Top

មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង

នៅឯមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង​ 2​​ របស់មន្ទីរពេទ្យផះយ៉ាថៃ ​ក្រោមការទទួលស្គាល់ជាលក្ខណៈអន្តរជាតិយើងមានគ្រូពេទ្យរង់ចាំ 24/7 ដើម្បីត្រៀមជួយអ្នកជំងឺបេះដូងក្នុងពេលអាសន្នធ្ងន់ធ្ងរបន្ទាន់។ ពួកគេគឺជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋានយិការ​ ដែលមានបទពិសោធន៏​ខ្ពស់ និងការបណ្តុះបណ្តាលខ្ពស់។ មជ្ឈមណ្ឌលនេះ ត្រូវបានបំពាក់ដោយមន្ទីរពិសោធន៍ការដាក់បំពងចោះបេះដូងដ៏ជំនាញ ដោយមាន  បច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងបន្ទប់វះកាត់ហាយប្រ៊ីដ ​ ដើម្បីផ្តល់ការថែទាំ 24 ម៉ោង។ ការច្នៃប្រឌិតនៃការវះកាត់បេះដូងក្នុងទំហំតូច​ ​ការវះកាត់ដោយមិនប្រើម៉ាស៊ីនជំនួយបេះដូង​ និងការវះកាត់ដោយមិនបាច់វះកាត់ដោយការផ្សារភ្ជាប់រន្ធនៅក្នុងបេះដូងជាមួយនឹងឌីសដូចជាឆ័ត្រ ក៏អាចត្រូវបានរកឃើញនៅទីនេះផងដែរ។ ទាំងអស់នេះរួមចំណែកដល់ការព្យាបាលបានល្អប្រសើរ និងការជាសះស្បើយវិញលឿនជាងរបស់អ្នកជំងឺយើង។ លើសពីនេះទៀត កម្មវិធី​នីតិសម្បទាដ៏ទូលំទូលាយ ដោយក្រុមជំនាញរបស់យើង គឺ​មានសម្រាប់អ្នកជំងឺ ដើម្បីបន្តសកម្មភាពធម្មតានៅក្នុងជីវិតប្រចាំថ្ងៃ។

 

គ្រឿងបរិក្ខាររបស់យើង

​រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU (ផ្នែគថែទាំសរសៃឈាមបេះដូង)៖ សម្រាប់ករណីបន្ទាន់, យើងមានរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU សម្រាប់ស្ថានភាពអ្នកជំងឺបេះដូង ជាពិសេស។ រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU ត្រូវបានបំពាក់ជាមួយ​ឧបករណ៍ជំនួយដង្ហើមដូចជា ម៉ាស៊ីនតាមដាន EKG,​ ម៉ាស៊ីនវាស់ចង្វាក់ជីបចរ និងឧបករណ៍ច្របាច់ខ្យល់ចូល ដែលមានសារៈសំខាន់សម្រាប់ការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺបេះដូង។ ក្រុមវេជ្ជបណ្ឌិតជំនាញ និងគិលានុបដ្ឋាយិកា​​ ដែលត្រូវបានបណ្តុះបណ្តាលដោយវិជ្ជាជីវៈ ដើម្បីថែទាំអ្នកជំងឺក្នុងស្ថានភាពអាសន្ន នឹងរួមដំណើរជាមួយអ្នកជំងឺតាមបណ្តោយផ្លូវទៅកាន់មន្ទីរពេទ្យ ដូច្នេះអាចកាត់បន្ថយហានិភ័យនៃការស្លាប់​។

 

បន្ទប់វះកាត់ហាយប្រ៊ីដ៖ បន្ទប់វះកាត់ហាយប្រ៊ីដ ត្រូវបានបង្កើតឡើងដើម្បីបញ្ចូលវិធីសាស្រ្តអន្តរាគមន៍​ ជាមួយមុខងារវះកាត់ជាប្រពៃណីនៃបន្ទប់វះកាត់ ដែលអាចឱ្យគ្រូពេទ្យជំនាញខាងបេះដូងអនុវត្តបច្ចេក​ទេស​វះកាត់ចំលង និងការវះកាត់ចំហរក្នុងពេលដំណាលគ្នា ។ វាក៏ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់វិធីសាស្ត្រពហុជំនាញ ដើម្បីឱ្យអ្នកជំនាញខាងរូបភាពវេជ្ជភាពវេជ្ជសាស្រ្ត វេជ្ជបណ្ឌិតវះកាត់ និងអ្នកឯកទេសខាង​ថ្នាំសណ្តំ អាចធ្វើការសការជាមួយគ្នាដើម្បីផ្តល់នូវសេវាដែលមានសុវត្ថិភាព​ លឿន និងមានប្រសិទ្ធិភាពជាងមុន។ ដោយមានឧបករណ៍អេឡិចត្រូនិចទំនើបៗ ដូចជាម៉ាស៊ីនស្កេន C-Arms, ម៉ាស៊ីនស្កេន CT និងម៉ាស៊ីនស្កេន MRI, ឧបករណ៍​ផ្តល់រូបភាពដ៏ស្មុគស្មាញទាំងនេះ អាចធ្វើឲ្យ ការវះកាត់តិចតួច ហើយទទួលបានលទ្ធផលដែលមិនសូវឈឺចាប់សម្រាប់អ្នកជំងឺ មានស្នាមតិចជាង ការស្នាក់នៅមន្ទីរពេទ្យខ្លីជាង និងការ​ជាសះស្បើយលឿនជាងមុន។

 

សេវាកម្មរបស់យើង

ការធ្វើរោគវិនិច្ឆ័យ​តាមដានជំងឺបេះដូង

បច្ចេកទេសផ្សេងៗអាចត្រូវបានប្រើដើម្បីតាមដានស្ថានភាពបេះដូង។ វាមានលក្ខណៈសាមញ្ញ មិនរីករាលដាល និងមិនមានហានិភ័យ។

    • អេឡិចត្រូដ្យាក្រាម (ECG/EKG)

    • អេកូកាឌីយ៉ូក្រាម

    • ​អាំងជីអូក្រាម CT

បច្ចេកទេសតាមដានបន្ថែមទៀត ប្រសិនបើអ្នកជំងឺអាចមានលទ្ធភាពកើតជំងឺសរសៃឈាមបេះដូង៖

    • CAG (អាំងជីអូក្រាមសរសៃឈាមចិញ្ចឹមបេះដូង)

 ការព្យាបាលជំងឺបេះដូង និងការវះកាត់៖ បច្ចេកទេសរបស់ការវះកាត់សរសៃឈាមចិញ្ចឹមបេះដូង​ដូចជា

    • ការស៊កទុយយោចូលសរសៃឈាមបេះដួង(PCI)

    • ការវះកាត់បង្វែរសរសៃឈាមបេះដូង(CABG),

    • ការបើកសរសៃឈាមស្ទះក្នុងសរសៃឈាមបេះដូង(PTCA)

    • បាល់លូនពង្រីកសរសៃឈាមបេះដូង

ការវះកាត់បេះដូង និងដើមទ្រូង គឺមាននៅមជ្ឈមណ្ឌលបេះដូងរបស់យើងផងដែរ

    • ​សរសៃឈាមក្រហមប៉ោង ឬ បើកសរសៃឈាមក្រហមជួសជុល

    • ការជួសជុលសន្ទះបេះដូង/ប្តូរសន្ទះបេះដូង

    • ត្រូវវះដាក់ថ្មបេះដូង

    • TAVI (ការវះកាត់ផ្លាស់ប្តូរសន្ទះបេះដូងតាមរយៈខ្សែស៊កចូល)

    • ការព្យាបាលផ្ទៃសរសៃឈាមក្រហម(TEVAR)

    • ការព្យាបាលដោយស៊កខ្សែបញ្ចូលដើម្បីព្យាលសរសៃឈាមក្រហមបោងក្នុងពោះ(EVAR)

 

 

ទីតាំង និងម៉ោងបម្រើសេវាកម្ម

ម៉ោងបំរើសេវាប្រចាំថ្ងៃ៖ ថ្ងៃច័ន្ទ​, ថ្ងៃសៅរ៍, ថ្ងៃអាទិត្យម៉ោង 7.00 ព្រឹក​ - ម៉ោង 6 ល្ងាច។

ថ្ងៃច័ន្ទ -​ថ្ងៃសុក្រ 7.00 - 8.00 យប់។

ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 12, អគារ A

ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជនផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 4735-6