ម៉ាម៉ូក្រាហ្វីឌីជីថល
ការឆ្លុះអេកូសុដន់ឌីជីថល ប្រើកុំព្យូទ័រដើម្បីផ្ទុកព័ត៌មាន និងវិភាគបញ្ហាសុដន់។
នៅឯគ្លីនិកថែទាំសុដន់នៃមន្ទីរពេទ្យផះយ៉ាថៃ 2 អាចធ្វើតេស្តពិនិត្យ ដូចជាការថតកាំរស្មីអេកូសុដន់ឌីជីថលបានកាន់តែប្រសើរ ដែលអាចរកឃើញមហារីកមុនពេលវារីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ជំនួសឱ្យការថតសុដន់នៅលើកញ្ចក់កាំរស្មីអ៊ិច ការថតអេកូសុដន់ឌីជីថល បង្កើតរូបភាពនៃសុដន់នៅលើអេក្រង់កុំព្យួទ័រ ដូច្នេះរាល់ភាពមិនប្រក្រតី អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ និងងាយស្រួល។ ក្រៅពីនេះ អ្នកជំនាញផ្នែករូបភាពវេជ្ជសាស្រ្តអាចផ្លាស់ប្តូរពន្លឺនៃរូបភាព ដើម្បីផ្តល់នូវរូបភាពច្បាស់លាស់ក្នុងករណីមានបញ្ហាសុដន់ចម្បង ដែលតែងតែមានពណ៌សនៅលើហ្វីល។ លើសពីនេះ នៅពេលដែលរូបភាពឌីជីថលត្រូវបានរក្សាទុកនៅលើកុំព្យូទ័រ វាអនុញ្ញាតឱ្យមានការបញ្ជូនរហ័ស និងងាយស្រួល។ តាមរយៈនេះ វាមានន័យថារូបភាពនៃសុដន់អាចត្រូវបានបញ្ជូនបន្តទៅអ្នកឯកទេសដទៃទៀតសម្រាប់ការពិចារណាបន្ទាប់ ។
ជាធម្មតា ស្ត្រីដែលមានអាយុពី 50-70 ឆ្នាំ គួរតែមានការថតអេកូកាំរស្មីជារៀងរាល់ 2 ឆ្នាំម្តង។ ប៉ុន្តែប្រសិនបើអ្នកសម្គាល់ថា ការប្រែប្រួលក្នុងសុដន់របស់អ្នក ឬសមាជិកគ្រួសាររបស់អ្នក ធ្លាប់មានជំងឺមហារីកសុដន់ សូមពិភាក្សាជាមួយអ្នកឯកទេសខាងថែទាំសុខភាព វាមានភាពចាំបាច់ណាស់ក្នុងការថតអេកូសុដន់ ទោះបីជាអ្នកមានអាយុតិចជាង 50 ឆ្នាំក៏ដោយ។