មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង

នៅឯមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង​ 2​​ របស់មន្ទីរពេទ្យផះយ៉ាថៃ ​ក្រោមការទទួលស្គាល់ជាលក្ខណៈអន្តរជាតិយើងមានគ្រូពេទ្យរង់ចាំ 24/7 ដើម្បីត្រៀមជួយអ្នកជំងឺបេះដូងក្នុងពេលអាសន្នធ្ងន់ធ្ងរបន្ទាន់។ ពួកគេគឺជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋានយិការ​ ដែលមានបទពិសោធន៏​ខ្ពស់ និងការបណ្តុះបណ្តាលខ្ពស់។ មជ្ឈមណ្ឌលនេះ ត្រូវបានបំពាក់ដោយមន្ទីរពិសោធន៍ការដាក់បំពងចោះបេះដូងដ៏ជំនាញ ដោយមាន  បច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងបន្ទប់វះកាត់ហាយប្រ៊ីដ ​ ដើម្បីផ្តល់ការថែទាំ 24 ម៉ោង។ ការច្នៃប្រឌិតនៃការវះកាត់បេះដូងក្នុងទំហំតូច​ ​ការវះកាត់ដោយមិនប្រើម៉ាស៊ីនជំនួយបេះដូង​ និងការវះកាត់ដោយមិនបាច់វះកាត់ដោយការផ្សារភ្ជាប់រន្ធនៅក្នុងបេះដូងជាមួយនឹងឌីសដូចជាឆ័ត្រ ក៏អាចត្រូវបានរកឃើញនៅទីនេះផងដែរ។ ទាំងអស់នេះរួមចំណែកដល់ការព្យាបាលបានល្អប្រសើរ និងការជាសះស្បើយវិញលឿនជាងរបស់អ្នកជំងឺយើង។ លើសពីនេះទៀត កម្មវិធី​នីតិសម្បទាដ៏ទូលំទូលាយ ដោយក្រុមជំនាញរបស់យើង គឺ​មានសម្រាប់អ្នកជំងឺ ដើម្បីបន្តសកម្មភាពធម្មតានៅក្នុងជីវិតប្រចាំថ្ងៃ។
គ្រឿងបរិក្ខាររបស់យើង
​រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU (ផ្នែគថែទាំសរសៃឈាមបេះដូង)៖ សម្រាប់ករណីបន្ទាន់, យើងមានរថយន្តសង្គ្រោះបន្ទាន់ចល័ត CCU សម្រាប់ស្ថានភាពអ្នកជំងឺបេះដូង ជាពិសេស។ រថយន្តសង្គ្រោះបន្ទាន់ចល័ត CCU ត្រូវបានបំពាក់ជាមួយ​ឧបករណ៍ជំនួយដង្ហើមដូចជា ម៉ាស៊ីនតាមដាន EKG,​ ម៉ាស៊ីនវាស់ចង្វាក់ជីបចរ និងឧបករណ៍ច្របាច់ខ្យល់ចូល ដែលមានសារៈសំខាន់សម្រាប់ការជួយសង្គ្រោះជីវិតរបស់អ្នកជំងឺបេះដូង។ ក្រុមវេជ្ជបណ្ឌិតជំនាញ និងគិលានុបដ្ឋាយិកា​​ ដែលត្រូវបានបណ្តុះបណ្តាលដោយវិជ្ជាជីវៈ ដើម្បីថែទាំអ្នកជំងឺក្នុងស្ថានភាពអាសន្ន នឹងរួមដំណើរជាមួយអ្នកជំងឺតាមបណ្តោយផ្លូវទៅកាន់មន្ទីរពេទ្យ ដូច្នេះអាចកាត់បន្ថយហានិភ័យនៃការស្លាប់​។
បន្ទប់វះកាត់ហាយប្រ៊ីដ៖ បន្ទប់វះកាត់ហាយប្រ៊ីដ ត្រូវបានបង្កើតឡើងដើម្បីបញ្ចូលវិធីសាស្រ្តអន្តរាគមន៍​ ជាមួយមុខងារវះកាត់ជាប្រពៃណីនៃបន្ទប់វះកាត់ ដែលអាចឱ្យគ្រូពេទ្យជំនាញខាងបេះដូងអនុវត្តបច្ចេក​ទេស​វះកាត់ចំលង និងការវះកាត់ចំហរក្នុងពេលដំណាលគ្នា ។ វាក៏ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់វិធីសាស្ត្រពហុជំនាញ ដើម្បីឱ្យអ្នកជំនាញខាងរូបភាពវេជ្ជភាពវេជ្ជសាស្រ្ត វេជ្ជបណ្ឌិតវះកាត់ និងអ្នកឯកទេសខាង​ថ្នាំសណ្តំ អាចធ្វើការសការជាមួយគ្នាដើម្បីផ្តល់នូវសេវាដែលមានសុវត្ថិភាព​ លឿន និងមានប្រសិទ្ធិភាពជាងមុន។ ដោយមានឧបករណ៍អេឡិចត្រូនិចទំនើបៗ ដូចជាម៉ាស៊ីនស្កេន C-Arms, ម៉ាស៊ីនស្កេន CT និងម៉ាស៊ីនស្កេន MRI, ឧបករណ៍​ផ្តល់រូបភាពដ៏ស្មុគស្មាញទាំងនេះ អាចធ្វើឲ្យ ការវះកាត់តិចតួច ហើយទទួលបានលទ្ធផលដែលមិនសូវឈឺចាប់សម្រាប់អ្នកជំងឺ មានស្នាមតិចជាង ការស្នាក់នៅមន្ទីរពេទ្យខ្លីជាង និងការ​ជាសះស្បើយលឿនជាងមុន។

សេវាកម្មរបស់យើង
ការធ្វើរោគវិនិច្ឆ័យ​តាមដានជំងឺបេះដូង
បច្ចេកទេសផ្សេងៗអាចត្រូវបានប្រើដើម្បីតាមដានស្ថានភាពបេះដូង។ វាមានលក្ខណៈសាមញ្ញ មិនរីករាលដាល និងមិនមានហានិភ័យ។
    • អេឡិចត្រូដ្យាក្រាម (ECG/EKG)
    • អេកូកាឌីយ៉ូក្រាម
    • ​អាំងជីអូក្រាម CT
បច្ចេកទេសតាមដានបន្ថែមទៀត ប្រសិនបើអ្នកជំងឺអាចមានលទ្ធភាពកើតជំងឺសរសៃឈាមបេះដូង៖
    • CAG (អាំងជីអូក្រាមសរសៃឈាមចិញ្ចឹមបេះដូង)
ការព្យាបាលជំងឺបេះដូង និងការវះកាត់៖ បច្ចេកទេសរបស់ការវះកាត់សរសៃឈាមចិញ្ចឹមបេះដូង​ដូចជា
    • ការស៊កទុយយោចូលសរសៃឈាមបេះដួង(PCI)
    • ការវះកាត់បង្វែរសរសៃឈាមបេះដូង(CABG),
    • ការបើកសរសៃឈាមស្ទះក្នុងសរសៃឈាមបេះដូង(PTCA)
    • បាល់លូនពង្រីកសរសៃឈាមបេះដូង
ការវះកាត់បេះដូង និងដើមទ្រូង គឺមាននៅមជ្ឈមណ្ឌលបេះដូងរបស់យើងផងដែរ
    • ​សរសៃឈាមក្រហមប៉ោង ឬ បើកសរសៃឈាមក្រហមជួសជុល
    • ការជួសជុលសន្ទះបេះដូង/ប្តូរសន្ទះបេះដូង
    • ត្រូវវះដាក់ថ្មបេះដូង
    • TAVI (ការវះកាត់ផ្លាស់ប្តូរសន្ទះបេះដូងតាមរយៈខ្សែស៊កចូល)
    • ការព្យាបាលផ្ទៃសរសៃឈាមក្រហម(TEVAR)
    • ការព្យាបាលដោយស៊កខ្សែបញ្ចូលដើម្បីព្យាលសរសៃឈាមក្រហមបោងក្នុងពោះ(EVAR)
ទីតាំង និងម៉ោងបម្រើសេវាកម្ម
ម៉ោងបំរើសេវាប្រចាំថ្ងៃ៖ ថ្ងៃច័ន្ទ​, ថ្ងៃសៅរ៍, ថ្ងៃអាទិត្យម៉ោង 7.00 ព្រឹក​ - ម៉ោង 6 ល្ងាច។
ថ្ងៃច័ន្ទ -​ថ្ងៃសុក្រ 7.00 - 8.00 យប់។
ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 12, អគារ A
ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជនផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 4735-6

Our Doctors

Assist.Prof.Dr.Boonlawat Homvises

Cardiac Surgery, Cardiothoracic Surgery, Minimally Invasive Lung Surgery, Lung cancer, Lung tumor

Assoc. Prof. Dr. Kittichai Luengthaweboon

Cardiothoracic surgery (Heart and Lung Surgery), Aorta Surgery, Aortic Aneurysm, Heart and Lung transplantation, Minimally Invasive CVT Surgery, Valve repair and replacement

Dr.Amorn Jongsathapongpan

Cardiology, Coronary angiography, Percutaneous Coronary Intervention

Dr.Nitipol Piyasirisilp

General Cardiology, Pace Maker and Ablation Therapy

Dr.Pongthorn Suandork

Cardiology, Interventional Cardiology

Dr.Suchat Sricholwattana

Intervention Cardiology

Dr.Thanaphum Phongkitphisan

Interventional Cardiology

Dr.Chusak Nudaeng

Cardiothoracic Surgery

Programs & Promotions

Heart Screening Program 2025

Chest pain, fatigue, or shortness of breath? These could be warning signs of heart disease! At Phyathai 2 Hospital, we offer advanced heart screening to detect potential risks before they become life-threatening.

Coronary Angiography (In-Patient Case)

A procedure that uses a special dye (contrast material) and x-rays to see how blood flows through the arteries in your heart used to detect coronary artery disease.

Coronary Angiography (Out-Patient Case)

A coronary angiography or coronary angiogram is a diagnostic procedure using X-rays and a special dye to visualize the inside of your coronary arteries to identify narrowed or blocked coronary arteries which can lead to many heart conditions.

Endovascular Aortic Repair

Endovascular Aortic Repair (EVAR) is a minimally invasive procedure used to treat abdominal aortic aneurysms (AAA) which can occur anywhere along the aorta and may lead to life-threatening complications if it ruptures.