Top

អាលែកហ្ស៊ី

ជំងឺអាលែកហ្ស៊ី ឬអាលែកហ្ស៊ី គឺជាជំងឺទូទៅដែលអាចប៉ះពាល់ដល់មនុស្សគ្រប់វ័យ។ អាលែកហ្ស៊ី គឺបណ្តាលមកពីប្រតិកម្មនៃប្រព័ន្ធភាពស៊ាំទៅនឹងសារធាតុនៅក្នុងបរិយាកាសរបស់យើង ដូចជា សត្វល្អិតធូលីដី ​រោមសត្វ លំអងផ្កា ម្ហូបអាហារ និងអ្វីផ្សេងៗទៀត សារធាតុទាំងនេះត្រូវបាន គេស្គាល់ថា សារធាតុអាលែកហ្ស៊ី។ ជាទូទៅ វាមិនបង្កគ្រោះថ្នាក់ដល់មនុស្សភាគច្រើននោះទេ ប៉ុន្តែចំពោះបុគ្គលមួយចំនួនអាចមានគ្រោះថ្នាក់។

 

មនុស្សដែលមានប្រតិកម្មអាលែហ្ស៊ីតែងតែមិនដឹងថាប្រភេទសារធាតុអ្វីដែលពួកគេមានប្រតិកម្ម ទៅនឹងអ្វី ហេតុដូច្នេះហើយការធ្វើតេស្តអាលែកហ្ស៊ីអាចរកបានដើម្បីរកឱ្យឃើញនូវអ្វីដែលអ្នកមាន ប្រតិកម្ម ដូច្នេះអ្នកអាចចៀសវាងកត្តាទាំងនេះហើយថែរក្សាខ្លួនឯងកាន់តែងាយស្រួល។ 

 

រោគសញ្ញាប្រតិកម្មអាលែកហ្ស៊ី

សារធាតុអាលែកហ្ស៊ីអាចចូលទៅក្នុងខ្លួនរបស់យើងដែលអាចត្រូវបានស្រូបបញ្ចូល ឬចូលតាម ស្បែក។ ​សត្វល្អិត ធូលី​ គឺជាមូលហេតុសំខាន់នៃការប្រតិកម្មអាលែហ្ស៊ីដែលមានច្រើនជាង 70% ទៅ 80% ។ រោគសញ្ញាប្រតិកម្មអាលែហ្សីមានដូចជា ក្អក កណ្តាស់ តឹងច្រមុះ ហៀរសំបោរ​ ចេញទឹកភ្នែក រមាស់ភ្នែក រមាស់មុខ កន្ទួលរមាស់ និង របកស្បែក។ រោគសញ្ញាប្រតិកម្មអាលែហ្ស៊ីក៏អាចធ្ងន់ធ្ងរដែលបណ្តាលអោយមានជំងឺរាគរូស ឈឺទ្រូង និងពិបាកដកដង្ហើម។

 

ការធ្វើតេស្តអាលែកហ្ស៊ី

ការធ្វើតេស្តអាលែកហ្ស៊ី អាចត្រូវបានកំណត់ថាតើអ្នកមានប្រតិកម្មអាលែកហ្ស៊ីនឹងអាហារ អាលែកហ្ស៊ីសួត ជំងឺហឺត កន្ទួលរមួស​ និង​រលាកស្បែក។ ក្រៅពីការពិនិត្យរាងកាយ អ្នកជំងឺត្រូវបានគេណែនាំអោយធ្វើរោគវិនិច្ឆ័យរោគសញ្ញានៃការអាលែកហ្ស៊ី ដែលត្រូវបានបែងចែកជាពីរប្រភេទ៖

1. ការធ្វើតេស្តលើស្បែក គឺត្រូវដាក់សារធាតុអាលែកហ្ស៊ីតិចតួចដូចជាធូលី សត្វល្អិតធូលី​ រោម​សត្វ កាឡាត​ លំអងផ្កា ផ្សិត និងអ្វីដទៃទៀតនៅលើស្បែក។ ប្រតិកម្មអាលែកហ្ស៊ី ដូចជា ​ឡើង​ក្រហម ឬរមាស់​ នឹងកើតឡើងប្រសិនបើអ្នកមានអាលែកហ្ស៊ីជាមួយនឹងសារធាតុ ឬអង្គធាតុអាលែកហ្ស៊ី។

2. ​សេរ៉ូម IgE ជាក់លាក់ គឺជាការធ្វើតេស្តឈាមដើម្បីវាស់កម្រិតនៃប្រព័ន្ធភាពស៊ាំ អ៊ី ដើម្បីរកមើលអាលែកហ្ស៊ីទៅនឹងសារធាតុណាមួយ។ ការធ្វើបែបនេះនឹងត្រូវបានវាស់នៅមន្ទីរពិសោធន៍ និងអនុញ្ញាតឱ្យគ្រូពេទ្យវាយតម្លៃថាតើប្រភេទសារធាតុ ឬអង្គធាតុអាលែកហ្ស៊ីណាដែលអ្នកជំងឺមានប្រតិកម្មជាមួយនឹងប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ។

 

ភាពខុសគ្នារវាងតេស្តពីរ

ការធ្វើតេស្តអាលែកហ្ស៊ី​សេរ៉ូម IgE ជាក់លាក់ គឺសមរម្យសម្រាប់អ្នកជំងឺដែលមានលក្ខខណ្ឌស្បែកជាក់លាក់ណាមួយ ឬប្រតិកម្មស្បែកអាលែកហ្ស៉ី។ អ្នកជំងឺមិនចាំបាច់ឈប់ប្រើថ្នាំ​អ៊ីស្តាមីនមុននឹងធ្វើតេស្តនោះទេ ហើយការធ្វើតេស្តនេះមិនត្រូវចំណាយពេលយូរនោះទេ ព្រោះការធ្វើតេស្តឈាមម្តងអាចរកមើលអាលែកហ្ស៊ីគ្រប់ប្រភេទ ដូច្នេះ ការធ្វើតេស្ត IgE ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព​ ហើយផ្តល់នូវ​ផលប៉ះពាល់តិចតួចបំផុត ប៉ុន្តែវាត្រូវការពេលច្រើនថ្ងៃដើម្បីទទួលបានលទ្ធផល​ ។

 ម៉្យាងទៀតការធ្វើតេស្តជួសស្បែកប្រើរយៈពេល 15-20 នាទីដើម្បីទទួលបានលទ្ធផល។ អ្នកជំងឺត្រូវការបញ្ឈប់ការប្រើថ្នាំអ៊ីស្តាមីនមុនពេលធ្វើតេស្ត នៅពេលដែលស្បែកត្រូវបានប៉ះពាល់នឹងសារធាតុដែលបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរអាចកើតឡើង ហើយចំនួននៃសារធាតុ អាលែកហ្ស៊ី ដែលធ្វើតេស្តគឺតិចជាងការធ្វើតេស្តឈាម (Serum specific IgE allergy)។

 

 

អ្នកអាចទាក់ទងមកកាន់អ្នកឯកទេសរបស់យើងនៅ​មជ្ឈមណ្ឌល ENT មន្ទីរពេទ្យផះយ៉ាថៃ 2

មន្ទីរពេទ្យផះយ៉ាថៃ 2

មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ

ទូរស័ព្ទ៖ + 66-2617-2444 ext. 2020, 2047 ។ អ៊ីម៉ែល៖ onestop@phyathai.com



健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More