Top

ជំងឺសរសៃឈាមខួរក្បាល (Stroke)

ជំងឺសរសៃឈាមខួរក្បាល (Stroke)

តើអ្វីគឺជាជំងឺស្រ្តូក ?

ជាទូទៅជំងឺស្រ្តូក សំដៅ​លើ​ជំងឺ​កើត​ឡើង​នៅ​ពេល​ដែល​ចរន្ត​ឈាម​​ផ្នែក​ណា​មួយ​របស់​ខួរ​ក្បាល ត្រូវ​បាន​កាត់​ផ្ដាច់ ឬ​ត្រូវ​បាន​កាត់​បន្ថយ ។ កោសិកា​ខួរ​ក្បាល អាច​ស្លាប់​យ៉ាង​លឿន​ ប្រសិនបើមិន​មាន​អុកស៊ីហ្សែន​​ដឹក​ជញ្ជូន​ដោយ​ឈាម​ទៅ​ចិញ្ចឹម​ទេ​នោះ ​ដូច្នេះហើយនឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ខូច​ជា​រៀង​រហូត ។ ជារួមទៅ ជំងឺសរសៃឈាមខួរក្បាល សំដៅទៅលើជំងឺស្ទះសរសៃឈាមឈាមខួរក្បាល (Ischmic Stroke) ឬជំងឺដាច់សរសៃឈាមខួរក្បាល (Intracranlal hemorrhage) ហើយជំងឺស្ទះសរសៃឈាមខួរក្បាល ជួបប្រទះច្រើនជាងជំងឺដាច់សរសៃឈាមខួរក្បាលប្រហែលជាបួនដង ។

 

ប្រភេទនៃជំងឺសរសៃឈាមខួរក្បាល (ស្ត្រូក)

 

ជំងឺស្ទះសរសៃឈាមខួរក្បាល (Ischmic Stroke) បណ្តាលមកពីការស្ទះសរសៃឈាមដែលទៅចិញ្ចឹមខួរក្បាលផ្នែកណាមួយ ធ្វើឱ្យមានអាការៈខុសប្រក្រតីនៃមុខងាររាងកាយនៅខាងដែលខួរក្បាលគ្រប់គ្រង បណ្តាលមកពីមូលហេតុច្រើនយ៉ាង ដែលជួបប្រទះញឹកញាប់មានដូចជា ៖

  1. កើតឡើងពីសរសៃឈាមធំក្នុងខួរក្បាលរឹង ឬស្ទះ (artherothrombosis) ធ្វើឱ្យសាច់ខួរក្បាលស្លាប់ និងអាចហើមនៅសាច់ខួរក្បាលត្រង់បរិវេណខាងៗសាច់ខួរក្បាលដែលខូចនោះផងដែរ ។
  2. កើតឡើងមកពីកំណកឈាមដែលហូរមកពីបេះដូងមកស្ទះនៅសរសៃឈាមខួរក្បាល (cardioembolism) ច្រើនជួបប្រទះកើតឡើងរួមជាមួយជំងឺបេះដូងដើរខុសចង្វាក់ (atrlal flbrlllatlon) ឬមានកំណកឈាមតូចៗដែលចេញពីជញ្ជាំងសរសៃឈាមធំដែលចាប់ផ្តើមខូច (artery to artery embolism)
  3. បណ្តាលមកពីការខូចសរសៃឈាមតូចៗ (lacunar infarclion) ត្រង់បរិវេណសាច់ខួរក្បាលដែលខូចអាចមិនធំនោះទេ ប៉ុន្តែអ្នកជំងឺអាចខ្សោយកំលាំងខ្លាំងបាន​ ប្រសិនបើរោគសញ្ញានៅមិនលើសពី 24 ម៉ោង ជារោគសញ្ញាស្តែងចេញក្នុងរយៈពេលខ្លី  Translent ischemic attack TIA Mini-Stroke ដោយភាគច្រើនរោគសញ្ញាមិនលើសពីកន្លះម៉ោង​ ។ អ្វីដែលសំខាន់គឺប្រសិនបើរោគសញ្ញាកើតឡើងក្នុងរយៈពេលខ្លី (TIA) នោះ អ្នកជំងឺមានឱកាសកើតជំងឺស្ទះសរសៃឈាម ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ប្រសិនបើមានរោគសញ្ញាណាមួយស្តែងឡើងនោះគួរទៅជួបពេទ្យជាបន្ទាន់ ។

រោគសញ្ញាបង្ហាញដែលអាចគិតថាជាជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬដាច់សរសៃឈាមខួរក្បាល)

 

  • អាការៈស្តែងចេញតាមប្រព័ន្ធប្រសាទភ្លាមៗ (sudden) ជាពិសេសប្រសិនបើកើតឡើងពីកំណកឈាមមកស្ទះនៅសរសៃឈាមខួរក្បាល (embolic stroke) ឬសរសៃឈាមក្រហមក្នុងខួរក្បាលដាច់ (Intracranial hemorrhage) សម្រាប់អ្នកជំងឺដែលសរសៃឈាមស្ទះបន្តិចម្តងៗ នោះ រោគសញ្ញាបង្ហាញក៏ស្តែងចេញបន្តិចម្តងៗ ហើយនឹងខ្លាំងឡើងៗអាចប្រើពេលរាប់ម៉ោង ឬជាថ្ងៃក៏ថាបាន ។
  • ដៃ ជើង ស្ពឹក អស់កម្លាំង ដើរទ្រេតទ្រោត
  • មុខ មាតវៀច
  • និយាយមិនច្បាស់
  • វិលមុខគ្រប់ពេលដោយមិនមែនតែពេលផ្លាស់ប្តូរឥរិយាបថ
  • មើលរូបភាពមិនច្បាស់ ស្រវាំងភ្លែក ភ្នែកម្ខាងមើលមិនឃើញ ។​

កត្តាហានិភ័យនៃការកើតជំងឺស្ទះសរសៃឈាមខួរក្បាល

 

កត្តាគ្រោះថ្នាក់សម្រាប់មនុស្សម្នាក់ៗ មិនដូចគ្នានោះទេ ហើយកត្តាហានិភ័យដែលជួបប្រទះញឹកញាប់មានដូចជា ៖ អាយុច្រើន ភេទប្រុស សញ្ញាតិ និងមានប្រវត្តិក្រុមគ្រួសារធ្លាប់កើតជំងឺស្ទះសរសៃឈាម ហើយកត្តាទាំងនេះមិនអាចជៀសវាងបាន ។ កត្តាផ្សេងៗទៀតមានដូចជា សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម ការញ៉ាំបារី ការមិនហាត់ប្រាណឱ្យបានទៀងទាត់ លើសជាតិខ្លាញ់ ជំងឺបេះដូង និងជំងឺបេះដូងដើរខុសចង្វាក់ ហើយកត្តាគ្រោះថ្នាក់ទាំងនេះអាចគ្រប់គ្រង និងផ្លាស់ប្តូរបាន ដោយការយកចិត្តទុកដាក់ថែទាំសុខភាពរបស់អ្នកជំងឺ ។

 

អាចទាក់ទងពត៌មានបន្ថែម ៖

តេឡេក្រាម ៖ +66946259619 ឬហ្វេសប៊ុក Phyathai 2 Cambodia

 



Health Article

Natural Orifice Transluminal Endoscopic Surgery

Read More

Water Vapor Therapy for Benign Prostatic Hyperplasia

Read More

Do not fear intestinal surgery if you are not yet aware of this

Read More

Hemifacial spasm

Read More

Voice Feminization Surgery

Read More

Laryngeal Cancer

Read More