Top

ការថតសរសៃឈាមបេះដូង (Coronary Angiography ; CAG)

 

ការថតសរសៃឈាមបេះដូង  (Coronary Angiography ; CAG)

ការថតសរសៃឈាមបេះដូង ដោយការដាក់ម្ជុល Catheter ចូលទៅតាមបំពង់ក្នុងសរសៃអាក់ទែ (សរសៃឈាមនៅនឹងភ្លៅ ឬនៅកដៃ)

ដោយមានខ្សែចុងម្ជុលដល់សរសៃឈាមបេះដូង មិនចាំបាច់ប្រើថ្នាំសណ្តំ ក្នុងកំលុងពេលធ្វើប្រថ្នាំស្ពឹកកន្លែងចាក់តែប៉ុណ្ណោះ

ហើយចាក់សារធាតុចាប់ពណ៌ (Contrast Agents) ចំនួនតិចតួច ចូលទៅក្នុងសរសៃឈាមបេះដូង

ព្រមទាំងមានថតអ៊ិក្សរ៉េដើម្បីថតរូបភាពសរសៃឈាមបេះដូង រកមើលសរសៃឈាមបេះដូងដែលរួមតូច ។

រោគសញ្ញាបង្ហាញ....ដែលគួរថតសរសៃឈាម

·         ណែនដើមទ្រួង

·         ហត់ដង្ហក់ ពិបាកដកដង្ហើម បែកញើញ អស់កម្លាំង ញ័រដើមទ្រួង ងងឹតមុខ

·         អាចមានអាការៈឈឺចាប់ ឬស្ពឹក នៅដៃ ស្មា

·         មានប្រវត្តិ ឬហានិភ័យចំពោះការកើតបញ្ហាសរសៃឈាមខ្វះឈាម ដូចជា ទឹកនោមផ្អែម លើសសម្ពាធឈាម លើសជាតិខ្លាញ់ មានប្រវត្តិក្រុមគ្រួសារកើតជំងឺបេះដូង ធាត់លើសទម្ងន់ ញ៉ាំបារី ខ្វះការធ្វើលំហាត់ប្រាណ ។

·         ធ្លាប់ពិនិត្យឃើញភាពខុសប្រក្រតី ដោយការពិនិត្យផ្សេងៗ ដូចជា មើលចង្វាក់បេះដូង អេកូបេះដូង ឬដើរហាត់ប្រាណដើម្បីវាស់ពីសមត្ថភាពបេះដូង ។

 

ការត្រៀមខ្លួនមុនថតសរសៃឈាមបេះដូង

 

·         អត់ញ៉ាំទឹក និងអាហារ យ៉ាងហោចណាស់ 4-6 ម៉ោង

·         ប្រសិនបើត្រូវញ៉ាំថ្នាំប្រចាំគួរប្រឹក្សាគ្រួពេទ្យជាមុនសិន

·         ប្រសិនបើមានប្រវត្តិអាល់ឡេហ្ស៊ីថ្នាំ ឬអាហារសមុទ្រ ត្រូវប្រាប់គ្រូពេទ្យជាមុនសិន

·         គួរទទួលការតេស្តឈាម ដូចជា មុខងារតម្រងនោម កំហាប់ឈាម និងជាតិរ៉េក្នុងសរសៃឈាម ។

·         គួរទទួលការថតសួត និងវាស់ចង្វាក់បេះដូង

·         ចូលបន្ទប់ទឹកឱ្យរួចរាល់មុនពេលចូលបន្ទប់ថតសរសៃឈាមបេះដូង

  

វិធីថតសរសៃឈាមបេះដូង

ការថតសរសៃឈាមបេះដូង មាន ២​ វិធី គឺដាក់ម្ជុល Catheter និងដាក់បំពង់ក្នុងសរសៃឈាមអាក់ទែ នៅនឹងភ្លៅ ឬកដៃ ដោយគ្រូពេទ្យនឹងពិចារណាទៅតាមភាពសមស្របរបស់អ្នកជំងឺនីមួយៗ ។

·         ត្រង់បរិវេណភ្លៅឬកដៃត្រូវបានសំអាតដោយទឹកថ្នាំដើម្បីឱ្យប្រាសចាកពីមេរោគ បន្ទាប់មកនឹងគ្របដណ្តប់ដោយក្រណាត់សំពត់ដែលប្រាសចាកមេរោគ ។

·         គ្រូពេទ្យចាក់ថ្នាំស្ពឹក បរិវេណដែលដាក់ម្ជុល ប្រសិនបើមានរោគសញ្ញាខុសប្រក្រតី ដូចជា ចុកណែនដើមទ្រួង ក្អួតចង្អោរ ត្រូវប្រាប់ពេទ្យ ។

·         បំពង់ខ្សែសម្រាប់ពិនិត្យមានទំហំតូច នឹងត្រូវដាក់ត្រង់បរិវេណភ្លៅ ឬកដៃ រហូតចុកបំពង់ខ្សែចូលទៅក្នុងសរសៃឈាមបេះដូង ដែលត្រូវការពិនិត្យ

·         គ្រូពេទ្យចាក់សារធាតុចាប់ពណ៌ ចូលទៅក្នុងសរសៃឈាមបេះដូង ព្រមទាំងថតរូបភាពដោយ X-ray

ការបដិបត្តិខ្លួនក្រោយថតសរសៃឈាមបេះដូង

ករណីចាក់ម្ជុលដើម្បីថតសរសៃឈាមបេះដូងតាមកដៃ

·         បរិវេណកដៃត្រូវចុចទប់ឈាម ដោយខ្សែចងប្រហែលជា 2-4 ម៉ោង នៅពេលឈាមឈប់ហូរ គិលានុបដ្ឋាយិកានឹងយកខ្សែចងចេញ អ្នកជំងឺហាមយកខ្សែចងកដៃចេញដោយខ្លួនឯង ។

·         ក្រោយពីការថតសរសៃឈាមបេះដូង អ្នកជំងឺអាចក្រោកអង្គុយឬឈរបាន និងអាចញ៉ាំអាហារបានតាមធម្មតា ។

 

ករណីចាក់ម្ជុលដើម្បីថតសរសៃឈាមបេះដូងតាមភ្លៅ

·         បរិវេណភ្លៅត្រូវចុចឃាត់ឈាមប្រហែលជា 15-30 នាទី

·         ហាមងជើង ឬក្រោកអង្គុយឬឈរដោយគ្រូពេទ្យមិនប្រាប់

·         ក្រោយពីការថតសរសៃឈាមបេះដូង អ្នកជំងឺអាចក្រោកអង្គុយឬឈរបាន និងអាចញ៉ាំអាហារបានតាមធម្មតា ។



Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Do not fear intestinal surgery if you are not yet aware of this

Read More

Hemifacial spasm

Read More

Voice Feminization Surgery

Read More

Laryngeal Cancer

Read More