Top

ម៉ាស៊ីន Fibroscan

ការស្កេន​ពុំមានការឈឺចាប់ មិនរាលដាល ​និងឆាប់រហ័ស ដើម្បីឆែករកមើលជំងឺក្រិនថ្លើម។

 

បច្ចេកទេសថ្មីដែលគ្មានការរីករាលដាល និងគ្មានការឈឺចាប់សម្រាប់ការវាស់កោសិកា​ភាពក្រិននៃថ្លើម ត្រូវបានផ្តល់ជូននៅក្នុងមជ្ឈមណ្ឌល GI នៅមន្ទីរពេទ្យ​ផះយ៉ាថៃ 2 ។ វាមានឈ្មោះថា Fibroscan ដែលអនុញ្ញាតអោយគ្រូពេទ្យពិនិត្យរកបញ្ហាមុន និងចៀសវាងបញ្ហាថ្លើមធ្ងន់ធ្ងរ ដូចជា ជំងឺក្រិនថ្លើម និងមហារីក ដែលជាមូលហេតុទូទៅបំផុតនៃការស្លាប់។

 

រាល់សារធាតុក្រិន ឬខ្លាញ់នៅក្នុងថ្លើម នឹងត្រូវបានបង្ហាញតាមរយៈតេស្តថ្មីដែលហៅថា Fibroscan  ដូចជាអេកូសាស្រ្ត ការធ្វើតេស្តនេះមិនរីក​រាលដាល លឿន និងងាយស្រួល។ រលកកាត់មួយ ត្រូវបានបញ្ជូនទៅក្នុងថ្លើម ដើម្បីវាយតម្លៃពីភាពរឹងនៃថ្លើម បន្ទាប់មក ទិន្នន័យត្រូវបានដំណើរការស្វ័យប្រវត្តិដោយកុំព្យូទ័រ ហើយភាពរឹងនៃថ្លើម ត្រូវបានបង្ហាញនៅលើអេក្រង់។ ថ្លើមដែលមានសុខភាពល្អ គួរតែទន់ និងយឺត។ ស្រទាប់ថ្លើមកាន់តែរឹងមាំ កាន់តែមានលទ្ធភាពខ្ពស់នៃកើតជំងឺក្រិនថ្លើម ហើយប្រាកដជាមានន័យថា ការខូចខាតថ្លើម បានកើតឡើង។

 

រហូតមកដល់សព្វថ្ងៃនេះ ការច្រិបសាច់ថ្លើមត្រូវបានអនុវត្តជាសកល ដើម្បីរកមើលជំងឺក្រិនថ្លើម។ ម្ជុលមួយនឹងត្រូវបានដាក់ចូលទៅក្នុងថ្លើមដើម្បីយកចេញនូវសាច់ថ្លើមតូចមួយ សម្រាប់ការវាយតម្លៃ ដូច្នេះវាគឺមានការឈឺចាប់ និងជាញឹកញាប់អាចមានហានិភ័យនៃការហូរឈាមខាងក្នុង។ អ្នកជំងឺត្រូវការស្នាក់នៅមន្ទីរពេទ្យក្នុងរយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីការព្យាបាល។ ម្យ៉ាងវិញទៀត បច្ចេកវិជ្ជា Fibroscan មានរយៈពេលតែ 10 ទៅ 20 នាទីប៉ុណ្ណោះ។ អ្នកជំងឺ អាចត្រលប់ទៅផ្ទះវិញភ្លាម ឬធ្វើការដោយមិនមានការឈឺចាប់ មិនមានវះកាត់ និងមិនប្រើថ្នាំសន្លប់ ក្នុងដំណើរនេះឡើយ។

 

 

យើងរង់ចាំបម្រើលោកអ្នក សូមទំនាក់ទំនងមកកាន់យើងខ្ញុំ​
អ៊ីម៉ែល៖ onestop@phyathai.com
ទូរស័ព្ទ៖ +66 2617 2444 ext. 2020, 2057, 5221
ទូរសារ៖ +66 2619 8555
 


ការច្នៃប្រឌិត និងបច្ចេកវិទ្យា

បន្ទប់វះកាត់ហាយប្រ៊ីដ

Read More

ផ្នែកថែទាំសុខភាពកុមារកម្រិតធ្ងន់ (PICU)

Read More

រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU

Read More

ផូស្តូរ៉ូក្រាហ្វីយ៉ាងល្អ​ដោយប្រព័ន្ធកុំព្យូរទ័រ (CDP)

Read More

ម៉ាម៉ូក្រាហ្វីឌីជីថល

Read More