onestop@phyathai.com
@pt2_inter
Phyathai 2 Cambodia
PT2Chinese
phyathai2inter
Phyathai Call Center 1772, +662-617-2444 ext.3143, 3164
ျပခန္း |
အေၾကာင္း |
ဆက္သြယ္ရန္္
Language
នៅក្នុងកំលុងខែមេសាឬរដូវក្តៅនោះ នៅប្រទេសកម្ពុជាមានសីតុណ្ហភាពខ្ពស់ជាង 40 អង្សាសេ ។
អាកាសធាតុក្តៅបែបនេះ បណ្តាលឱ្យមានហានិភ័យកើតអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke
គឺជាជំងឺមួយដែលមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។
តើអ្វីជាអាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke ?
Heatsroke គឺជាសភាពដែលរាងកាយកើនកម្តៅខ្លាំង ដោយសារតែរាងកាយមិនអាចគ្រប់គ្រងកម្តៅ ឬសម្របខ្លួនទៅនឹងកម្តៅដែលខ្លាំងបាន ។
អាការៈនេះបង្កឡើងដោយកម្តៅ បង្កឱ្យមានបញ្ហា ឈឺក្បាល វិលមុខ ដកដង្ហើមលឿន បេះដូងដើរខុសចង្វាក់ សន្លប់
ប្រសិនបើអាការៈបែបនេះមិនបានទទួលការសង្គ្រោះទាន់ពេលនោះទេ បញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ រហូតបណ្តាលឱ្យស្លាប់តែម្តង ។
រោគសញ្ញាព្រមាន ដែលគួរប្រុងប្រយ័ត្ន
· ក្តៅខ្លួនខ្លាំង សីតុណ្ហភាពក្នុងរាងកាយលើសពី 40 អង្សាសេ
· ស្បែកស្ងួត និងក្តៅ ក្តៅខ្លួនកាន់តែខ្លាំងៗឡើង ប៉ុន្តែមិនមានចេញញើស
· សម្ពាធឈាមធ្លាក់ចុះ
· បេះដូងដើរញាប់ ញ័រដើមទ្រួង ជីពចរដើរលឿន
· ស្រែកទឹកខ្លាំង
· វិលមុខ ឈឺក្បាល ងងិតមុខ
· ចង្អោរ ក្អួត អស់កម្លាំង
· អាចមានអាការៈប្រកាច់ ញាក់ និងសន្លប់
នរណាខ្លះដែលមានហានិភ័យកើតជំងឺ Heatstroke
1. ក្មេងអាយុក្រោម 5 ឆ្នាំ និងមនុស្សចាស់ ពីព្រោះរាងកាយមិនអាចបញ្ចេញកម្តៅបានល្អដូចនឹងមនុស្សពេញវ័យ
2. អ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជា លើសសម្ពាធឈាម បេះដូង ទឹកនោមផ្អែម
3. អ្នកដែលមានបញ្ហាធាត់លើសទម្ងន់
4. អ្នកដែលសម្រាកមិនគ្រប់គ្រាន់
5. អ្នកដែលធ្វើការក្នុងការិយាល័យ ដែលត្រជាក់ រួចហើយចេញមកត្រូវក្តៅខ្លាំងភ្លាមៗ រហូតរាងកាយផ្លាស់ប្តូរមិនទាន់ ។
6. អ្នកដែលធ្វើសកម្មភាពផ្សេងៗកណ្តាលថ្ងៃអស់យៈពេលយូរ ដូចជា ការហាត់ប្រាណ អ្នកកីឡា ជាដើម ។
7. អ្នកដែលញ៉ាំស្រាកណ្តាល់ថ្ងៃខ្លាំង
8. ការប៉ះពាល់ពីការញ៉ាំស្រា ធ្វើឱ្យបេះដូងបូមឈាមកាន់តែលឿន និងខ្លាំងឡើង សម្ពាធឈាមឡើងខ្ពស់ បេះដូងត្រូវធ្វើការកាន់តែខ្លាំងឡើងៗ រហូតដល់ញាក់ និងបាត់បង់ជីវិតបាន ។
វិធីបង្ការនិងការពារពី អាការៈសន្លប់ដោយសារកម្ដៅ ឬ Heatstroke
1. ជៀសវាងសកម្មភាពនៅពេលថ្ងៃខ្លាំង
2. ស្លៀកពាក់ខោអាវមិនក្រាស់ពេក ស្រាល អាចបញ្ចេញកម្តៅបានល្អ ។
3. ញ៉ាំទឹកញឹកញាប់ យ៉ាងហោចណាស់ 6-8 កែវក្នុងមួយថ្ងៃ បើទោះបីជាមិនស្រេកទឹកក៏ដោយ ។
4. ជៀសវាងការញ៉ាំស្រា តែ កហ្វេដែលមានជាតិស្កខ្ពស់
5. ក្មេងនិងមនុស្សចាស់មិនគួរនៅចំកណ្តាលថ្ងៃខ្លាំង
6. កុំទុកក្មេង ឬមនុស្សចាស់ចោលនៅក្នុងឡានពេលថ្ងៃក្តៅខ្លាំង
7. សម្រាប់អ្នកដែលហាត់ប្រាណ ណែនាំឱ្យហាត់ប្រាណនៅកន្លែងដែលមានខ្យល់ចេញចូលល្អ
8. ពាក់វែនតាការពារកម្តៅថ្ងៃ
9. សម្រាប់អ្នកដែលមានជំងឺប្រចាំខ្លួន ប្រសិនបើមានរោគសញ្ញាខុសប្រក្រតី ឬអាការៈខាងលើ គួរប្រញាប់ទៅជួបពេទ្យ
ផ្នែកប្រព័ន្ធប្រសាទ មន្ទីរពេទ្យផ្យាថៃ ២