Top

ម៉ាម៉ូក្រាហ្វីឌីជីថល

ការឆ្លុះអេកូសុដន់ឌីជីថល ប្រើកុំព្យូទ័រដើម្បីផ្ទុកព័ត៌មាន និងវិភាគបញ្ហាសុដន់។

 

នៅឯគ្លីនិកថែទាំសុដន់នៃមន្ទីរពេទ្យផះយ៉ាថៃ 2 អាចធ្វើតេស្តពិនិត្យ​ ដូចជាការថតកាំរស្មី​អេកូសុដន់ឌីជីថលបានកាន់តែប្រសើរ ដែលអាចរកឃើញមហារីកមុនពេលវារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ជំនួសឱ្យការថតសុដន់នៅលើកញ្ចក់កាំរស្មីអ៊ិច​ ការថតអេកូសុដន់ឌីជីថល បង្កើតរូបភាពនៃសុដន់នៅលើអេក្រង់កុំព្យួទ័រ ដូច្នេះរាល់ភាពមិនប្រក្រតី អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ និងងាយស្រួល។ ក្រៅពីនេះ អ្នកជំនាញផ្នែករូបភាពវេជ្ជសាស្រ្តអាចផ្លាស់ប្តូរ​ពន្លឺនៃរូបភាព ដើម្បីផ្តល់នូវរូបភាពច្បាស់​លាស់​ក្នុងករ​ណី​​មានបញ្ហាសុដន់ចម្បង ដែលតែងតែមានពណ៌សនៅលើហ្វីល។ លើសពីនេះ​​ នៅពេលដែលរូបភាពឌីជីថលត្រូវបានរក្សាទុកនៅលើកុំព្យូទ័រ វាអនុញ្ញាតឱ្យមានការបញ្ជូនរហ័ស និងងាយស្រួល។ តាមរយៈ​នេះ​ វាមានន័យថារូបភាពនៃសុដន់អាចត្រូវបានបញ្ជូនបន្តទៅអ្នកឯកទេសដទៃទៀតសម្រាប់ការពិចារណាបន្ទាប់ ។

 

ជាធម្មតា ​ស្ត្រីដែលមានអាយុពី 50-70 ឆ្នាំ គួរតែមានការថតអេកូកាំរស្មី​​ជារៀងរាល់ 2 ឆ្នាំម្តង។ ​ប៉ុន្តែប្រសិន​បើអ្នកសម្គាល់ថា ការប្រែប្រួលក្នុងសុដន់របស់អ្នក​ ឬសមាជិកគ្រួសាររបស់អ្នក ធ្លាប់មានជំងឺមហារីកសុដន់ សូមពិភាក្សាជាមួយអ្នកឯកទេសខាងថែទាំសុខភាព​ វាមានភាពចាំបាច់ណាស់ក្នុងការ​ថតអេកូសុដន់ ទោះ​បី​​​ជាអ្នកមានអាយុតិចជាង 50 ឆ្នាំក៏ដោយ។

 

 

យើងរង់ចាំបម្រើលោកអ្នក សូមទំនាក់ទំនងមកកាន់យើងខ្ញុំ​
អ៊ីម៉ែល៖ onestop@phyathai.com
ទូរស័ព្ទ៖ +66 2617 2444 ext. 2020, 2057, 5221
ទូរសារ៖ +66 2619 8555
 


技术革新

纤维扫描 (Fibroscan)

Read More