មជ្ឈមណ្ឌលព្យាបាលរោគសើស្បែក

មជ្ឈមណ្ឌលព្យាបាលរោគសើស្បែកនៅមន្ទីរពេទ្យផះយ៉ាថៃ 2 ផ្តល់ជូននូវការថែទាំស្បែកលើមូលដ្ឋានលក្ខណៈបុគ្គលដែលនាំមកនូវទំនុកចិត្ត និងរក្សាស្បែកឱ្យសុខស្រួល និងមានសុខភាពល្អ។ វាមានគ្លីនីកចំនួនពី រដែលជាគ្លីនីកឯកទេសផ្នែករោគស្បែក និងគ្លីនិកអាឡែស៊ី។ គ្លីនិកទាំងពីរនេះផ្តល់នូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលបានធ្វើឡើងដោយបុគ្គលិកពេទ្យដែលមានបទពិសោធន៍ និងបានទទួលការបណ្តុះបណ្តាលរបស់យើងនៅក្នុងបរិយាកាសសុវត្ថិភាព, រួសរាយ និងងាយស្រួល។

គ្រឿងបរិក្ខាររបស់យើង
ក្រុមគ្រូពេទ្យជំនាញខាងស្បែក និងគិលានុបដ្ឋាយិកា​ដែលមានបទពិសោធន៍របស់យើង ត្រៀមខ្លួនជាស្រេចដើម្បីព្យាបាលអ្នកជំងឺណាដែលចង់បង្កើនភាពស្រស់ស្អាត និងថែរក្សាស្បែកឱ្យមានសុខភាពល្អ។ យើងមានបន្ទប់ពិគ្រោះយោបល់ឯកជនជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រទំនើបដើម្បីធានានូវសេវាកម្មដ៏ល្អបំផុត។

សេវាកម្មរបស់យើង
សេវាកម្មរបស់យើងរួមមាន៖
    • ពិគ្រោះយោបល់ ​រោគវិនិច្ឆ័យ និងព្យាបាលបញ្ហាទាក់ទងនឹងស្បែកទាំងអស់​
    • ការធ្វើតេស្តអាឡែរហ្សី (ការធ្វើតេស្ត​ស្បែក, ការធ្វើតេស្តឈាម) ​​
    • កន្ទួលកហម​
    • Psoriasis ​
    • ការឆ្លងមេរោគផ្សិតលើស្បែក ឬក្រចក​
    • Herpes simplex ឬ Herpes zoster 
    • ជ្រុះសក់
    • មុខមុន, ស្នាមជាំ, ​បំបាត់ស្នាមជ្រីវជ្រួញ
    • ការច្រឹបយកស្បែក
    • ជំងឺមហារីក​ស្បែក
ទីតាំង និងម៉ោងបម្រើសេវាកម្ម
ម៉ោងបំរើសេវាប្រចាំថ្ងៃប្រចាំថ្ងៃ 8.00 ព្រឹក - ម៉ោង 8 ល្ងាច។
ទីតាំង៖ មន្ទីរពេទ្យផះយ៉ាថៃ 2, ជាន់ទី 2, អគារ A
ទំនាក់ទំនង៖ មជ្ឈមណ្ឌលសេវាបំរើអតិថិជនផះយ៉ាថៃ 1772 ឬទូរស័ព្ទលេខ +66 (0) 2617-2444 លេខបន្ថែម 4202, 4228

Our Doctors