Leave a message
expand

មជ្ឈមណ្ឌលកុមារ

យើងយល់ថាកូនៗរបស់អ្នកមានតម្លៃណាស់។ នោះហើយជាមូលហេតុដែលយើងប្តេជ្ញាខ្លួន​ក្នុងការផ្តល់ការថែទាំ និងការគាំទ្រដ៏ល្អបំផុតសម្រាប់កូនរបស់អ្នក​ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងការថ្នាក់ថ្នម។ សេវាកម្មរបស់យើង រួមមានការធ្វើរោគវិនិច្ឆ័យ និងជម្រើសព្យាបាលដែលផ្តល់ដោយគ្រូពេទ្យដែលមានការទទួលស្គាល់​ក្នុងផ្នែកកុមារ និងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងការថែទាំកូនពីកំណើត​ រហូតដល់ក្មេងវ័យជំទង់។ យើង ក៏មានគិលានុបដ្ឋាយិកាដែលមានជំនាញវិជ្ជាជីវៈខ្ពស់ ដែលនឹងថែរក្សាកូន និងគ្រួសាររបស់អ្នកប្រកបដោយភាពរួសរាយរាក់ទាក់។  ប្រសិនបើអ្នកជាជនបរទេស យើងក៏មានអ្នកបកប្រែភាសានៅក្បែរលោកអ្នក ដើម្បីដោះស្រាយបញ្ហាឧបសគ្គខាងភាសាណាមួយផងដែរ។
គ្រឿងបរិក្ខាររបស់យើង
    • ផ្នែក​ជំងឺ​កុមារសម្រាកព្យាបាលខាងក្រៅមន្ទីរពេទ្យ
    • ផ្នែក​ជំងឺកុមារសម្រាកព្យាបាលខាងក្នុងមន្ទីរពេទ្យ
    • ផ្នែកថែទាំ​​ជំងឺកុមារធ្ងន់ធ្ងរ
    • ផ្នែកថែទាំទារកពិសេស

សេវាកម្មរបស់យើង
កម្មវិធីអប់រំ និងអភិវឌ្ឍន៍កុមារ
យើងលើកកម្ពស់ការគិត និងការអភិវឌ្ឍខួរក្បាលដោយឯករាជ្យ តាមរយៈកម្មវិធីជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជំរុញខួរក្បាលកុមារ។ ទាំងនេះរួមមានសកម្មភាពដែលផ្តោតលើផ្នែកដូចខាងក្រោម៖
    • ភាពល្អិតល្អន់
    • ការតភ្ជាប់
    • ការរៀនចេះបត់បែន
    • ​ភាពប្រកួតប្រជែង
    • សាមគ្គីភាព
    • គំនិតផ្តួចផ្តើម
    • ភាពរហ័សរហួន
    • ការស្រមើស្រម៉ៃ
    • ការច្នៃប្រឌិត

កម្មវិធីសិក្សាពិសេសសម្រាប់កុមារដែលមានតម្រូវការពិសេស
ដោយសារកុមារជាច្រើនដែលមានតម្រូវការពិសេសមិនអាចចូលរៀនបាន​ សេវាកម្មខាងក្រោមនេះ​តម្រូវតាមបំណង និងសមត្ថភាពរបស់កុមារដែលមានការលំបាកក្នុងការរៀនដើម្បីផ្តល់ឱ្យពួកគេនូវការអប់រំដែលពួកគេត្រូវការ។ កុមារដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីទាំងនេះ អាចបង្ហាញសញ្ញា ការពន្យារពេលការអភិវឌ្ឍ, អត្តចរិត, សុខភាពផ្លូវចិត្ត ឬស្មារតី (ជំងឺ Autism, Asperger syndrome); ឱនភាពនៃការយកចិត្តទុកដាក់, បញ្ហាផ្ចង់អារម្មណ៍ខ្លាំង ឬបញ្ហាការរៀន។
    • កម្មវិធីអភិវឌ្ឍន៍ជំនញនៃការរៀន (IQ)
    • កម្មវិធីជំរុញផ្នែកអារម្មណ៍ និងសីលធម៌ (EQ and MQ)
    • ជំនាញសង្គម និងដំណើរការសិក្សា (SQ និង AQ)

ការអភិវឌ្ឍកុមារ
សេវាកម្មពិសេសមួយដើម្បីវាយតម្លៃការអភិវឌ្ឍរបស់កុមារដោយខ្លួនឯង ហើយរកឃើញសមត្ថភាពរបស់ពួកគេដើម្បីកែសម្រួលកម្មវិធី ដែលនឹងអភិវឌ្ឍសមត្ថភាពរៀនសូត្រសក្តានុពលរបស់ពួកគេ។
ផ្នែកអភិវឌ្ឍន៍ស្នូល៖
    • បង្កើនជំនាញអភិវឌ្ឍគំនិត 9
    • រៀបចំ​ និងពង្រឹងដំណើរការសិក្សាជាប្រព័ន្ធ
    • ជម្រុញសក្តានុពលការសិក្សា
    • ជម្រុញការរួមបញ្ចូលនៃញាណទាំង 5 ​
    • ពង្រឹងសាច់ដុំ
    • ផ្តល់ការបង្រៀនបន្ថែម
    • ការព្យាបាលអាកប្បកិរិយាបុគ្គល/ក្រុម

ទីតាំង និងម៉ោងបម្រើសេវាកម្ម
ម៉ោងបម្រើសេវាប្រចាំថ្ងៃ៖ 6:30 ព្រឹក - ម៉ោង 8:00 យប់ និងពីម៉ោង 8:00 យប់ ដល់ម៉ោង 10:00 ល្ងាច (អគារ A ជាន់ទី 1)
ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 2, អគារ B
ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជនផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 3219 3220

Our Doctors

Programs & Promotions

a