មជ្ឈមណ្ឌលសរសៃប្រសាទបានប្រមូលផ្តុំក្រុមអ្នកឯកទេសខាងជំងឺសរសៃប្រសាទដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ដើម្បីផ្តល់ការថែទាំសរសៃប្រសាទឈានមុខគេ។ ម៉ូដែលនៃការថែទាំរួមទាំង
គិលានុបដ្ឋាយិកាដែលមានជំនាញនិងឧបករណ៍ទំនើបៗដូចជាម៉ាស៊ីនពិនិត្យប្រព័ន្ធប្រសាទ មីក្រូទស្សន៍ទំនើប និងបច្ចេកទេសវះកាត់តូច ដើម្បីបង្កើនបទពិសោធន៍ល្អសម្រាប់អ្នកជំងឺ។
ក្រៅពីការព្យាបាលដ៏ជោគជ័យមជ្ឈមណ្ឌលសរសៃប្រសាទក៏បានផ្តល់នូវកម្មវិធីព្យាបាលស្តារនីតិសម្បទាដល់អ្នកជំងឺ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់តម្រូវការរបស់បុគ្គលនីមួយៗ ដោយផ្អែកលើការណែនាំរបស់អ្នកឯកទេស។
បច្ចុប្បន្ន មជ្ឈមណ្ឌលនេះបានផ្តល់វិធីសាស្ត្រព្យាបាលវេជ្ជសាស្ត្រថ្មីទំនើប ដែលត្រូវបានអនុវត្តដោយ ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺដាច់សរសៃឈាម ដែលទទួលស្គាល់ដោយកម្មវិធីស្តង់ដារអន្តរជាតិ នៃកម្មវិធីថែទាំព្យាបាលតាមស្តង់ដារ (CCPC) ស្តីពីកម្មវិធីជំងឺដាច់សរសៃឈាមខួរក្បាលកម្រិតធ្ងន់។
មជ្ឈមណ្ឌលនេះបានផ្តល់នូវភាពល្អឥតខ្ចោះទាំងអស់
• លទ្ធផលដ៏ល្អដាច់គេ
• ឧបករណ៍វេជ្ជសាស្រ្តដ៏ល្អបំផុត
• ក្រុមថែទាំក្រោយការវះកាត់ដ៏ល្អឥតខ្ចោះ
មជ្ឈមណ្ឌលបេះដូង គឺជាមជ្ឈមណ្ឌលព្យាបាលបេះដូងនៅអាស៊ីដំបូងគេបង្អស់។ មជ្ឈមណ្ឌលនេះ ផ្តល់នូវការធ្វើតេស្តរោគវិនិច្ឆ័យជាច្រើន និងការព្យាបាលជំងឺទាក់ទងនឹងបេះដូង។ ការព្យាបាលបេះដូង ឬទ្រូង និងការវះកាត់ យើងមានក្រុមអ្នកជំនាញដែលមានជំនាញខ្ពស់ និងគិលានុបដ្ឋាយិកាធ្វើការ ជាមួយគ្នា ដើម្បីធានានូវជោគជ័យក្នុងប្រតិបត្តិការនីមួយៗ។ បច្ចេកវិទ្យាទំនើប និងបច្ចេកទេសវះកាត់ តូចត្រូវបានប្រើនៅក្នុងមជ្ឈមណ្ឌល រួមមានការវះកាត់សរសៃឈាមចិញ្ចឹមបេះដូង ដោយយើងមាន បំពាក់ជាមួយនឹងឧបករណ៍ទំនើបៗជាច្រើន ។
គ្រឿងបរិក្ខារ
រថយន្តសង្រ្គោះបន្ទាន់ចល័ត CCU (ផ្នែកគាំពារជំងឺសរសៃឈាមបេះដូង)៖
ចំពោះករណីសង្គ្រោះបន្ទាប់ យើងមានវ៉ាយហ្វាយចល័តពិសេសសម្រាប់ជំងឺបេះដូង។ រថយន្តសង្គ្រោះ
បន្ទាន់ចល័ត CCU ត្រូវបានបំពាក់ជាមួយឧបករណ៍ជំនួយដកដង្ហើមដូចជា ម៉ាស៊ីនតាមដាន EKG ម៉ាស៊ីនវាស់ចង្វាក់ជីបចរ និងឧបករណ៍ច្របាច់ខ្យល់ចូល ដែលមានសារៈសំខាន់សម្រាប់ការជួយ សង្គ្រោះជីវិតរបស់អ្នកជំងឺបេះដូង។
បន្ទប់វះកាត់ហាយប្រ៊ីដ៖
បន្ទប់វះកាត់ហាយប្រ៊ីដ ត្រូវបានបង្កើតឡើងដើម្បីបញ្ចូលវិធីសាស្រ្តអន្តរាគមន៍ ជាមួយមុខងារវះកាត់ ជាប្រពៃណីនៃបន្ទប់វះកាត់ ដែលអាចឱ្យគ្រូពេទ្យជំនាញខាងបេះដូងអនុវត្តបច្ចេកទេសវះកាត់ចំលង និងការវះកាត់ចំហរក្នុងពេលដំណាលគ្នា ។ ដែលទទួលស្គាល់ដោយកម្មវិធីស្តង់ដារអន្តរជាតិនៃកម្មវិធី ថែទាំព្យាបាលតាមស្តង់ដារ (CCPC) ស្តីពីកម្មវិធីជំងឺគាំងបេះដូងកម្រិតធ្ងន់ (Acute Myocardial infarction) ។
មជ្ឈមណ្ឌលនេះ ផ្តល់ជូននូវការព្យាបាលសម្រាប់ការរងរបួស និងការតឆ្អឹងឡើងវិញនៅលើឆ្អឹងដែល បាក់ និងដាច់សរសៃឈាមសម្រាប់អ្នកជំងឺដែលរងគ្រោះថ្នាក់ចរាចរណ៍។ សេវាកម្មនេះ រួមមានការ វះកាត់តភ្ជាប់ឆ្អឹងឡើងវិញ ការថែទាំរបួសទាំងស្រុង និងការថែទាំក្រោយការវះកាត់ ទាំងផ្នែកខាងរាង កាយ និងខាងសតិអារម្មណ៍។ ឧទាហរណ៍ ដើម្បីបញ្ចូលឆ្អឹងរួមគ្នា ជួសជុលសាច់ដុំ សរសៃពួរ សរសៃ ឈាមក្រហម, សរសៃប្រសាទ និងសរសៃឈាមខ្មៅ ដែលត្រូវការអ្នកឯកទេសក្នុងផ្នែកនីមួយៗ។
ការយកចិត្តទុកដាក់របស់យើង ត្រូវបានពង្រឹងដោយជំនាញរបស់យើងដែលមានកេរ្តិ៍ឈ្មោះល្បី ល្បាញនៅក្នុងទ្វីបអាស៊ី។ អ្នកឯកទេស និងក្រុមការងាររបស់យើង ដែលជាអ្នកពិគ្រោះយោបល់ គិលានុបដ្ឋាយិកា គ្រូពេទ្យនីតិសម្បទា និងអ្នកព្យាបាលរាងកាយ កំពុងធ្វើការជាមួយគ្នា ដើម្បីធ្វើ រោគវិនិច្ឆ័យ និងព្យាបាលស្ថានភាពជំងឺរបស់អ្នក។ អ្នកជំងឺអាចទទួលបានអត្ថប្រយោជន៍ពីការថែទាំ វេជ្ជសាស្ត្រជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ។
គោលដៅ គឺដើម្បីផ្តល់ជូនអ្នកជំងឺនូវឱកាសមួយដើម្បី ត្រឡប់ទៅធ្វើសកម្មភាពប្រចាំថ្ងៃវិញបាន។ យើងក៏ធ្វើការស្រាវជ្រាវវេជ្ជសាស្រ្តនៅលើបច្ចេកទេស កែច្នៃថ្មីក្រោមស្តង់ដារអន្តរជាតិ យើងបានបង្កើត “ផ្នែកស្រាវជ្រាវ និងការច្នៃប្រឌិត ផះយ៉ាថៃ 2” របស់យើង
ដើម្បីបង្កើនជំនាញរបស់យើងសម្រាប់ការថែទាំអ្នកជម្ងឺ។
ជាមួយនឹងវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកគ្លីនីកដែលមានការយកចិត្តទុកដាក់ អ្នកនឹង ទទួលបានការពិគ្រោះយោបល់ និងការព្យាបាលប្រកបដោយគុណភាពខ្ពស់បំផុត សម្រាប់តម្រូវ ការសុខភាពចម្បងរបស់អ្នក។ មជ្ឈមណ្ឌល ផ្តល់ជូននូវកញ្ចប់ពិសេស ដើម្បីបំពេញនូវតម្រូវការ របស់បុគ្គលម្នាក់ៗដូចជាការពិនិត្យមុនពេលចូលធ្វើការ ពិនិត្យសុខភាពមុនពេលទៅបរទេស និងការពិនិត្យសុខភាពប្រចាំឆ្នាំ។
នេះអាចធានាថាជំងឺណាដែលរកឃើញ អាចព្យាបាលបាន និងជួយកាត់បន្ថយបានភ្លាមៗ។ គោលបំណងរបស់យើង គឺដើម្បីជួយអ្នកជំងឺរបស់យើងឱ្យមានសុខភាពល្អ និងផ្តល់ដំបូន្មាន តាមវិធីត្រឹមត្រូវបំផុត ដូចជា ការកែប្រែរបៀបរបររស់នៅទាំងស្រុង(Total Lifestyle Modifications (TLM)) ដើម្បីគ្រប់គ្រងស្ថានភាពរបស់អ្នក និងរក្សាគុណភាពជីវិតរបស់អ្នក។ យើងបានសហការ ជាមួយសាកលវិទ្យាល័យសុខភាព និងវិទ្យាសាស្រ្តអូរីហ្គោន (OHSU) សហរដ្ឋអាមេរិក ដើម្បីក្លាយ ជាមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសុខភាព ។
មជ្ឈមណ្ឌលស្ត្រី ផ្តល់ជូននូវសេវាកម្មយ៉ាងទូលំទូលាយសម្រាប់ស្ត្រី រួមមានការធ្វើតេស្តពិនិត្យ និងការព្យាបាលតាមរយៈការវះកាត់ ដោយអ្នកជំនាញខាងផ្នែកជំងឺស្រ្តីដែលមានការបណ្តុះបណ្តាល និងជំនាញខ្ពស់។ បច្ចេកទេសវះកាត់ច្នៃប្រឌិតថ្មី ដំណើរការនៅក្នុងមជ្ឈមណ្ឌលនេះមានដូចជា
បច្ចេកទេស ការវះកាត់ខាងផ្នែកស្រ្តីដោយគ្មានស្លាកស្នាម (បច្ចេកទេសច្រកតែមួយ) ។ លើសពីនេះ យើងក៏បានផ្តល់ សម្រាប់អ្នកម្តាយមានផ្ទៃពោះ ដែលមានហានិភ័យខ្ពស់នូវការថែទាំព្យាបាល
វេជ្ជសាស្រ្ត ដោយវេជ្ជបណ្ឌិតជំនាញផ្នែកព្យាបាលស្បូនម្តាយ (វេជ្ជបណ្ឌិត MFM) ។ មជ្ឍមណ្ឌលនេះ ក៏មានបន្ទប់ពិនិត្យចំនួនដប់ ដែលបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្រ្តទាន់សម័យដូចជាម៉ាស៊ីនឆ្លុះ
អេកូ 4D ម៉ាម៉ូក្រាមឌីជីថ ម៉ាស៊ីនវ៉ាស់ដង់ស៊ីតេឆ្នឹងខ្នង។ ការធ្វើតេស្ត Thin -Pep ម៉ាស៊ីនពិនិត្យស្បូន និងការធ្វើច្រិបសាច់សម្រាប់ពិនិត្យជំងឺ។ យើងផ្តល់ជូននូវ "ក្លឹបមាតា" ជាវេទិកាសម្រាប់អ្នកម្តាយថ្មី ដើម្បីទទួលបានព័ត៌មានដែលមានប្រយោជន៍ និងចែករំលែកបទពិសោធន៏រវាងគ្នាទៅវិញទៅមក។
លើសពីនេះទៀត យើងក៏មានគ្លីនិកបច្ចេកវិទ្យាជំនួយការបន្តពូជជំនួយដែលផ្តល់នូវបច្ចេកវិទ្យាភាព ជំនួយដល់ភាពគ្មានកូន ដែលមានប្រសិទ្ធភាពខ្ពស់ ដូចជាការបង្កើតសិប្បនិម្មិត Microarray, IUI, IVF និងបច្ចេកវិទ្យាសុវត្ថិភាពដ៏គួរឲ្យកត់សម្គាល់គឺ ICSI ។
ទាំងនេះហើយជាមូលហេតុដែលយើងប្តេជ្ញាខ្លួនយើងក្នុងការផ្តល់ការថែទាំ និងការគាំទ្រដ៏ល្អបំផុត សម្រាប់កូនរបស់អ្នកនៅក្នុងបរិយាកាសប្រកបដោយមេត្តាធម៌ និងការលួងលោម។ សេវាកម្មរបស់ យើងរួមបញ្ចូលទាំងការធ្វើរោគវិនិច្ឆ័យ និងជម្រើសព្យាបាលដែលផ្តល់ដោយគ្រូពេទ្យដែលមានការ ទទួលស្គាល់ពីក្រុមប្រឹក្សាភិបាលក្នុងកុមារ និងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងការថែទាំ កូនពីកំណើតទៅក្មេងជំទង់។ យើងក៏មានគិលានុបដ្ឋាយិកាដែលមានជំនាញវិជ្ជាជីវៈខ្ពស់ដែលនឹង ថែរក្សាកូន និងគ្រួសាររបស់អ្នកជាមួយនឹងកាយវិការមិត្តភាព។ ប្រសិនបើអ្នកជាជនបរទេសយើង ក៏មានអ្នកបកប្រែភាសាប្រចាំនៅដើម្បីដោះស្រាយបញ្ហាឧបសគ្គខាងភាសាណាមួយផងដែរ។
មធ្យោបាយ និងសេវាកម្មរបស់យើង
• ផ្នែកជំងឺកុមារក្រៅ
• ផ្នែកជំងឺកុមារក្នុង
• ផ្នែកថែទាំកុមារកម្រិតធ្ងន់
• ផ្នែកថែទាំពិសេសសម្រាប់ទារកទើបនឹងកើត
• ការវះកាត់បេះដូងកុមារ
• គ្លីនិកក្មេងជំទង់