Top

ជំងឺមហារីកបំពង់ក

 "ជំងឺមហារីកបំពង់ក" គឺកើតមានច្រើនចំពោះបុរសជាងស្ត្រី ដោយសារការជក់បារី និងការផឹក គឺជា ហានិភ័យខ្ពស់ចំពោះជំងឺមហារីកបំពង់ក។ មនុស្សជាច្រើនប្រហែលជាជក់បារី និងផឹកស្រាអស់រយៈពេលយ៉ាងយូរ តាំងពីក្មេងជំទង់ តែវាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេ។ ការពិត វាមានការវិវត្តយឺត ហើយរោគសញ្ញា​នឹងលេចមកពេលក្រោយ ក្នុងអំឡុងពេលវ័យកណ្តាល ដែលអាចក្លាយជាជំងឺមហារីក។ តើយើងដឹងថាយើងមានរោគសញ្ញាទាំងនោះដែរឬទេ? វេជ្ជបណ្ឌិត Chantima Arayangkun អ្នកឯកទេសនៅមជ្ឈមណ្ឌលវះកាត់ផ្នែកក្បាល និងក ​នៃមន្ទីរពេទ្យផះយ៉ាថៃ 2 បានផ្តល់ការពន្យល់អំពីជំងឺមហារីកបំពង់ក។

 

រោគសញ្ញានៃជំងឺមហារីកបំពង់ក

1 ស្អកកជាប់ជាប្រចាំ

2 ពិបាកក្នុងការលេប ឈឺនៅពេលលេប

3 ពិបាកដកដង្ហើម ក្នុងករណីធ្ងន់ធ្ងរ

 

ការធ្វើរោគវិនិច្ឆ័យ

ប្រសិនបើអ្នកមានរោគសញ្ញា ដែលបង្ហាញថាអ្នកអាចមានជំងឺមហារីកបំពង់ក។ ការធ្វើរោគវិនិច្ឆ័យ វេជ្ជសាស្ត្រនឹងត្រូវបានអនុវត្តដូចខាងក្រោម៖ 

 

1. ការពិនិត្យត្រចៀក ច្រមុះ និងបំពង់ក

2. ការថតឆ្លុះ​ដើម្បី​ពិនិត្យរកមើលភាពមិនប្រក្រតី ប្រសិនបើដុំសាច់ត្រូវបានរកឃើញ គំរូកោសិកានឹងត្រូវបានយកចេញដើម្បីពិនិត្យថាតើវាជាកោសិកាមហារីកឬទេ។

3. ប្រសិនបើអ្នកជំងឺមានដុំពកនៅក ឬបំពង់ក វានឹងត្រូវបានច្រឹបយកចេញដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត

4. ការពិនិត្យសុខភាពរាងកាយ

5. ការធ្វើតេស្តឈាម

6. ការធ្វើតេស្តរូបភាព X-Ray ដើម្បីកំណត់ដំណាក់កាលនៃជំងឺ

 

ការព្យាបាលជំងឺមហារីកបំពង់ក

1. ដំណាក់កាលដំបូងនៃជំងឺមហារីក - ប្រើការព្យាបាលដោយកាំរស្មីវិទ្យុ​ ឬការវះកាត់ដើម្បីព្យាបាលជំងឺមហារីកខណៈពេលដែលរក្សា​បំពង់ក ដូច្នេះអ្នកជំងឺនៅតែអាចនិយាយ និងដកដង្ហើមបានធម្មតា។

 

2. មហារីកបំពង់កកម្រិតខ្ពស់ (ដំណាក់កាល III-IV) - ការវះកាត់ ត្រូវបានអនុវត្តដើម្បីយកចេញដើមបំពង់ក ឬដុំកូនកណ្តុរនៅក។ បនា្ទ​ប់ពីការដកចេញដើមបំពង់ក ឬបំពង់សំឡេង អ្នកជំងឺមិនអាចនិយាយ ឬដកដង្ហើមបានធម្មតាទេ។ ដើម្បីជួយអ្នកជំងឺដកដង្ហើម​ ចន្លោះមួយ (ប្រហោង) ត្រូវបានដាក់នៅក ដែលជាប់នឹងបំពង់ខ្យល់។ អ្នកជំងឺនឹងរៀននិយាយឡើងវិញ ពាក់ព័ន្ធនឹងការនិយាយបំពង់អាហារ និងបំពង់កសិប្បនិម្មិត។ ក្នុងដំណាក់កាលនេះ ការព្យាបាលដោយប្រើគីមី រួមជាមួយវិទ្យុសកម្មអាចជួយបង្កើនអត្រាព្យាបាល។

 

ផលប៉ះពាល់នៃជំងឺមហារីកបំពង់ក

1. បើសិនជាជំងឺមហារីកបំពង់កមិនត្រូវបានព្យាបាលរយៈពេលយូរ អ្នកជំងឺនឹងមិនអាចដកដង្ហើមបានទេដោយសារតែដុំសាច់ដែលរាំងស្ទះបំពង់ខ្យល់។ បន្ទាប់មកវាចាំបាច់ត្រូវធ្វើការវះកាត់ចោះរន្ធ នៅពីមុខកដើម្បីឱ្យមានការដកដង្ហើម ហើយប្រសិនបើអ្នកជំងឺមិនអាចទៅដល់មន្ទីរពេទ្យបានទាន់ពេលវេលានោះ អ្នកជំងឺអាចនឹងត្រូវស្លាប់។

 

2. ជំងឺមហារីកអាចរាលដាលទៅដល់សរីរៈដទៃទៀតដូចជាបំពង់អាហារ គល់អណ្ដាត និងបំពង់ខ្យល់ជាដើម។ ការហូរឈាមកើតឡើង; ហើយអ្នកជំងឺមិនអាចបរិភោគ ​ ឬដកដង្ហើមដែលអាចនាំអោយស្លាប់។ មហារីកក៏អាចឆ្លងរាលដាលទៅដល់សួត ឆ្អឹង និងថ្លើម។

 

តើធ្វើដូចម្តេចដើម្បីថែទាំខ្លួន​ ចៀសពីជំងឺមហារីកបំពង់ក

1. វិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺមហារីកបំពង់ក គឺ​កាត់បន្ថយហានិភ័យ។ ចៀសវាងការជក់បារី និងផឹកស្រា​ ក៏ដូចជាការថែទាំខ្លួនឱ្យបានល្អ។

2. បើមានសញ្ញាណ ឬរោគសញ្ញាណ ដូចជាក្អក ឈឺក ពិបាកដកដង្ហើម មកជួបពេទ្យ។ កុំរង់ចាំយូរ ឬប្រើប្រាស់ថ្នាំដោយខ្លួនអ្នក ព្រោះយើងមិនដឹងថាវាអាចជារោគសញ្ញានៃជំងឺមហារីកបំពង់ក ឬអត់នោះទេ។

 

Dr.ChantimaAranyangkun

គ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ​ និងបំពង់ក នៃផ្នែកវះកាត់ ក្បាល និងក

មជ្ឈមណ្ឌលវះកាត់ក្បាល និង​ក មន្ទីរពេទ្យផះយ៉ាថៃ 2

 


អ្នកអាចរកគ្រូពេទ្យឯកទេសរបស់យើងនៅមជ្ឈមណ្ឌលវះកាត់​ក្បាល និងក មន្ទីរពេទ្យផះយ៉ាថៃ 2

មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ

ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែល៖ onestop@phyathai.com



مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More