រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU
រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU មានបំពាក់ជាមួយនឹងឧបករណ៍វេជ្ជសាស្រ្តកម្រិតខ្ពស់ពេញលេញ ដែលបង្កើនអត្រាការរស់រានមានជីវិតនៃអ្នកជំងឺបេះដូង។
អ្នកជំងឺជាច្រើនដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ មិនសូវទទួលបានការព្យាបាលទាន់ពេលវេលាទេ ហើយនេះបាននាំឱ្យមានការស្លាប់ ដែលអាចចៀសវាងបាន។ មន្ទីរពេទ្យផះយ៉ាថៃ 2 ផ្តល់ជូនរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU ផ្នែកថែទាំយ៉ាងម៉ត់ចត់ដែលអាចចល័ត ដើម្បីជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU គឺជាផ្នែកថែទាំយ៉ាងម៉ត់ចត់ដែលអាចចល័ត ជាពិសេសសម្រាប់អ្នកជំងឺបេះដូង និងអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ។ រថយន្តសង្គ្រោះបន្ទាន់ចល័តដែលបំពាក់ដោយឧបករណ៍ពិសេសនេះ ត្រូវបានភា្ជប់មកជាមួយនឹងឧបករណ៍វេជ្ជសាស្រ្តដែលចាំបាច់សម្រាប់ជួយសង្គ្រោះជីវិតដូចជាម៉ាស៊ីនបញ្ចូលស៊ីសែន ម៉ាស៊ីនតាមដាន EKG ម៉ាស៊ីនវាស់ចង្វាក់ជីបចរ និងឧបករណ៍ច្របាច់ខ្យល់ចូល។ ក្រុមវេជ្ជបណ្ឌិតជំនាញនិងគិលានុបដ្ឋាយិកាដែលទទួលបានការបណ្ដុះបណ្ដាលក្នុងករណីគ្រាអាសន្ន នឹងអមដំណើរជាមួយអ្នកជំងឺក្នុងរថយន្តសង្គ្រោះបន្ទាន់។ ដូច្នេះរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU អាចធ្វើប្រតិបត្តិការដូចគ្នានឹងបន្ទប់សង្គ្រោះបន្ទាន់ ICU ចល័ត ដើម្បីធានាថាអ្នកជំងឺនីមួយៗ ទទួលបានការព្យាបាលរហ័សនិងច្បាស់លាស់។
តើរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU មានសារៈសំខាន់សម្រាប់អ្នកជំងឺបេះដូងដោយរបៀបណា? អ្នកជំងឺបេះដូង មានហានិភ័យខ្ពស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយរោគសញ្ញាអាចផ្លាស់ប្តូរក្នុងរយៈពេលខ្លីដែលអាចបណ្តាលអោយស្លាប់ ឬផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីការព្យាបាលបន្ទាន់ដោយគ្រូពេទ្យ ឬអ្នកឯកទេស។ ការព្យាបាលជាមួយនឹងឧបករណ៍បច្ចេកវិជ្ជាកម្រិតខ្ពស់ ដែលអាចរកបាននៅក្នុងរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU នឹងកាត់បន្ថយអត្រាស្លាប់ និងផលវិបាកដែលអាចកើតមាន។ គោលដៅរបស់យើងគឺមិនត្រឹមតែការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មានគោលបំណង ជួយអោយអ្នកជំងឺមានគុណភាពនៃជីវិត រស់នៅបានល្អដូចមនុស្សធម្មតាដែរ។