ជំងឺសរសៃឈាមបេះដូងចំពោះកុមារ
វេជ្ជបណ្ឌិត Vachara Jamjureeruk អ្នកឯកទេសខាងជំងឺកុមារ និងជាប្រធានមជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យផះយ៉ាថៃ 2 ដែលជាក្រុមគ្រូពេទ្យដែលបានព្យាបាលបញ្ហាបេះដូង និងជំងឺសរសៃឈាមបេះដូងសម្រាប់កុមារ ព្រមទាំងការព្យាបាលដោយមិនជ្រើសរើសយកវិធីវះកាត់។
សំណួរ៖ តើជំងឺបេះដូងមានប៉ុន្មានប្រភេទដែលកើតឡើងចំពោះកុមារ? ហើយបណ្តាលមកពីមូលហេតុអ្វីខ្លះ?
ចម្លើយ៖ ជំងឺបេះដូងដែលកើតមានចំពោះកុមារមានពីរប្រភេទ។
1. ជំងឺខ្សោយបេះដូងដែលកើតឡើងពីកំណើរ ត្រូវបានបែងចែកជាពីរប្រភេទ
1.1 ស្យាណូស៊ីស (Cyanosis) (ស្បែកពណ៌ខៀវ) - ឈាមដែលគ្មានជាតិអុកស៊ីហ្សែនត្រូវបានបូមចេញពីរាងកាយ
1.2 មិនមែន ស្យាណូស៊ីស (Non Cyanosis) (គ្មានស្បែកពណ៌ខៀវ) - ឈាមមិនមានជាតិអុកស៊ីហ្សែនមិនត្រូវបានបូមចេញពីខ្លួនទេ
សំណួរ៖ តើឪពុកម្តាយអាចដឹងពីស្ថានភាពបេះដូងរបស់កូនៗពួកគេយ៉ាងដូចម្តេច?
ចម្លើយ៖ ឪពុកម្តាយអាចដឹងថាកូន ៗ របស់ពួកគេមានជំងឺបេះដូងពីកំណើតដោយការសង្កេតឃើញពីរោគសញ្ញាដូចខាងក្រោម
1. ទារករបស់អ្នកងាយនឹងអស់កមាំងណាស់នៅពេលដែលគេត្រូវបានបំបៅដោយទឹកដោះគោពីដប។
ទារកដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺបេះដូងពីកំណើតតែងតែមានទម្លាប់បៅទឹកដោះគោយូរជាង និងតិចជាងទារកធម្មតា។ ទារកមិនអាចបៅទឹកដោះគោបានដោយគ្មានការឈប់សម្រាកដោយរន្ធមួយផ្នែកនៃបេះដូងដែលអនុញ្ញាតឱ្យឈាមបន្ថែមត្រូវបានបូមចូលទៅក្នុងសួតដែលបណ្តាលឱ្យសួត និងបេះដូងធ្វើការកាន់តែខ្លាំង។
2. ការដកដង្ហើមរបស់ទារកលឿនជាងទារកកធម្មតា។
ដោយសាររន្ធនៅក្នុងជញ្ជាំងដែលខ័ណ្ឌដែលធ្វើឱ្យលំហូរឈាមសួតហួសកម្រិតដែលធ្វើអោយការផ្លាស់ប្តូរឧស្ម័នមិនដំណើរការជាធម្មតាដែលបណ្តាលឱ្យមានការដកដង្ហើមលឿនខុសប្រក្រតី។
3. ទារករបស់អ្នកមានបញ្ហាក្នុងការរីកលូតលាស់ក្នុងរបស់ទារកធម្មតា។
ទារកដែលមានជំងឺបេះដូងពីកំណើតអាចលូតលាស់ ឬវិវត្តន៍យឺតជាងទារកដទៃដោយសារតែពួកគេចំណាយថាមពលច្រើនដែលបណ្តាលអោយនៅសល់តិច ឬមិនគ្រប់គ្រាន់សម្រាប់ពួកគេដើម្បីផ្គត់ផ្គង់ដល់ការលូតលាស់របស់ពួកគេ។
4. កុមារដែលមានជំងឺបេះដូងពីកំណើតមានអត្រារំលាយអាហារខ្ពស់ជាងទារកដែលមានសុខភាពល្អ។
អ្នកអាចកត់សម្គាល់បានពីការបែកញើស ត្រជាក់ និងសភាពស្លេកនៃស្បែករបស់ពួកគេដែលមានសភាពខុសប្លែកពីទារកដែលមានសុខភាពល្អ។
5 ពណ៌ស្បែកខៀវ
ចំពោះស្យាណូស៊ីស ស្បែកឡើងស្វាយ អាចមើលឃើញនៅលើបបូរមាត់ នៅចុងដៃ និងម្រាមជើង
សំណួរ៖ តើការព្យាបាលបែបណាសម្រាប់កុមារដែលមានជំងឺបេះដូងពីកំណើត?
ចម្លើយ៖ ការព្យាបាលជំងឺបេះដូងពីកុមារគឺអាស្រ័យលើប្រភេទ និងភាពធ្ងន់ធ្ងរនៃជំងឺដែលអាចត្រូវបានចាត់ថ្នាក់ដូចខាងក្រោម៖
1. ការព្យាបាលដោយការប្រើប្រាស់ឪសថ ដូចជាការលេបថ្នាំសម្រាប់ជំងឺខ្សោយបេះដូង ជាដើម
2. អន្តរាគមន៍ដោយប្រើប៉េងប៉ោង ឬឧបករណ៍ពិសេសដើម្បីបិទប្រហោងក្នុងបេះដូង
3. ការវះកាត់
ជម្រើសព្យាបាលត្រូវបានជ្រើសរើសដោយផ្អែកលើប្រភេទ និងភាពធ្ងន់ធ្ងរនៃជំងឺនេះ។
សំនួរ៖ តើបច្ចេកវិទ្យាអ្វីខ្លះសម្រាប់ការព្យាបាលដោយមិនធ្វើការវះកាត់?
ចម្លើយ៖ មន្ទីរពេទ្យនេះបាននាំមកនូវការព្យាបាលមិនប្រើការវះកាត់ដូចជា PDA (Patent Ductus Arteriosus ឬលំហូរឈាមមិនធម្មតា, Atrail Septal Defect (ASD) ដែលមានដំណើរការធម្មតា និងមានសុវត្ថិភាព។
សំណួរ៖ តើអ្វីជាជំហានសម្រាប់ការព្យាបាលដោយមិនជ្រើសរើសការវះកាត់?
ចម្លើយ៖ ការព្យាបាលសព្វថ្ងៃនេះត្រូវបានធ្វើដោយគ្មានការវះកាត់។ ឧបករណ៍ដែលមើលទៅដូចជាឆ័ត្រមួយត្រូវបានបញ្ចូលទៅក្នុងសរសៃដើម្បីបិទប្រហោងក្នុងនៃបេះដូងហើយវាត្រូវការពេលត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ។ វាមិនបន្សល់ទុកស្លាកស្នាម។ បន្ទាប់ពីការព្យាបាលប្រសិនបើមិនមានផលវិបាកទេនោះកុមារអាចត្រលប់ទៅផ្ទះវិញដើម្បីទទួលបានការព្យាបាលបន្ថែមទៀត និងអាចឲ្យគេក្លាយជាកុមារដែលមានសុខភាពធម្មតាដូចកុមារដទៃទៀត។
ក្នុងករណីវះកាត់ការវះកាត់បេះដូងដោយប្រើថ្នាំសន្លប់ទូទៅលើកុមារគឺមានអត្រាគ្រោះថ្នាក់ខ្ពស់។ កុមារត្រូវយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធនៅក្នុង ICU ដើម្បីតាមដានរោគសញ្ញាពី 1-2 ថ្ងៃដែលធ្វើឱ្យតម្លៃនៃការព្យាបាលកើនឡើងខ្ពស់។ បច្ចុប្បន្ននេះ ការព្យាបាលដោយមិនប្រើការវះកាត់ដើម្បីបិទប្រហោងទាំងពីរនៅក្នុង PDA និងជំងឺ ASD មានសុវត្ថិភាព និងមានតម្លៃថោក។
សំណួរ៖ តើឪពុកម្តាយត្រូវថែទាំកូនរបស់ពួកគេដែលមានជំងឺបេះដូងពីកំណើតយ៉ាងដូចម្តេច?
ចម្លើយ៖ ក្នុងការថែទាំកុមារដែលទទួលការវះកាត់បេះដូង កុមារទាំងនោះនៅតែមានជីវិតធម្មតាហើយពួកគេអាចធ្វើលំហាត់ប្រាណជាធម្មតា។ ម្យ៉ាងវិញទៀតកុមារដែលមិនមានការវះកាត់ត្រូវការការគាំទ្រឥតឈប់ឈរសម្រាប់ពួកគេ ដើម្បីឱ្យមានសុខភាពល្អសម្រាប់ការវះកាត់នាពេលអនាគត។ សំខាន់បំផុត គឺត្រូវការពារពួកគេពីការឆ្លងជំងឺផ្សេងៗដូចជារលាកសួត ពួកគេត្រូវបានលើកទឹកចិត្តឱ្យញុំាអាហារទាំង 5 ហើយកុំអោយពួកគេចូលរួមការប្រកួតកីឡា។ ពួកគេគួរតែមានជីវិតធម្មតាតាមដែលអាចធ្វើទៅបាន។ ជាចុងក្រោយ កុមារត្រូវទទួលការចាក់វ៉ាក់សាំងដើម្បីការពារពួកគេពីការឆ្លងមេរោគព្រោះកុមារដែលមានជំងឺបេះដូងងាយ និងមានឱកាសច្រើនក្នុងការវិវត្តទៅជាជំងឺរ៉ាំរ៉ៃច្រើនជាងកុមារដទៃទៀត។
អ្នកអាចទាក់ទងមកកាន់អ្នកឯកទេសរបស់យើងនៅមន្ទីរពេទ្យកុមារផះយ៉ាថៃ 2
មន្ទីរពេទ្យផះយ៉ាថៃ 2
មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ
ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែល៖ onestop@phyathai.com