Top

តើអ្វីជាអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke

នៅក្នុងកំលុងខែមេសាឬរដូវក្តៅនោះ នៅប្រទេសកម្ពុជាមានសីតុណ្ហភាពខ្ពស់ជាង 40 អង្សាសេ ។
អាកាសធាតុក្តៅបែបនេះ បណ្តាលឱ្យមានហានិភ័យកើតអាការៈ​សន្លប់​ដោយសារ​កម្ដៅ ឬ
Heatstroke
 
គឺជាជំងឺមួយដែលមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។

តើអ្វីជាអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke ?

Heatsroke គឺជាសភាពដែលរាងកាយកើនកម្តៅខ្លាំង ដោយសារតែរាងកាយមិនអាចគ្រប់គ្រងកម្តៅ ឬសម្របខ្លួនទៅនឹងកម្តៅដែលខ្លាំងបាន ។
អាការៈនេះបង្កឡើងដោយកម្តៅ បង្កឱ្យមានបញ្ហា ឈឺក្បាល វិលមុខ ដកដង្ហើមលឿន បេះដូងដើរខុសចង្វាក់ សន្លប់
ប្រសិនបើអាការៈបែបនេះមិនបានទទួលការសង្គ្រោះទាន់ពេលនោះទេ បញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ រហូតបណ្តាលឱ្យស្លាប់តែម្តង ។

 រោគសញ្ញាព្រមាន ដែលគួរប្រុងប្រយ័ត្ន

·         ក្តៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយលើសពី 40 អង្សាសេ

·         ស្បែកស្ងួត និងក្តៅ ក្តៅខ្លួនកាន់តែខ្លាំងៗឡើង ប៉ុន្តែមិនមានចេញញើស

·         សម្ពាធឈាមធ្លាក់ចុះ

·         បេះដូងដើរញាប់ ញ័រដើមទ្រួង ជីពចរដើរលឿន

·         ស្រែកទឹកខ្លាំង

·         វិលមុខ ឈឺក្បាល ងងិតមុខ

·         ចង្អោរ ក្អួត អស់កម្លាំង

·         អាចមានអាការៈប្រកាច់ ញាក់ និងសន្លប់ 

  នរណាខ្លះដែលមានហានិភ័យកើតជំងឺ Heatstroke

1.    ក្មេងអាយុក្រោម 5 ឆ្នាំ និងមនុស្សចាស់ ពីព្រោះរាងកាយមិនអាចបញ្ចេញកម្តៅបានល្អដូចនឹងមនុស្សពេញវ័យ

2.    អ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជា លើសសម្ពាធឈាម បេះដូង ទឹកនោមផ្អែម

3.    អ្នកដែលមានបញ្ហាធាត់លើសទម្ងន់

4.    អ្នកដែលសម្រាកមិនគ្រប់គ្រាន់

5.    អ្នកដែលធ្វើការក្នុងការិយាល័យ ដែលត្រជាក់ រួចហើយចេញមកត្រូវក្តៅខ្លាំងភ្លាមៗ រហូតរាងកាយផ្លាស់ប្តូរមិនទាន់ ។

6.    អ្នកដែលធ្វើសកម្មភាពផ្សេងៗកណ្តាលថ្ងៃអស់យៈពេលយូរ ដូចជា ការហាត់ប្រាណ អ្នកកីឡា ជាដើម ។

7.    អ្នកដែលញ៉ាំស្រាកណ្តាល់ថ្ងៃខ្លាំង

8.    ការប៉ះពាល់ពីការញ៉ាំស្រា ធ្វើឱ្យបេះដូងបូមឈាមកាន់តែលឿន និងខ្លាំងឡើង សម្ពាធឈាមឡើងខ្ពស់ បេះដូងត្រូវធ្វើការកាន់តែខ្លាំងឡើងៗ រហូតដល់ញាក់ និងបាត់បង់ជីវិតបាន ។​

វិធីបង្ការនិងការពារពី អាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke

 

1.    ជៀសវាងសកម្មភាពនៅពេលថ្ងៃខ្លាំង

2.    ស្លៀកពាក់ខោអាវមិនក្រាស់ពេក ស្រាល អាចបញ្ចេញកម្តៅបានល្អ ។

3.    ញ៉ាំទឹកញឹកញាប់ យ៉ាងហោចណាស់ 6-8 កែវក្នុងមួយថ្ងៃ បើទោះបីជាមិនស្រេកទឹកក៏ដោយ ។

4.    ជៀសវាងការញ៉ាំស្រា តែ កហ្វេដែលមានជាតិស្កខ្ពស់

5.    ក្មេង​និងមនុស្សចាស់មិនគួរនៅចំកណ្តាលថ្ងៃខ្លាំង

6.    កុំទុកក្មេង ឬមនុស្សចាស់ចោលនៅក្នុងឡានពេលថ្ងៃក្តៅខ្លាំង

7.    សម្រាប់អ្នកដែលហាត់ប្រាណ ណែនាំឱ្យហាត់ប្រាណនៅកន្លែងដែលមានខ្យល់ចេញចូលល្អ

8.    ពាក់វែនតាការពារកម្តៅថ្ងៃ

9.    សម្រាប់អ្នកដែលមានជំងឺប្រចាំខ្លួន ប្រសិនបើមានរោគសញ្ញាខុសប្រក្រតី ឬអាការៈខាងលើ គួរប្រញាប់ទៅជួបពេទ្យ

 

 

ផ្នែកប្រព័ន្ធប្រសាទ មន្ទីរពេទ្យផ្យាថៃ ២



អត្ថបទសុខភាព

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing

Read More

រោគដែលតែងតែមកជាមួយនឹងរដូវក្តៅខ្លាំង

Read More

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់

Read More

ជំងឺដុំសាច់ក្នុងស្បូន

Read More

ជំងឺខ្សោយខួរក្បាល

Read More

ជំងឺមហារីកបំពង់ក

Read More