំគីមីបំបាត់ មិនអាចព្យាបាលមហារីកគ្រប់ប្រភេទបានទេ ជាទូទៅថ្នាំគីមីបំបាត់ ១ ប្រភេទនោះ អាចមានប្រសិទ្ធភាពចំពោះកោសិកាមហារីកប្រភេទខ្លះតែប៉ុណ្ណោះ ទើបខាងផ្នែកវេជ្ជសាស្ត្រត្រូវមានរូបមន្តថ្នាំគីមីបំបាត់ច្រើនប្រភេទ ដើម្បីប្រើក្នុងការព្យាបាលមហារីក ជំងឺមហារីកប្រភេទខ្លះត្រូវការប្រើថ្នាំគីមីបំបាត់ ២-៣ ប្រភេទរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពថ្នាំក្នុងការព្យាបាល ។ 
 
ក្នុងកំឡុងពេលជាង ៤០ ឆ្នាំកន្លងមក រូបមន្តថ្នាំគីមីបំបាត់ទាំងនេះបានឆ្លងកាត់ការសិក្សាស្រាវជ្រាវផ្លាស់ប្តូរ និងបច្ចេកទេសការព្យាបាលរហូតមក ទើបធ្វើឱ្យទទួលលទ្ធផលការព្យាបាលបានគួរជាទីពេញចិត្ត ព្រមទាំងជួយឱ្យពេទ្យដឹងថាអ្នកជំងឺមហារីកណាត្រូវប្រើរូបមន្តថ្នាំគីមីបំបាត់មួយណាត្រូវក្នុងការព្យាបាល ។ ហើយក្នុងពេលជាមួយគ្នានេះដែរ បច្ចេកវិទ្យាវេជ្ជសាស្ត្រក៏នៅតែបន្តការសិក្សាស្រាវជ្រាវរូបមន្តថ្នាំ និងបច្ចេកទេសការព្យាបាលថ្មីៗ ដែលមានប្រសិទ្ធភាពថែមទៀត ធ្វើឱ្យអត្រាការព្យាបាលជំងឺមហារីកទទួលបានជោគជ័យកាន់តែខ្ពស់ឡើងថែមទៀតជាបន្តបន្ទាប់ ។ 
 
 
វេជ្ជ. វិឈីត អាផនវិរ័តន៍
ពេទ្យប្រចាំផ្នែកមហារីក
សាកសួរពត៌មានបន្ថែម
ផ្នែកមហារីក មន្ទីរពេទ្យផ្យាថៃ ២ អគារ A ជាន់ទី ៧ 
ទូរសព្ទ 02-617-2444 ត 4701,4732
 


អត្ថបទសុខភាព

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing

Read More

តើអ្វីជាអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke

Read More

រោគដែលតែងតែមកជាមួយនឹងរដូវក្តៅខ្លាំង

Read More

ជំងឺដុំសាច់ក្នុងស្បូន

Read More

ជំងឺខ្សោយខួរក្បាល

Read More

ជំងឺមហារីកបំពង់ក

Read More