ផ្នែកថែទាំសុខភាពកុមារកម្រិតធ្ងន់ (PICU)

ការថែទាំសុខភាពវេជ្ជសាស្រ្តខ្ពស់បំផុតសម្រាប់កូនរបស់អ្នក


ជំងឺ ឬការរងរបួសនៃកុមារ គឺជាបញ្ហាដ៏ស្មុគស្មាញសម្រាប់គ្រប់ក្រុមគ្រួសារ ហើយនៅពេលដែលវាជាបញ្ហាថែទាំធ្ងន់ធ្ងរ វាធ្វើឲ្យការព្រួយបារម្ភឬកង្វល់របស់អ្នកជំងឺកើនឡើងកាន់តែខ្ពស់។
ដូច្នេះ ផ្នែកថែទាំសុខភាពកុមារកម្រិតធ្ងន់ (PICU​) ​បានផ្តល់ការថែទាំដោយអ្នកឯកទេសផ្នែកកុមារ ដល់កុមារដែលមានជំងឺ ឬរងរបួសធ្ងន់ធ្ងរ តាម      រយៈការថែទាំ 24 ម៉ោងដល់កុមារដែលមានបញ្ហានៅក្នុងផ្នែកជាច្រើនដូចជា ជំងឺសរសៃប្រសាទកុមារ ជំងឺសួត  ជំងឺឈាមកក/ជំងឺមហារីក, ជំងឺ​បេះដូង ជំងឺឆ្លងផ្សេងៗ ជាដើម។ កុមារដែលចូលមកព្យាបាលនៅ PICU តម្រូវឱ្យមានការត្រួតពិនិត្យបេះដូង ​សម្ពាធឈាម និងការដកដង្ហើម​ជាប្រចាំ​ ។
ដោយមានបច្ចេកវិទ្យាទំនើប ក្រុមវេជ្ជបណ្ឌិត រួមទាំង គ្រូពេទ្យផ្នែកកុមារដែលមានវិញ្ញាប័នប័ត្រ និងគិលានុបដ្ឋាយិកាដែលទទួលបានការបណ្តុះបណ្តាលពិសេស ដើម្បីថែទាំកុមារដែលឈឺ មានឆន្ទៈក្នុងការទទួលយកកូនរបស់អ្នក និងជួយពួកគេឱ្យទទួលរងការឈឺចាប់តិចជាងមុន និងឆាប់ជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយការគោរព។