Top

ផូស្តូរ៉ូក្រាហ្វីយ៉ាងល្អ​ដោយប្រព័ន្ធកុំព្យូរទ័រ (CDP)

ការវាយតម្លៃភាពមិនប្រក្រតីនៃលំនឹង

 

តើអ្នកធ្លាប់មានអារម្មណ៍ឈមិនសូវនឹង វិលមុខដូចបន្ទប់វិលជុំវិញអ្នក នៅពេលអ្នកកំពុងឈរឬអង្គុយស្ងៀមដែរឬទេ? អារម្មណ៍នេះអាចជាបញ្ហាលំនឹងដែលអាចបណ្តាលឱ្យដួល ហើយអាចបណ្តាលឱ្យឆ្អឹងបាក់ និងរងរបួសផ្សេងទៀត។ មូលហេតុទូទៅ គឺបណ្តាលមកពីបញ្ហានៅត្រចៀកខាងក្នុង។ នោះគឺជា Labyrinth ​ដែលជាសរីរាង្គមួយនៅក្នុងត្រចៀកខាងក្នុងរបស់យើង។ Labyrinth មានអន្តរកម្មជាមួយប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយ ដូចជាភ្នែក ឆ្អឹង និងសន្លាក់ ដើម្បីរក្សាទីតាំងលំនឹងរបស់រាងកាយ។

មជ្ឈមណ្ឌល ENT របស់យើង ផ្តល់ជូននូវឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតដែលហៅថា​ផូស្តូរ៉ូក្រាហ្វីយ៉ាងល្អ​ដោយប្រព័ន្ធកុំព្យូរទ័រ (CDP) ដើម្បីវាយតម្លៃប្រព័ន្ធតុល្យភាព។ ជាមួយនឹងលក្ខខណ្ឌនៃការធ្វើតេស្តងើបឈរជាច្រើន​ អ្នកជំងឺត្រូវរក្សាតុល្យភាពរបស់ពួកគេ។ ចលនារបស់អ្នកជំងឺ នឹងត្រូវបានកត់ត្រាសម្រាប់ការវាយតម្លៃបន្ថែមលើការធ្វើតេស្តវេជ្ជសាស្រ្ត និងការធ្វើតេស្តមន្ទីរពិសោធន៍ដទៃទៀត។

 

ការត្រៀមរៀបចំខ្លួន

    • ចៀសវាងអាហារដើម្បីកាត់បន្ថយផលវិបាក ដែលអាចកើតឡើងក្នុងពេលធ្វើតេស្ត

    • ចូរកុំប្រើថ្នាំណាដែលប៉ះពាល់ដល់ប្រព័ន្ធញ្ញាណសរីរាង្គ មុននឹងធ្វើតេស្ត

    • យកស្បែកជើងរបស់អ្នកកំឡុងពេលធ្វើតេស្ត ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវ។ វាក៏អាចជួយបន្ថយគ្រោះថ្នាក់ ក្នុងកំឡុងពេលធ្វើតេស្ត

 

ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖

    • វិលមុខជាប្រចាំ

    • អ្នកចាស់ៗដែលមានហានិភ័យនៃការសន្លប់ និង​ដួល

    • លំនឹងរាងកាយ​ និងការដើរមិនប្រក្រតី

    • បញ្ហាជាមួយនឹងប្រព័ន្ធញ្ញាណនៃរាងកាយ, មុខងារសាច់ដុំនិងសន្លាក់

    • អ្នកជំងឺមានរបួសក្បាល

 

ប្រសិនបើអ្នកមានរោគសញ្ញាខាងលើ ចូរស្វែងរកអ្នកឯកទេសថែរក្សាសុខភាពដើម្បីកំណត់ពីហានិភ័យដែលអាចមាន​បញ្ហាតុល្យភាព ជាមួយការធ្វើផូស្តូរ៉ូក្រាហ្វីយ៉ាងល្អ​ដោយប្រព័ន្ធកុំព្យូរទ័រ (​​​CDP) ដែលជាឧបករណ៍សាមញ្ញមួយ ដើម្បីវាយតម្លៃលើការខូចខាតនិងការកំណត់មុខងារ។

 

 

យើងរង់ចាំបម្រើលោកអ្នក សូមទំនាក់ទំនងមកកាន់យើងខ្ញុំ​
អ៊ីម៉ែល៖ onestop@phyathai.com
ទូរស័ព្ទ៖ +66 2617 2444 ext. 2020, 2057, 5221
ទូរសារ៖ +66 2619 8555
 


ការច្នៃប្រឌិត និងបច្ចេកវិទ្យា

បន្ទប់វះកាត់ហាយប្រ៊ីដ

Read More

ផ្នែកថែទាំសុខភាពកុមារកម្រិតធ្ងន់ (PICU)

Read More

រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU

Read More

ម៉ាស៊ីន Fibroscan

Read More

ម៉ាម៉ូក្រាហ្វីឌីជីថល

Read More