Top

ជម្ងឺឬសដូងបាត

នៅក្នុងទ្វារបាតមានជាលិកាពិសេស ដែលមានតួនាទីជាសន្ទះ (Anal Cushion)ជួយសម្រួលដល់ទ្វារបាតពេលបន្ទោរបង់និងជួយធ្វើឲ្យទ្វារបាតបិទជិតក្នុងស្ថានភាពធម្មតាសន្ទះនេះរួមមានសរសៃឈាម និងសាច់ដុំតូចៗជួយទាញឲ្យសន្ទះនៅក្នុងទីតាំងធម្មតានៃទ្វារបាតត្រង់ចំនុចតភ្ជាប់រវាងស្បែកជាមួយជាលិកាទ្វារបាត (dentate line)។ 
 
ជម្ងឺឬសដូងបាតគឺ ស្ថានភាពសន្ទះបានលៀនចេញមកក្រៅខុសពីធម្មតា និងការរីកធំឡើងមិនបិទផ្ជិតវិញក្រោយបន្ទោរបង់រួច រហូតដល់ធ្វើឲ្យចេញឈាមពេលបន្ទោរបង់ ឬមានដុំសាច់លៀនចេញនៅទ្វារបាត។ 
 
អាការៈរបស់ជម្ងឺឬសដូងបាត  
1.   មានឈាមចេញមកក្រោយបន្ទោរបង់។ 
2.   ដុំសាច់លៀនចេញតាមទ្វារបាតខណៈកំពុងបន្ទោរបង់។
3.   ទ្វារបាតសើម រមាស់ជុំវិញទ្វារបាត។ 
4.   ប្រសិនបើមានអាការៈរលាកឬសដូងបាតនឹងធ្វើឲ្យមានការឈឺចុកចាប់ត្រង់បរិវេណទ្វារបាត។
5.   លៀនដុំសាច់ត្រង់បរិវេណទ្វារបាត។
 
មូលហេតុនាំឲ្យកើតជម្ងឺឬសដូងបាត
 
1.  មានអាការៈចុកឆ្អល់ពោះ ពិបាកបន្ទោរបង់ ប្រឹងខ្លាំងពេលបន្ទោរបង់ធ្វើឲ្យសន្ទះលៀនចេញមកក្រៅ។
2.  ចុះរាគ បន្ទោរបង់ញឹកញាប់ក៏ជាមូលហេតុមួយផងដែរ ព្រោះថា ចុះរាគ ត្រូវបន្ទោរបង់ញឹកញាប់បន្ទោរបង់ម្ដងៗ ត្រូវប្រឹងបន្ទោរបង់។  
3.  មានទម្លាប់ក្នុងការបន្ទោរបង់ប្រឹងយ៉ាងខ្លាំងដើម្បីព្យាយាមបញ្ចេញលាមកឲ្យអស់។ 
4.  មានទម្លាប់ក្នុងការអង្គុយបន្ទោរបង់ដោយប្រើរយៈពេលយូរដូចជា អង្គុយអានសៀវភៅ អង្គុយលេងទូរស័ព្ទ។ 
5.  ស្រ្តីមានផ្ទៃពោះ មានស្ថានភាពអម៉ូនប្រែប្រួលគួបផ្សំនឹងស្បូនរីកធំ ធ្វើឲ្យពិបាកបន្ទោរបង់។
 
ប្រភេទជម្ងឺឬសដូងបាត 
1.  ឬសដូងបាតខាងក្រៅ (external hemorrhoid) នឹងក្លាយជាដុំនៅត្រង់បរិវេណទ្វារបាត ខាងក្រៅ dentate line ដោយសារតែ ឬសដូងបាតប្រភេទនេះស្រោបដោយស្បែកដូច្នេះបណ្ដាលឲ្យមានអាការៈឈឺចុកចាប់ពេលមានការរលាក  (thrombosed hemorrhoid) ឬមានឈាមចេញតាមឬសដូងបាតបាន។
2.  ឬសដូងបាតខាងក្នុង (internal hemorrhoid) នឹងកើតលើ dentate line ស្ថិតនៅផ្នែកខាងក្នុងនៃទ្វារបាត ស្រោបដោយសន្ទះទ្វារបាតគ្មានប្រព័ន្ធសរសៃប្រសាទទទួលភាពឈឹចាប់ដូចស្បែកធម្មតា។ 
 
ជម្ងឺឬសដូងបាតខាងក្នុងចែកចេញជា 4 ដំណាក់កាល
 
ដំណាក់កាលទី 1 ក្បាលឬសដូងបាតខាងក្នុងគ្មានដុំសាច់លៀនចេញក្រៅ តែមានចេញឈាមក្រោយបន្ទោរបង់ដែលអាចព្យាបាលបានដោយទទួលទានថ្នាំហើយបន្ថែមសារជាតិសរសៃក្នុងពោះវៀនធ្វើឲ្យបន្ទោរបង់បានងាយស្រួលប៉ុន្តែប្រសិនបើនៅតែមានឈាមចេញទៀត អាចព្យាបាលដោយចាក់ថ្នាំចូលទៅក្នុងបរិវេណក្បាលឬសដូងបាតដែលមានឈាមចេញ។
 
ដំណាក់កាលទី 2 ក្បាលឬសដូងបាតលៀនចេញមកក្រៅនៅពេលបន្ទោរបង់ និងមានចេញឈាម ប៉ុន្តែក្បាលឬសដូងបាតនៅអាចលិបចូលទៅក្នុងទ្វារបាតវិញដោយខ្លួនឯងបានអាចព្យាបាលបានដោយវិធីបាញ់កៅស៊ូចង ឬចាក់ឲ្យក្បាលឬសដូងបាតស្វិតរួមទាំងការបន្ថែមសារជាតិសរសៃនៅក្នុងពោះវៀន។
 
ដំណាក់កាលទី 3 ក្បាលឬសដូងបាតលៀនចេញមកក្រៅ ហើយមិនអាចលិបចូលក្នុងដោយខ្លួនឯងបានទេ ត្រូវប្រើដៃរុញចូលវិញគ្រប់ពេលវាលៀនចេញថែមទាំងមានឈាមពេលបន្ទោរបង់ ការព្យាបាលក្នុងដំណាក់កាលទី 3  ភាគច្រើនត្រូវវះកាត់ លើកលែងតែករណីខ្លះក្បាលឬសដូងបាតមិនធំហួសខ្នាតអាចព្យាបាលដោយវិធីបាញ់កៅស៊ូចងឬសដូងបាត។
 
ដំណាក់កាលទី 4 ជាដំណាក់កាលដែលឬសដូងបាតចេញមកក្រៅគ្រប់ពេល មិនអាចរុញចូលក្នុងវិញបាន ថែមទាំងមានអាការៈឈឺចុកចាប់ថែមទៀតផងបើមានអាការៈរលាកនៅត្រង់ក្បាលឬសដូងវីធីព្យាបាលមានតែត្រូវវះកាត់មួយមុខប៉ុណ្ណោះ។ 
 
ការព្យាបាលជម្ងឺឬសដូងបាត
 
ទទួលទានអាហារដែលមានសារជាតិសរសៃឬពិសាថ្នាំបន្ថែមសារជាតិសរសៃនៅក្នុងពោះវៀននឹងជួយធ្វើឲ្យងាយស្រួលបន្ទោរបង់ ឈាមចេញតិចជាងមុនជៀសវាងទម្លាប់ផ្សេងៗ ដែលបង្កឲ្យកើតជម្ងឺឬសដូងបាត។
 
ការព្យាបាលជម្ងឺខាងក្រៅ
 
បើមានឈាមចេញពីឬសដូងខាងក្រៅឬរលាកវិធីព្យាបាល គឺត្រូវវះកាត់ មិនអាចព្យាបាលដោយចាក់ថ្នាំ ឬរឹតកៅស៊ូបានទេព្រោះនាំឲ្យមានការឈឺចុកចាប់។ 
 
ការព្យាបាលជម្ងឺឬសដូងបាតខាងក្នុង
 
1.   ពិសារថ្នាំព្យាបាលជម្ងឺឬសដូងបាតរយៈពេលដំបូងជួយធ្វើឲ្យឬសដូងបាតកាត់បន្ថយការចេញឈាម។
2.   ការព្យាបាលដោយមិនចាំបាច់វះកាត់ក្នុងករណីឬសដូងបាតខាងក្នុងហើយជាដំណាក់កាលដំបូងៗ គឺ ដំណាក់កាល 1-2អាចព្យាបាលដោយប្រើកៅស៊ូចងរឹតឬសដូង ឬចាក់ថ្នាំ។  
3.   ការវះកាត់ អាចធ្វើបានជាច្រើនវិធី

3.1 ការវះកាត់ឬសដូងបាតធម្មតា

3.2 ការវះកាត់ឬសដូងបាតដោយប្រើឧបករណ៍កាត់ LigaSure ធ្វើឲ្យកាត់បន្ថយការឈឺចុកចាប់ក្រោយធ្វើការវះកាត់ឬសដូងបែបធម្មតាអាចវះកាត់បានទាំង                      ឬសដូងបាតខាងក្រៅ និងខាងក្នុង។

3.3 ការវះកាត់ដោយប្រើឧបករណ៍កាត់ស្វ័យប្រវត្តិសម្រាប់ព្យាបាលក្នុងករណីឬសដូងបាតខាងក្នុងនៃដំណាក់កាល 2-3 ឧបករណ៍កាត់ក្បាលឬសដូងបាតចេញនិងដេរ សន្ទះឲ្យចូលកន្លែងដើមជាធម្មតាវិញមានអាការៈឈឺចុកចាប់តិចជាងប៉ុន្តែអាចប្រើបានសម្រាប់តែឬសដូងបាតខាងក្នុងប៉ុណ្ណោះមិនអាចធ្វើការវះកាត់ឬសដូងបាតខាងក្រៅបានទេ។

 

 

មន្ទីរពេទ្យផះយ៉ាថៃ 2

មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ

ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែលៈ onestop@phyathai.com

 

 



健康的文章

乳腺癌 (breast cancer)

Read More

慢性肾脏病 (Chronic kidney disease)

Read More

长新冠 (Long Covid)

Read More

无疤痕甲状腺手术 (Scarless Thyroid Surgery)

Read More

唇形成术 (Labiaplasty)

Read More

威塑吸脂

Read More