Top

សញ្ញាព្រមានសម្រាប់ស្ត្រីមានផ្ទៃពោះ

ស្ត្រីជាម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ថែទាំរាងកាយកំលុងពេលមានផ្ទៃពោះដើម្បីធានាសុវត្ថិភាពរបស់ទារក

 

នៅពេលដែលមានផ្ទៃពោះជាការល្អបំផុត អ្នកគួរទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការថែទាំមុនសម្រាលកូន។ អ្នកនឹងចាប់ផ្តើមយកចិត្តទុកដាក់អោយបានដិតដល់ ទៅនឹងរាងកាយរបស់អ្នកដើម្បីជៀសវាងបញ្ហាដែលអាចកើតមានឡើង ។ ពិតប្រាកដណាស់ អ្នកគួរយល់ដឹងអំពីរោគសញ្ញានីមួយៗដែលអាចកើតឡើងបាន ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកគួរទទួលបានការព្យាបាល ជាបន្ទាន់បញ្ហាទាំងនេះមានដូចជា៖

 

1. ហូរឈាម បន្តិចបន្តិច នៅពេលមានផ្ទៃពោះដំបូងគឺជារោគសញ្ញាធម្មតាដែលបង្ហាញថា​ ​ អំប្រ៊ីយ៉ុងកំពុងបង្កើតនៅក្នុងស្បូន ប៉ុន្តែប្រសិនបើអ្នកហូរឈាមខ្លាំង ឈឺពោះធ្ងន់ធ្ងរ និងការឈឺចាប់នោះ វាអាចជារោគសញ្ញានៃការមានគភ៌ក្រៅស្បូន ការមានគភ៌ក្រៅស្បូន គឺនៅពេលដែលមេជីវិតញីកកំណើតនៅកន្លែងផ្សេងទៀតក្រៅពីស្បូន។ ដូច្នេះវាគម្រាម​គំហែង​ដល់​អាយុជីវិត​របស់ម្តាយ​បាន​ ។ បញ្ហាផ្សេងទៀងដែលអាចសង្កេតឃើញក្រៅពីការហូរឈាមធ្ងន់ធ្ងរ គឺ ការរលូតកូន ការហូរឈាមណាមួយដែលកើតឡើងនៅក្នុងកំឡុងពេលមានផ្ទៃពោះ តម្រូវឱ្យមានការពិចារណានិងការពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលមានឯកទេសពិតប្រាកដ

 

2. ការចង្អោរនិងក្អួតធ្ងន់ធ្ងរ   ការចង្អោរមួយចំនួនកំឡុងពេលមានផ្ទៃពោះគឺជារោគសញ្ញាធម្មតាលើកលែងតែវាកើតឡើងរហូតដល់អ្នកមិនអាចបរិភោគឬទទួលទានអ្វីបានឡើយ។  អ្នកត្រូវទៅជួបវេជ្ជបណ្ឌិតដើម្បីជៀសវាងការខ្សោះជាតិទឹកដែលជាហេតុធ្វើអោយប៉ះពាល់ដល់ទារករបស់អ្នកបាន

 

3. ចលនារបស់ទារកអាចចុះខ្សោយ ពុំមានចលនាសោះ ។  ទារកចាប់ផ្តើមធ្វើចលនាក្នុងចន្លោះពី 17 ទៅ 18 សប្តាហ៍ ចលនា ស្នូរទះ កាន់តែខ្លាំងឡើងៗនៅពេលយប់ ​​​   វាគឺជាការលំបាកណាស់ក្នុងការប្រាប់ ថាតើទារករបស់អ្នកមានចលនាតិច ឬច្រើន ។ ជាទូទៅវាអាស្រ័យទៅលើម្តាយជាអ្នកកំណត់ចលនារបស់ទារក ប្រសិនបើលឺស្នូរទះដប់ដង ក្នុងកំឡុងពេលពីរម៉ោង អ្នកគួរទៅជូបពេទ្យជំនាញជាបន្ទាន់ ។

 

4. ​ការមានជម្ងឺផ្សេងៗ នៅដើមត្រីមាសទីបី   ប្រសិនបើអ្នកមានផ្ទៃពោះនៅក្នុងត្រីមាសទីបីហើយមានជម្ងឺផ្សេងៗ ដែលបង្កអោយមានអាំងតង់ស៊ីតេកើនឡើង នេះវាអាចជាសញ្ញានៃការកើតកូនមិនគ្រប់ខែ ។

រោគសញ្ញាដែលគួរទៅជួបពេទ្យ ព្រោះថាអាចឈឺពោះសម្រាលកូនមុនកំណត់មានដូចជា ៖

-​ ឈឺពោះ ឈឺបាត់ៗ!

- ឈឺខ្នងចាក់ទៅបរិវេណកញ្ចូញគូថ ព្រមទាំងមានឈឺពោះរួមផងដែរ ។

- ឈឺអាងត្រគាកចាក់ទៅដល់គល់ភ្លៅ

- មានទឹករំអិលហូរចេញតាមទ្វារមាស

- មានសំបោរឈាម ឬឈាមចេញតាមទ្វារ

5. ការឈឺក្បាលជាប់ធ្ងន់ធ្ងរឈឺពោះស្រវាំងភ្នែក និងហើមក្នុងអំឡុងពេលត្រីមាសទីបី  រោគសញ្ញាទាំងអស់នេះ អាចបញ្ជាក់ថាអ្នកអាចមានសម្ពាធឈាមឡើងខ្ពស់ ។វាជាផលវិបាកនៃការមានផ្ទៃពោះ ដោយសម្ពាធឈាមខ្ពស់និងប្រូតេអ៊ីនច្រើននៅក្នុងទឹកនោមជាធម្មតាវាកើតឡើង​ ​ប្រហែល 20
សប្តាហ៍
នៃការមានផ្ទៃពោះ ។អ្វីដែលសំខាន់នេះគឺជាការត្រួតពិនិត្យសម្ពាធឈាម ប្រសិនបើវាឡើងខ្ពស់ជាងធម្មតា គួរប្រញាប់រកការព្យាបាលពីវេជ្ជបណ្ឌិតឯកទេស

 

6. មានរោគសញ្ញាជំងឺគ្រុនផ្តាសាយ   ជាធម្មតាស្ត្រីមានផ្ទៃពោះចាក់វ៉ាក់សាំងជំងឺផ្តាសាយ ប៉ុន្តែប្រសិនបើអ្នកមានអាការៈក្តៅខ្លូន និងឈឺចាប់ វាអាចបណ្តាលមកពីការឆ្លងមេរោគតម្រងនោម​​ ជំងឺរលាកសួត (Listeria)​​   ។ បញ្ហាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលមានផ្ទៃពោះ ។

 

ណាត់ពេទ្យតេឡេក្រាម ៖ +66946259619

ឬហ្វេសប៊ុក Phyathai 2 Cambodia

 



مقالة صحية

تقويم مفاصل الفخذ كليًا في ليلتين فقط معهد العظام

Read More

تمدد الشريان الأورطي

Read More

مرض الزهايمر

Read More

الإفرازات المهبلية

Read More

مركز الكبد

Read More

الحول (حول العين)

Read More