Top

onestop@phyathai.com

Phyathai Call Center 1772, +662-617-2444

ជំងឺខ្សោយខួរក្បាល

ជំងឺខ្សោយខួរក្បាលសំដៅទៅ CP គឺបណ្តុំនៃស្ថានភាពសរសៃប្រសាទបណ្តាលមកពីការខូចខាតខួរក្បាលដែលប៉ះពាល់ដល់ចលនារាងកាយ និងការសម្របសម្រួលសាច់ដុំ វាគឺជាភាពមិនប្រក្រតីនៃខួរក្បាលដែលមិនរីកចម្រើនខ្លាំងដល់កម្រិតធ្ងន់។ បច្ចុប្បន្ននេះការកើនឡើងនៃចំនួនកុមារត្រូវបានគេធ្វើ ការវិនិច្ឆ័យរោគឃើញថាមានជំងឺខ្សោយខួរក្បាល ការកើនឡើងនេះ​អាចបណ្តាលមកពីប្រសិទ្ធភាពក្នុងការថែទាំទារកដែលទើបនឹងកើតដែលមិនគ្រប់ខែ និងមិនគ្រប់ទម្ងន់ ដែលមានចំនួន 10% ក្នុងចំណោមទារក 800,000 នាក់ដែលបានកើត ជារៀងរាល់ឆ្នាំ។ ហេតុដូច្នេះ​ មានទារកដែលកើតមិនគ្រប់ខែដែលមានហានិភ័យនៃការវិវត្តទៅជាខ្សោយខួរក្បាល រួមទាំងករណីកុមារដែលមានគ្រោះថ្នាក់​ប្រមាណ

200,000 នាក់ក្នុងមួយឆ្នាំ។

 

មូលហេតុនៃជំងឺខ្សោយខួរក្បាល

មិនមានមូលហេតុច្បាស់លាស់ណាមួយ ដែលបណ្តាលឱ្យមានជំងឺខ្សោយខួរក្បាលនោះទេ​​ ដោយ 20  ភាគរយនៃជំងឺខ្សោយខួរក្បាលនៅ​មិនទាន់ដឹងពីមួលហេតុនៅឡើយ។ ការលូតលាស់មិនប្រក្រតីនៃខួរក្បាលភាគច្រើន កើតមាននៅពេលដែលខួរក្បាលរបស់កុមារនៅតែមានការវិវត្ត ក្នុងកំឡុងពេលនៅក្នុងផ្ទៃពោះមុនពេលសម្រាលកូន​ រហូតដល់អាយុប្រហែល 7 ទៅ 8 ឆ្នាំ។

 

មុនពេលសម្រាលកូន

ចំពោះទារកខ្លះការខ្សោយខួរក្បាលត្រូវបានកំណត់ ដោយ​បញ្ហាដែលកើតមានក្នុងអំឡុងពេលមានផ្ទៃពោះ ដែលមានទំនាក់ទំនងជាមួយការឆ្លងមេរោគដូចជា (ជំងឺកញ្ជ្រិលអាល្លឺម៉ង់)​ និងជំងឺរលាកខ្នែងពោះវៀន (CMV) ស្ថានភាពសរសៃឈាម បញ្ហាមេតាប៉ូលីស ការប៉ះពាល់នឹងសារធាតុពុលរបស់ម្តាយមុនពេលសម្រាល។ 

 

ក្នុងអំឡុងពេលជិតសម្រាលកូន និងពេលសម្រាលកូន

ការសម្រាលកូនដ៏លំបាកអាចជាបុព្វហេតុនៃករណីជំងឺខ្សោយខួរក្បាលភាគច្រើន។ ទងសុក និង គ្រោះថ្នាក់ដោយសារការថប់ខ្យល់ពេលកើត អាចប៉ះពាល់ដល់ខួរក្បាលរបស់ទារក នេះរាប់បញ្ចូលទាំងទារកមិនគ្រប់ខែដែលមិនគ្រប់ទម្ងន់​ ការឆ្លងមេរោគ ជំងឺខាន់លឿង កម្រិតជាតិស្ករទាប ការខូចខាតខួរក្បាល និងការហូរឈាមក្នុងខួរក្បាល។

 

បន្ទាប់ពីសម្រាល

ការរងរបួស ឬការប៉ះទង្គិចខ្លះក្រោយពេលកើត និងរលាកស្រោមខួរដែលមិនត្រូវបានគ្រប់គ្រងត្រឹមត្រូវ និងព្យាបាលអាចធ្វើឱ្យខូចខួរក្បាលរបស់កុមារ និងនាំឱ្យមានជំងឺពិការខួរក្បាល។

 

រោគសញ្ញានៃជំងឺខ្សោយខួរក្បាល

រោគសញ្ញានៃជំងឺខ្សោយខួរក្បាល អាចមានកម្រិតស្រាល ឬធ្ងន់ធ្ងរអាស្រ័យលើតំបន់នៃខួរក្បាលដែលទទួលរងការប៉ះពាល់។ រោគសញ្ញាដែលបានរកឃើញ​ភាពយឺតយ៉ាវក្នុងការលូតលាស់ មានការលំបាកក្នុងការអង្គុយត្រង់ ការដើរ ការនិយាយ និងការប្រើភាសា មានដូចជា សម្លេងមិនធម្មតា និងឥរិយាបថមិនធម្មតា។

 

ការព្យាបាលជំងឺខ្សោយខួរក្បាល

ជំងឺខ្សោយខួរក្បាល គឺជាជំងឺពិការភាពដ៏ស្មុគស្មាញ សញ្ញា និងរោគសញ្ញាប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ជាពិសេសលើចលនា និង​ការលូតលាស់ឆ្អឹង និងសាច់ដុំ។ នៅពេលឪពុកម្តាយកត់សំគាល់ថាទារករបស់ពួកគេមិនមានការរីកចម្រើនបែបធម្មតាពួកគេគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញផ្នែកកុមារភ្លាមៗ ដើម្បីទទួលបានការព្យាបាលដែលមានប្រសិទ្ធិភាព។ ការវាយតម្លៃចលនារបស់កុមារ និងសមត្ថភាពនៃការរៀននឹងត្រូវបានអនុវត្តដើម្បីពិនិត្យមើលភាពធ្ងន់ធ្ងរនៃបញ្ហា។ ការវាយតម្លៃវេជ្ជសាស្រ្ត និងការពិនិត្យរាងកាយពីក្រុមពហុជំនាញនឹងត្រូវបានធ្វើដើម្បីកំណត់គោលដៅនៃការព្យាបាល និងការរៀបចំការព្យាបាលរាងកាយឱ្យបានសមស្របសម្រាប់កុមារនីមួយៗ។ អត្ថប្រយោជន៍នៃការព្យាបាលខាងរាងកាយគឺដើម្បីជួយលើកកម្ពស់ជំនាញ​ធ្វើចលនាសាច់ដុំ ទប់ស្កាត់បញ្ហានៃចលនាមិនឱ្យ និង​ឱ្យកុមារកាន់តែមានភាពឯករាជ្យ។ ការព្យាបាលតាមបែបណាដែលសមស្រប នឹងត្រូវអាស្រ័យលើភាពធ្ងន់ធ្ងរ និងប្រភេទនៃការជំងឺខ្សោយខួរក្បាល។

 

មជ្ឈមណ្ឌលកុមារនៅមន្ទីរពេទ្យផះយ៉ាថៃទី 2 មានបុគ្គលិកពហុជំនាញដើម្បីព្យាបាលកុមារពិការខួរក្បាល។ វេជ្ជបណ្ឌិតផ្នែកអភិវឌ្ឍកុមារគ្រូពេទ្យសរសៃប្រសាទកុមារគ្រូពេទ្យឯកទេសខាងពេទ្យកុមារគ្រូពេទ្យវះកាត់ និងអ្នកព្យាបាលរោគការងារនឹងធ្វើការរួមគ្នាដើម្បីផ្តល់ការព្យាបាលតាមតម្រូវការ។ ការព្យាបាលដោយប្រើកាយសម្បទាការព្យាបាលការនិយាយ និងភាសាអាចត្រូវបានប្រើជាមួយនឹងការព្យាបាលដទៃទៀត និងថ្នាំដើម្បីធ្វើឱ្យប្រសើរឡើងនូវជំងឺពិការខួរក្បាល និងបង្កើនសមត្ថភាពរបស់មុខងារដូច្នេះកុមារអាចរស់នៅបានស្រួលតាមដែលអាចធ្វើទៅបាន។

 

 

អ្នកអាចទាក់ទងមកកាន់អ្នកឯកទេសរបស់យើងនៅមន្ទីរពេទ្យកុមារផះយ៉ាថៃ 2

មន្ទីរពេទ្យផះយ៉ាថៃ 2

មជ្ឈមណ្ឌលឆ្លើយឆ្លងព័ត៌មានអន្តរជាតិ

ទូរស័ព្ទ៖ + 66-2617-2444 ext. 2020 ឬ 2047 អ៊ីម៉ែលៈ onestop@phyathai.com



អត្ថបទសុខភាព

ពិនិត្យរកហានិភ័យជំងឺមហារីក ដោយវិធីសាស្ត្រ Preventive Genetic Testing

Read More

រោគដែលតែងតែមកជាមួយនឹងរដូវក្តៅខ្លាំង

Read More

Chemotherapy…..ការព្យាបាលជំងឺមហារីកដោយគីមីបំបាត់

Read More

ជំងឺដុំសាច់ក្នុងស្បូន

Read More

ជំងឺមហារីកបំពង់ក

Read More

ការព្យាបាលជំងឺមហារីកដៅចំណុចគោល

Read More