Top

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing

ពីព្រោះយើងមិនអាចបង្ការជំងឺមហារីកបាន ១០០ % នោះ តែអ្វីដែលយើងធ្វើបានគឺ ការ

ពិនិត្យរកមហារីកតាំងតែពីដំបូង ទោះបីបច្ចុប្បន្ននេះ មានកម្មវិធីពិនិត្យសុខភាព ព្រមទាំងមានការពិនិត្យស្វែងរកមហារីកតាំងពីដំណាក់កាលដំបូងនោះ ក៏ប៉ុន្ដែឃើញថាមានពិនិត្យតែជំងឺមហាករីកមួយចំនួនប៉ុណ្ណោះ ដូចជាមហារីក សុដន់ ឬមហារីកមាត់ស្បូន ។ ចំណែកឯអ្នកជំងឺមហារីកផ្សេងៗ ភាគច្រើនមកទទួលការព្យបាល នៅអំឡុងពេលដំណាក់កាលកម្រិតទី៣-៤ ដែលជាដំណាក់កាលការព្យាបាលជាមានឱកាសជាតិចតួចបំផុត ។ 
 
ជំងឺមហារីកដែលកើតឡើងក្នុងបច្ចុប្បន្ន បែងចែកតាមប្រភេទអ្នកជំងឺបានជា ២ ក្រុម គឺ
 
ក្រុមទី ១ គឺក្រុមប្រភេទអ្នកជំងឺដែលជួបប្រទះច្រើនបំផុតក្នុងពេលបច្ចុប្បន្ន គឺជំងឺមហារីកដែលកើតឡើងតាមលក្ខណៈរោគដោយឡែក(Sporadic Case) ដូចជា មហារីកពោះវៀន មហារីកសួត មហារីកថ្លើមជាដើម ។ 
ក្រុមទី ២ ក្រុមអ្នកជំងឺកើតជំងឺមហារីកតំណពូជ ដែលកើតមកពីការផ្លាស់ប្ដូររបស់កោសិកា និងហ្សែនមួយចំនួនក្នុងរាងកាយ ដែលទាក់ទងជាមួយការកើតជំងឺមហារីក ។ 
 
Preventive Genetic testing  ពិនិត្យរកហានិភ័យជំងឺមហារីកតំណរពូជ
(Family of Cancer Syndrome) ប្រភេទណាបានខ្លះ ?
 
១. មហារីកសុដន់ និងមហារីកអូវែ បច្ចុប្បន្នអាចត្រួតពិនិត្យរកហ្សែន BRCA1-BRCA2 ជាក្រុមហ្សែនដែលគ្រប់គ្រងការលូតលាស់ ការផ្លាស់ប្ដូរនៃកោសិកា អ្នកដែលបានទទួលបន្ដហ្សែនដែលខុសប្រក្រតីនេះមក និងមានឱកាសកើតជំងឺមហារីកសុដន់ និងអូវែកាន់តែខ្ពស់ឡើង ។ 
២. មហារីកពោះវៀន អ្នកជំងឺក្រុមនេះមានហ្សែនខុសប្រក្រតី ដែលផ្ដើមមកតាមតំណពូជ នៅពេលដែលមានអាយុកាន់ច្រើនឡើង ហ្សែនដែលខុសប្រក្រតី និងធ្វើឲ្យកោសិកាក្នុងពោះវៀនផ្លាស់ប្ដូរក្លាយទៅជាដុំជាលិកាដែលអាចក្លាយទៅជាមហារីកបានទាំស្រុង ។
៣. ជំងឺមហារីកនៅលើកុមារ ដូចជា មហារីកក្នុងគ្រាប់ភ្នែក  មានភាពខុសប្រក្រតីនៃហ្សែនតាំងពីកំណើត ជាកត្ដាហានិភ័យក្នុងការកើតជំងឺមហារីកលើកុមារស្ទើតែគ្រប់ប្រភេទ ។ 
 
ពិនិត្យរកហានីភ័យជំងឺមហារីកដោយវីធីសាស្ត្រ Preventive Genetic Testing ល្អប្រសើរយ៉ាងណា ?
 
Preventive Genetic Testing គឺជាការត្រួតពិនិត្យរកហានិភ័យ ដោយការរួបរួមហ្សែនដែលខុសប្រក្រតីនៃមហារីកដែលជួបប្រទះជាញឹកញាប់ (Common Cancer) ដើម្បីនាំមកធ្វើ
តេស្ដជាមួយអ្នកដែលត្រូវការត្រួតពិនិត្យរកមេរោគ ការពិនិត្យរកមហារីកតាំងពីដំណាក់កាលដំបូងដោយវិធីនេះ អាចជាផលល្អសម្រាប់ទាំងអ្នកជំងឺ និង គ្រូពេទ្យក្នុងការតាមដានលទ្ធផល ឬព្យាបាលក្នុងពេលអនាគតធ្វើឲ្យមានឱកាសជាដាច់ខ្ពស់ជិត100%  ។ ក៏ប៉ុន្ដែពេលខ្លះអាចមានការពិនិត្យឃើញហ្សែនមិនប្រក្រតី ឬគួឲ្យសង្ស័យដែលអាចជាមិនមែនហ្សែនដែលបង្កឲ្យកើតជំងឺមហារីកក្នុងពេលអនាគត អាចធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវចិត្ដ និងការត្រៀមព្រមសម្រាប់ការមានគ្រួសារបាន ។
 
ជំហ៊ានការត្រួតពិនិត្យ Preventive Genetic Testing
 
ការត្រួតពិនិត្យរកកត្ដាហានិភ័យបង្កជំងឺមហារីកដោយវិធិសាស្ត្រ (Preventive Genetic Testing) ធ្វើបានដោយការពិនិត្យឈាមព្រមគ្នាជាមួយការប្រើថ្នាំពិសេសសម្រាប់ការស្វែងរកហ្សែនដែលខុសប្រក្រតីក្នុងរាងកាយ ឬហ្សែនដែលអាចធ្វើឲ្យកើតជំងឺមហារីកដែលច្រើនតែមានលាយផ្សំក្នុងឈាមហៅថា Tumor DNA ។
តើនរណខ្លះដែលគួរតែពិនិត្យរកហានិភ័យជំងឺមហារីក
 
ដោយវិធីសាស្ដ្រ Preventive Genetic Testing?
 
១. បុគ្គលដែលមានអ្នកក្នុងក្រុមគ្រួសារជាច្រើនគ្នាកើតមហារីកប្រភេទដូចគ្នា ដូចជាជីតានិងឪពុកកើតមហារីកពោះវៀន ទើបកូនមានឱកាសនឹងកើតមហារីកពោះវៀនកាន់តែខ្ពស់ឡើងដែរ ។
២. បុគ្គលដែលមានក្រុមគ្រួសារកើតមហារីកតាំងតែនៅវ័យក្មេង ដូចជាអ្នកកើតជំងឺមហារីកពោះវៀនអាយុក្រោម ២០ ឆ្នាំ មនុស្សក្នុងក្រុមគ្រួសារនឹងមានឱកាសកើតជំងឺមហរីកពោះវៀនកាន់តែខ្ពស់ ។
៣. បុគ្គលដែលមានមនុស្សក្នុងគ្រួសារកើតជំងឺមហារីកច្រើនជាង ១ ប្រភេទ ដូចជាកើតមហារីកសុដន់ និងមហារីកអូវែមកជាមួយផងដែរ ។ 
៤. បុគ្គលដែលមនុស្សក្នុងក្រុមគ្រួសារកើតជំងឺមហារីក្នុងអវយៈជាគូ ដូចជា មហារីកសុដន់ មហារីកតម្រងនោម ដែលកើតឡើងព្រមគ្នាទាំងសងខាង ជាធម្មតានោះមហារីកតែងតែកើតនៅលើកន្លែងណាមួយ ហើយទើបតែរាលដាលទៅលើកន្លែងដែលអវយវៈដ៏ទៃ តែប្រសិនបើព្រមគ្នាទាំងពីរខាងលើក្នុងអំឡុងពេលជាមួយគ្នាទើបគួរសង្ស័យថាអាចកើតព្រោះភាពខុសគ្នាប្រក្រតីផ្នែកតំណ ពូជ ។ 
៥. បុគ្គលដែលមានមនុស្សក្នុងគ្រួសារកើតជំងឺមហារីកប្រភេទដែលជួបប្រទះមិនញឹកញាប់ ដូចជាមហារីកជាលិកាខ្ចីនៅលើកុមារ មហារីកគ្រាប់ឈាមសរួមជាមួយមហារីកក្នុងគ្រាប់ភ្នែក ក្រុមអ្នកជំងឺប្រភេទនេះ គ្រូពេទ្យត្រូវផ្ដល់ការណែនាំដល់សមាជិកដទៃក្នុងគ្រួសាររបស់ជំងឺ ។ 
៦. បុគ្គលដែលជក់បារីយូរជាង ៣០ ឆ្នាំនិងបុគ្គលដែលមានអ្នកក្នុងគ្រួសារជក់បារី ដោយសារមនុស្សក្រុមនេះមានឱកាសកើតជំងឺមហារីកតាមអវយវៈផ្សេងៗកាន់តែច្រើនឡើង  ដូចជា ជំងឺមហារីកសួត ជំងឺមហារីកប្លោកនោម មហារីបំពង់អាហារ និងមហារីកបរិវេណក្បាលនិងក ។
 
 
វេជ្ជ. វិឈីត អាផនវិរ័តន៍
ពេទ្យប្រចាំផ្នែកមហារីក
សាកសួរពត៌មានបន្ថែម
ផ្នែកមហារីក មន្ទីរពេទ្យផ្យាថៃ ២ អគារ A ជាន់ទី ៧ 
ទូរសព្ទ 02-617-2444 ត 4701,4732
 


អត្ថបទសុខភាព

តើអ្វីជាអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke

Read More

រោគដែលតែងតែមកជាមួយនឹងរដូវក្តៅខ្លាំង

Read More

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់

Read More

ជំងឺដុំសាច់ក្នុងស្បូន

Read More

ជំងឺខ្សោយខួរក្បាល

Read More

ជំងឺមហារីកបំពង់ក

Read More