មន្ទីរពេទ្យផះយ៉ាថៃ 2 បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី 22 ខែកក្កដាឆ្នាំ 1987 ។ មន្ទីរពេទ្យ បានផ្តល់សេវាវេជ្ជសាស្រ្តឈានមុខគេនៅក្នុងទីក្រុងបាងកក ដោយផ្តល់ជូននូវសេវាថែទាំសុខភាពដ៏សំបូរបែប និងពេញលេញ ដោយបុគ្គលិកដែលមានបទពិសោធន៏ គិលានុបដ្ឋាក និងវេជ្ជបណ្ឌិតដែលមានសមត្ថភាព។ មន្ទីរពេទ្យ ប្រើប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីដ៏ទំនើប សម្រាប់គោលបំណងនៃការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងលទ្ធផលព្យាបាលដ៏ល្អបំផុត ដូចជា បន្ទប់វះកាត់Hybrid ដែលទើបនឹងបើកថ្មីដែលផ្តល់ជូននូវការព្យាបាលសំខាន់ៗ សម្រាប់អ្នកជំងឺដែលត្រូវការវះកាត់បេះដូង និងខួរក្បាល។ វាមានទីតាំងងាយស្រួលរកគឺនៅលើផ្លូវ 943 ផាហូលយូទីន (Phaholyothin) ហើយស្ថិតនៅចម្ងាយដែលអាចធ្វើដំណើរដោយថ្មើរជើងទៅកាន់ស្ថានីយរថភ្លើងលើអាកាស BTS ។
ស្ថិតក្នុងអគារពីរភ្ជាប់គ្នាដោយផ្លូវដើរមួយ មន្ទីរពេទ្យ លើកកម្ពស់ការថែទាំសុខភាព ក្រោមទស្សនៈនៃ «ការបង្កើតពិភពមួយដែលមនុស្សមានអំណាចគ្រប់គ្រងសុខុមាលភាពផ្ទាល់ខ្លួនបាន»។ អ្នកជំងឺមិនត្រឹមតែទទួលបានសេវាកម្មល្អឈានមុខក្នុងកម្រិតខ្ពស់នោះទេ ប៉ុន្តែមន្ទីរពេទ្យ ក៏មានកេរ្តិ៍ឈ្មោះល្អក្នុងការការពារបរិស្ថានបៃតង និងលើកកម្ពស់ប្រតិបត្តិការប្រកបដោយចីរភាព តាមដែលអាចធ្វើទៅបាន។
មន្ទីរពេទ្យផះយ៉ាថៃ 2 អាចផ្តល់ការស្នាក់នៅសម្រាប់ព្យាបាលចំនួន 260 គ្រែ សម្រាប់ករណីអ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងមានបន្ទប់វិនិច្ឆ័យរោគចំនួន 76 បន្ទប់ដែលសុទ្ធសឹងតែបំពាក់ដោយគ្រឿងបរិក្ខារវេជ្ជសាស្ដ្រទំនើបចុងក្រោយបំផុត។ វាក៏អាចបម្រើសេវាដល់អ្នកជំងឺដែលព្យាបាលក្រៅមន្ទីរពេទ្យបាន ចំនួន 2000 ករណី ជារៀងរាល់ថ្ងៃផងដែរ។ លើសពីនេះទៀតមន្ទីរពេទ្យនេះត្រូវបានទទួលស្គាល់ដោយ JCI ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់នូវស្តង់ដារខ្ពស់បំផុតនៃការថែទាំអ្នកជំងឺនៅក្នុងបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រដ៏ល្អបំផុតនៅក្នុងប្រទេសថៃ។
យើងផ្តល់ជូននូវសេវាព្យាបាលវេជ្ជសាស្រ្តដែលមានគុណភាពលំដាប់អន្តរជាតិ ប្រកបដោយការរចនាដែលមានមូលដ្ឋានចំណេះដឹងនិងការស្រាវជ្រាវ និងប្រព័ន្ធប្រសិទ្ធភាព ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ច និងបរិយាកាសឈានមុខគេរបស់ប្រទេសថៃ។